- ព័ត៌មានជាតិ, សន្តិសុខ សង្គម

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣​នាក់ ក្នុងករណី​ជួញដូរ រក្សាទុក​និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៤

មណ្ឌលគិរី ៖ សមត្ថកិច្ច​ឲ្យដឹងថា កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន កម្លាំង​អន្តរាគមន៍​ខេត្ត សហការ ជាមួយ​កម្លាំង​អធិការដ្ឋាន​នគ​បាល​ស្រុក​ពេជ្រា​ដា កម្លាំង​ប៉ុស្តិ៍​នគរបាល​ពូ​ជ្រៃ ធ្វើ​ការចុះ​បង្ក្រាប​ករណី​ជួញដូរ​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគិរី​។ ប្រត្តិបត្តការណ៍​នេះ មាន​ការសម្របសម្រួល​ពី លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញា រង អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​។​

​ជនសង្ស័យ​ទាំង ០៣ នាក់ រួមមាន ៖
១/ ឈ្មោះ ក្រី ភា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​កម្មករ​ជៀ​ជ័រកៅស៊ូ បាន​ពិនិត្យ​វិភាគ​រក​សារធាតុ​ញៀន​ក្នុង​ទឹក​ម៉ូ​ត្រ​ជា​លទ្ធផល វិជ្ជមាន ( + ) (​ជួញដូរ​នឹង​រក្សាទុក​)​។ ស្រុកកំណើត​ភូមិ​រោង​គោ ឃុំ​ដា ស្រុក​មេមត់​ខេត្ត​ត្បួងឃ្មុំ​។​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគិរី ។​

២/ ឈ្មោះ ថុង លី​ហ៊ាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មៃរ​សញ្ចាតិ​ខ្មែរ​មុខរបរ​កម្មករ​ជៀរ​ជ័រកៅស៊ូ​បាន​ធ្វើ​តេស្ត​វិភាគ​រក​សារធាតុ​ញៀន​ក្នុង​ទឹក​ម៉ូ​ត្រ​ជា​លទ្ធផល វិជ្ជមាន ( + ) (​ប្រើប្រាស់​) ស្រុកកំណើត​ភូមិ រោង​គោ​ឃុំ​ដា ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​ស្នាក់នៅ​បណ្ដោះអាសន្ន​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ។​

៣/​ឈ្មោះ អុីត ទីន ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ជនជាតិ​ចាម​សញ្ចាតិ​ខ្មែរ​មុខរបរ​កម្មករ​ចាំ​ម្រេច បាន​ធ្វើតេស្ត​វិភាគ​រកសា​ធាតុ​ញៀន​ក្នុង​ទឹក​ម៉ូ​ត្រ​ជា​លទ្ធផល វិជ្ជមាន​(+)(​ប្រើប្រាស់​) ។

​ដក​វត្ថុតាង​បាន សារធាតុ​សង្ស័យថា​ជា​សារធាតុ​ញៀន​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌ ស ថ្លា​ចំនួន ០១ កញ្ចប់ ធំ​ល្មម ម៉ូតូ​វេវ S ពណ៌​ខ្មៅ​ចំនួន ០១​គ្រឿង គ្មាន​ស្លាក​លេខ ម៉ូតូ​កែ​ច្នែ​មួយ​គ្រឿង និង​ទូរ​សព្ទ​ដៃ​ចំនួន​០២​គ្រឿម៉ា​ក់​vivo​ពណ៌​ខៀវចាស់​០១​គ្រឿង ម៉ាក់​SamSung០ ព៍ណ ស ០១​គ្រឿង​។ បច្ចុប្បន្ន កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ពូ​ជ្រៃ កំពុង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *