ក្រចេះ ៖ បើយោងទៅតាមសេចក្តីរាយការណ៍ដែលក្រុមការងារ បាសិទ្ទធីវី របស់យើងខ្ញុំបានទទួលពីប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានមួយចំនួនទៀតនៅស្រុកស្រួលខេត្តក្រចេះ ប្រាប់ឲ្យបានដឹងនៅព្រឹកថ្ងៃទី 14 មករា 2024 នេះថា មានក្រុមឈ្មួញជាច្រើន ដែលពួកគេបានកំពុងតែចាប់ផ្ដើម ធ្វើសកម្មភាព សម្រុក ដឹកជញ្ជូនធ្យូង តាមរថយន្តកែច្នៃប្រភេទផ្សេងៗ និងតាមរថយន្តសាំយ៉ុង ចេញពីតាមបណ្ដាតំបន់នានា ស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី និងចេញពីតាមបណ្ដាតំបន់ផ្សេងៗទៀតស្ថិតនៅក្នុងភូមិសាស្ត្រនៃទឹកដីខេត្តក្រចេះ ឆ្លងកាត់តាមឃុំកញ្ញូងសែនជ័យ ស្ថិតនៅក្នុងភូមិសាស្ត្រនៃទឹកដីស្រុកស្នួល សំដៅទៅកាន់ច្រកទ្វារព្រំដែនកម្ពុជាវៀតណាមជ័យឃ្លាំង ឆ្លងដែន គេចពន្ធយកទៅលក់នៅលើទីផ្សារក្នុងប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង ជាហូរជាហែរដូចជាភ្លៀងរលឹមជាបណ្ដើរៗឡើងវិញទៅហើយនៅក្នុងរាត្រីនៃយប់ថ្ងៃទី 13 មករា 24 នេះ។
សេចក្តីរាយការណ៍ដដែលបានលើកឡើងឲ្យបានដឹងជាបន្តទៅទៀតថា បើទោះបីជាក្រុមឈ្មួញទាំងនោះពួកគេបានកំពុងតែចាប់ផ្ដើមធ្វើសកម្មភាពសម្រុកដឹកជញ្ជូនធ្យូង តាមរថយន្តកែច្នៃតាមរថយន្តសាំយ៉ុងចេញពីតាមបណ្ដាលតំបន់នានាស្ថិតនៅក្នុងភូមិសាស្ត្រ មេឃុំស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគីរី និងចេញពីតាមបណ្ដាទីតាំងផ្សេងៗទៀតស្ថិតនៅក្នុងភូមិសាស្ត្រនៃទឹកដីខេត្តក្រចេះ ហើយពួកគេបានធ្វើចរាចរណ៍ដឹកជញ្ជូនធ្យូងឆ្លងកាត់តាមឃុំគ្រញូងសែនជ័យ ឆ្លងដែនកិច្ចពន្ធយកទ្រព្យនៅលើទីផ្សារក្នុងប្រទេសវៀតណាមដោយឆ្លងកាត់តាមច្រកទ្វារព្រំដែនទ្វារភាគី កម្ពុជា..វៀតណាមជ័យឃ្លាំង យ៉ាង គគ្រង គគ្រេង ទៅតាមតែអំពើចិត្តរបស់ពួកគេទាំងនោះជាបណ្ដើរៗជាហូរហែឡើងវិញដូចជាភ្លៀងរលឹម នៅក្នុងរាត្រីនៃយប់ថ្ងៃទី 13 មករា 24 នេះយ៉ាងណាក៏ដោយ ក៏អស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធនានា ដូចជាអស់លោកមេព្រៃ មន្ត្រីបរិស្ថាន និងមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះមួយចំនួនទៀត ដែលបានកំពុងតែឈរជើងប្រចាំការ ចាំបង្ក្រាបបទល្មើសព្រៃឈើគ្រប់រូបភាពទាំងអស់ នៅលើទឹកដីនៃឃុំ ក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះសព្វថ្ងៃនេះ ពួកគេ មិនបាន រវល់អើពើរ យកចិត្តទុកដាក់ចាត់វិធានការបង្ក្រាប ឬក៏ទប់ស្កាត់ អំពីសកម្មភាពរបស់ក្រុមឈ្មួញទាំងនោះពួកគេបានកំពុងតែចាប់ផ្ដើមសម្រុកដឹកជញ្ជូនធ្យូង តាមរថយន្តសាំចុងតាមរថយន្តកែច្នៃប្រភេទផ្សេងៗទៀតឆ្លងកាត់តាមឃុំក្រញូងសែនជ័យ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អស់លោកទាំងនោះកំពុងតែគ្រប់គ្រងសព្វថ្ងៃនេះ ទៅតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ក៏ដូចជាទៅតាម បទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលលោកបានដាក់មកឲ្យអស់លោកមន្ត្រីជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធទាំងនោះដែលជាអ្នកអនុវត្តច្បាប់ថ្នាក់ក្រោមជាតិ អនុវត្តឲ្យបានមានប្រសិទ្ធភាពទៅតាមផ្លូវច្បាប់នោះឡើយ។
នេះបើផ្អែកទៅតាមសេចក្តីរាយការណ៍ដែលក្រុមការងារ បាសិទ្ធវី របស់យើងខ្ញុំ ជាពលរដ្ឋនៅឃុំក្រញូងសែនជ័យមួយចំនួនក៏ដូចជាអ្នកសារព័ត៌មានមួយចំនួនទៀតនៅព្រឹកថ្ងៃទី 14 មករា 204 នេះ។
សេចក្តីរាយការណ៍ដដែលនោះបានលើកឡើង ឲ្យក្រុមការងាររបស់យើងខ្ញុំបានដឹងជាបន្តទៅទៀតថា និងរថយន្តកែច្នៃប្រភេទផ្សេងៗទៀតដែលបានដឹកជញ្ជូនធ្យូងឆ្លងកាត់ តាម ឃុំ គ្រញូងជ័យ សំដៅទៅកាន់ច្រកទ្វារព្រំដែនទ្វេភាគីកម្ពុជា..វៀតណាមជ័យឃ្លាំង ឆ្លងដែន គេចពន្ធ យកទៅលក់នៅលើទីផ្សារក្នុងប្រទេសវៀតណាម ប្រកបទៅដោយសភាពយ៉ាងរលូន នៅក្នុងរាត្រីនៃយប់ថ្ងៃទី 13 មករា 24 នោះគឺជារថយន្តដឹកធ្យូង របស់មេឈ្មួញស្រី ចាស់វស្សាម្នាក់មានឈ្មោះ បោះសម្លេង ដ៏ល្បីល្បាញនឹងមានខ្នងបង្អែកដ៏ក្រាស់ម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះយ៉ាងច្បាស់ថាឈ្មោះចែមុំ និងរថយន្តដឹកធ្យូងរបស់មេឈ្មួញស្រីជនជាតិវៀតណាម ម្នាក់ទៀតដែលត្រូវបានគេស្គាល់ថា ឈ្មោះចែហឿង ហើយ មេឈ្មួញស្រី ជនជាតិវៀតណាមម្នាក់នោះក៍ជាមេឈ្មួញ មានឈ្មោះ បោះសម្លេង ដ៏ល្បីល្បាញមិនណយប៉ុន្មាននោះដែរ នៅក្នុងការប្រកបមុខរបររកស៊ីដឹកជញ្ជូនធ្យូងនិងដឹកជញ្ជូនឈើ ដោយខុសច្បាប់ឈើដោយខុសច្បាប់ នៅលើទឹកដីនៃតំបន់ការបី ឃុំ គ្រញូងសែនជ័យ ស្រុក ស្នួល ឆ្លងដែនគេចពន្ធ យកទៅលក់នៅលើទីផ្សារក្នុងប្រទេសវៀតណាម ឆ្លងកាត់តាមតំបន់នោះកាលពីកន្លងមក រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ហើយបើយោងទៅតាមសេចក្តីរាយការណ៍ដ៏ច្បាស់ការដាច់ដោយឡែកមួយទៀតដែលសុំមិនឲ្យក្រុមការងារ បាសិទ្ធធីវី របស់យើងខ្ញុំ បញ្ចេញឈ្មោះរបស់គាត់បានប្រាប់ឲ្យបាន ដឹងជាបន្តទៅទៀតថា បើតាមតែពួកគាត់សង្កេតមើលទៅ ចែហឿងដែលជាមេឈ្មួញស្រីជនជាតិវៀតណាម មានឈ្មោះបោះសម្លេង ដ៏ល្បីល្បាញនៅក្នុងការប្រកបមុខរបររកស៊ីដឹកជញ្ជូនឈើដឹកជញ្ជូនធ្យូង ដឹកជញ្ជូនឈើ នៅលើទឹកដីនៃតំបន់នោះ ឆ្លងដែនគេចពន្ធយកទៅលក់នៅលើទីផ្សារក្នុងប្រទេសវៀតណាមម្នាក់នោះ មានទំនាក់ទំនងយ៉ាងស៊ីចង្វាក់និងប្រទាក់ក្រឡាគ្នាយ៉ាងស្អិតរមួត ជាមួយនឹងសមត្ថកិច្ចជំនាញម្នាក់ ដែលបានកំពុងតែឈរជើងប្រចាំការចាំបង្ក្រាបបទល្មើសព្រៃឈើ នៅឃុំ គ្រញូងសែនជ័យ ស្រុក ស្នួល សព្វថ្ងៃនេះថែមទៀតនោះផង។ ក៏ប៉ុន្តែពួកគាត់ក៏ពុំបានដឹងដែរនោះថា ថាតើការទំនាក់ទំនង រវាង ចែហឿង ដែលជាមេឈ្មួញស្រីជនជាតិវៀតណាមមានឈ្មោះបោះសម្លេងដ៏ល្បីល្បាញរូបនោះ ជាមួយនឹងសមត្ថកិច្ចជំនាញម្នាក់នោះជា តើជាលក្ខណៈរាប់អាន ឬក៏ទំនាក់ទំនងនៅក្នុងការ
រកស៊ីដោយស្ងាត់ៗ ឬក៏នៅក្នុងលក្ខណៈស្នេហាផងក៏មិនដឹងផងនោះដែរ ។
សេចក្តីរាយការណ៍ដដែលនោះបានលើកឡើងឲ្យបានដឹងជាបន្តទៅទៀតថា បើតាមតែពួកគាត់ធ្វើការសន្និដ្ឋានមើលទៅ មូលហេតុជាចម្បង ដែលដែលចែមុំមេឈ្មួញស្រីមានឈ្មោះបោះសំឡេងដ៏ល្បីល្បាញ និងសម្ដីខែង ម្នាក់នោះ នៅលើទឹកដីនៃខេត្តក្រចេះ សព្វថ្ងៃនេះ និងចែហឿង ដែលជាមេឈ្មួញស្រីចាស់វស្សាជនជាតិវៀតណាមមានឈ្មោះបោះសម្លេង ដ៏ល្បីល្បាញ យ៉ាងរន្ទឺ នៅក្នុងការប្រកបមុខរបររ កស៊ីដឹកជញ្ជូនឈើ ដឹកជញ្ជូនធ្យូង គេចពន្ធឆ្លងដែនយកទៅលក់នៅលើទីផ្សារក្នុងប្រទេសវៀតណាម ឆ្លងកាត់តាមឃុំក្រញូងសែនជ័យ ស្រុក ស្នួល ប្រកបទៅដោយសភាពយ៉ាងរលូន ដោយពុំមានអស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធណាមួយ ដែលបានកំពុងតែឈរជើងប្រចាំការ ចាំបង្ក្រាបបទល្មើសព្រៃឈើ នៅឃុំក្រញូងសែនជ័យសព្វថ្ងៃនេះហ៊ានចេញមុខមកចាត់វិធានការបង្ក្រាបឬក៏ចាប់រថយន្តដឹកជញ្ជូនធ្យូង របស់ពួកគាត់ឆ្លងកាត់តាមតំបន់នោះតែងតែពីដើមមករហូតមកដល់ពេលបច្ចុប្បន្ននេះយ៉ាងដូច្នេះនោះ គឺប្រហែលជាមេឈ្មួញស្រី មានឈ្មោះបោះសម្លេង ដ៏ល្បីល្បាញទាំងពីរនាក់នោះ សំអាងទៅលើបក្ខពួកនិងខ្នងបង្អែករបស់ពួកគាត់ទាំងពីរនាក់ ដែលជាសមត្ថកិច្ចជំនាញឈរជើងប្រចាំការ ចាំបង្ក្រាបបទល្មើសព្រៃឈើនៅលើទឹកដីនៃតំបន់នោះសព្វថ្ងៃនេះផងក៏មិនដឹងដែរ ឧទាហរណ៍ជាក់ស្ដែងដូចជាសកម្មភាពនៃការដឹកជញ្ជូនធ្យូងតាមរថយន្តសាំយ៉ុង នឹងតាមរថយន្តកែច្នៃប្រភេទផ្សេងៗទៀត របស់ចែមុំនិងចែហឿងដែលជាមេឈ្មួញស្រីជនជាតិវៀតណាមម្នាក់ទៀត ដែលបានប្រព្រឹត្តទៅប្រកបទៅដោយសភាពយ៉ាងរលូននៅក្នុងរាត្រីនៃយប់ថ្ងៃទី 13 មករា 2024 នេះតែម្ដង។
នេះហើយគឺជាសកម្មភាពរថយន្តដឹកជញ្ជូនធ្យូង របស់ចែមុំនិងចែហឿងដែលជាមេឈ្មួញស្រី ចាស់វស្សា ជនជាតិវៀតណាមម្នាក់នោះ បានកំពុងតែធ្វើចរាចរណ៍ដឹកជញ្ជូនធ្យូង ចេញពីតាមបណ្ដាតំបន់ផ្សេងៗ ស្ថិតនៅក្នុងភូមិសាស្ត្រនៃទឹកដីខេត្តក្រចេះដែលមានព្រំប្រទល់ជាប់ទៅនឹងទឹកដីនៃស្រុក កែវសីមាខេត្តមណ្ឌលគិរី ឆ្លងកាត់តាមឃុំគ្រញូងសែនជ័យ សំដៅទៅកាន់ច្រកទ្វារព្រំដែនធ្វើភាគីកម្ពុជាវៀតណាមជ៏យឃ្លាំងឆ្លងដែនគេចពន្ធ យកទៅលក់នៅលើកទីផ្សារក្នុងប្រទេសវៀតណាម យ៉ាងរំភើយនៅក្នុងរាត្រីនៃយប់ថ្ងៃទី 13 ,ដែលជាមេឈ្មួញស្រីជនជាតិវៀតណាមមានឈ្មោះបោះសម្លេងដ៏ល្បីល្បាញម្នាក់នោះ ដែលបានកំពុងតែធ្វើចរាចរណ៍យ៉ាងក៏ឃ្លានបោះពួយសំដៅទៅកាន់ច្រកទ្វារព្រំដែនទ្វេភាគីកម្ពុជាវៀតណាមជ័យឃ្លាំង នៅក្នុងរាត្រីនៃយប់ថ្ងៃទី 13 មករា 2024 នោះតែម្ដង ។ ដោយក្រុមការងារ បាសិទ្ធ ធីវី របស់យើងខ្ញុំពុំបានកាឡៃឬក៏បំភ្លៃរូបភាពទាំងនេះ យកមកធ្វើការផ្សព្វផ្សាយព័ត៌មានឲ្យលើកពីការពិតដោយធ្វើឲ្យមានការប្រាស់ចាក ពីក្រមសីលធម៌និងវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាននោះឡើយ ពាក់ព័ន្ធទៅនឹងបញ្ហាដែលក្រុមឈ្មួញប្រុសស្រីមួយចំនួនពួកគេនៅតែបន្តសកម្មភាពដឹកជញ្ជូន ឈើ ដឹកជញ្ជូនធ្យូង ដឹកជញ្ជូន ឈើខ្នាត ស្រស់ៗ ចេញពីក្នុងតំបន់ដែនជំរកសត្វព្រៃកែវសីមាខេត្តមណ្ឌលគិរី ក៏ដូចចេញពីតាម បណ្ដាតំបន់ផ្សេងៗទៀត សង្ខិតនៅក្នុងភូមិសាស្ត្រនៃទឹកដីខេត្តក្រចេះ តាមម៉ូតូតាមរថយន្តសាំយ៉ុង នឹងតាមរថយន្តកែច្នៃប្រភេទផ្សេងៗទៀត ដោយពួកគេបានធ្វើចរាចរ ឆ្លងកាត់តាម ឃុំ កញ្ញូងសែនជ័យ ស្រុក ស្នួល ខេត្តក្រចេះ សំដៅទៅកាន់ច្រកទ្វារព្រំដែនទ្វេភាគីកម្ពុ..ជាវៀតណាមជ័យឃ្លាំង ឆ្លងដែនកិច្ចពន្ធយកទៅលក់នៅលើទីផ្សារក្នុងប្រទេសវៀតណាមយ៉ាងស្រស្រាក់ ស្រស្រាំដូចជាភ្លៀងរលឹមដូចជាសព្វថ្ងៃនេះ ហើយចំណែកឯអស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធនានាដែលបានកំពុងតែឈរជើងប្រចាំការ ចាំបង្ក្រាបបទល្មើសព្រៃឈើ នៅឃុំក្រញូងសែនជ័យសព្វថ្ងៃនេះមិនសូវជារវល់អើពើយកចិត្តទុកដាក់ ចាត់វិធានការបង្ក្រាបឬក៏ទប់ស្កាត់ ទៅតាមបទបញ្ជារបស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាឲ្យមានប្រសិទ្ធភាពថែមទៀតផងនោះ ទើបពួកគាត់ដែលជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះសព្វថ្ងៃនេះពួកគាត់បាននាំគ្នាសុំណូមពរដល់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកអ៊ូសុប៊ុនណា ស្នងការនគរបាលខេត្ត ព្រមទាំងលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្តខេត្តក្រចេះ សុំលោកមេត្តាជួយលៃលក ធ្វើយ៉ាងណាចាត់វិធានការទប់ស្កាត់និងបង្ក្រាប អំពីសកម្មភាព របស់ក្រុមឈ្មួញដែលពួកគេបានកំពុងតែបន្តដាក់ជញ្ជូនឈើ ដឹកជញ្ជូនធ្យូង និងដឹកជញ្ជូន ឈើខ្នាត ស្រស់ៗ តាមរយៈមធ្យោបាយផ្សេងៗឆ្លងកាត់តាមឃុំក្រញូងសែនជ័យសំដៅទៅកាន់ ច្រកទ្វារព្រំដែនទ្វេភាគីកម្ពុជា.វៀតណាមជ័យឃ្លាំង ដែលបានកំពុងតែ ប្រព្រឹត្តទៅដូចជាភ្លៀងរលឹមស្ទើរតែរៀងរាល់យប់នេះ ឲ្យមានប្រសិទ្ធភាព ទៅតាមផ្លូវច្បាប់ផង។






