ក្រចេះ ៖ ថ្ងៃនេះក្រុមការងារ បាសិទ្ធ ធីវី របស់យើងខ្ញុំនឹងលើកយកនូវតំបន់ទេសចរណ៍អេកូធម្មជាតិដ៏ស្រស់ត្រកាលមួយ ដែលមានឈ្មោះថាកោះព្រំចារីមកធ្វើការ ពិពណ៌នាឬក៏អធិប្បាយដោយសង្ខេប ជូនអស់លោកអ្នកតាមដានអ្នកទស្សនា ទងឡាយអោយបានដឹង អំពីទេសភាពនិងទិដ្ឋភាពរួមដ៏សម្បូរបែប ដ៍គួរឱ្យទាក់ទាញនៅលើ កោះព្រហ្មចារី ដែលជាតំបន់ទេសចរណ៍អេកូធម្មជាតិដ៏ស្រស់ត្រកាលមួយនោះ ដូចតទៅ ។
កោះព្រហ្មចារីមានចម្ងាយប្រមាណជា ១៧គី ឡូម៉ែត្រ ពីររួមខេត្តក្រចេះ នឹងមានទីតាំងនៅតាមបណ្ដោយនៃដងទន្លេមេគង្គស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំជ្រោយបន្ទាយ ស្រុក ព្រែកប្រសព្វ ជាពិសេសអ្វីដែលបានធ្វើឲ្យមានការចាប់អារម្មណ៍នឹងប្លែកភ្នែក ធ្វើឱ្យមានការទាក់ទាញដល់ភ្ញៀវជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិ នៅក្នុងខណៈពេលដែលពួកគេបានធ្វើដំណើរកំសាន្ត ទៅសម្រាកលំហែកាយ នៅលើកោះព្រហ្មចារី ជាលក្ខណៈឯកជនជាលក្ខណៈមិត្តភក្កិ និង ជាលក្ខណៈក្រុមគ្រួសារ នោះគឺទេសភាពព្រៃព្រឹក្សាដែលមានពណ៌បៃតងស្រស់ខ្ចី ដ៍ខៀវស្រង៉ាត់ ដែលបាត់ដុះហែហមអមតាមដងទន្លេមេគង្គនិងព័ទ្ធជុំវិញនៃបរិវេណកោះ មានកោះតូចធំនិងសំបូរ ទៅដោយសត្វស្លាបជាច្រើនប្រភេទ និងមានសត្វព្រៃជាច្រើនប្រភេទថែមទៀតនោះផងដូចជាសត្វក្តាន់ជាដើម លីឡាំគ្នាជាមួយនឹងទេសភាពព្រៃលិចទឹកដ៏ស្រស់បំព្រងនៅព័ទ្ធជុំវិញនៃបក្សរវាងកោះដ៏តូចច្រឡឹងមួយនោះ ជាពិសេសជាងនេះទៅទៀតនោះ ភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរទៅ ទស្សនាកំសាន្តសម្រាកលំហែលំកាយ នៅលើកោះព្រហ្មចារីដែលជាតំបន់ទេសចរណ៍អេកូធម្មជាតិដ៏ ក៏ប្រណិតដែលមានសក្កដានុពលដ៏តូចច្រឡឹងមួយនោះ ពួកគេអាចជិះទូកលេងកំសាន្តគយគន់មើលទេសភាពព្រៃលិចទឹកដ៏ស្រស់ស្អាត ដែលបាត់ដុះលាបសង្ឃឹមនៅតាមដងទន្លេមេគង្គនិងហ៊ុំព័ទ្ធជុំវិញ នៃបរិវេណកោះ ព្រហ្មចារីដែលជាចំណីចក្ខុ យ៉ាងសប្បាយរីករាយ យ៉ាងក្រៃលែង ដែលស្ទើរតែនឹកស្មានមិនដល់ ថែមទៀតនោះផង បន្ទាប់មកពួកគេអាចម៍បោះតង់សម្រាកលំហែកាយនិងបរិភោគអាហារ ជួបជុំមិត្តភ័ក្ត្ ជួបជុំក្រុមគ្រួសារ ឬក៏ជួបជុំគូសង្សារ លីឡាំគ្នាជាមួយនឹងខ្យល់ត្រជាក់ៗធ្លាក់មកយ៉ាងរំភើយៗ យ៉ាងសមមនុស្សស្ថិតនៅក្រោមបរិយាកាសយ៉ាងសប្បាយរីករាយ ដែលកម្រនឹងបានជួបប្រទះនៅក្នុងដំណើរកំសាន្តរបស់អស់លោកអ្នកកាលពីពេលកន្លងកន្លងមកផងក៏មិនដឹងនោះដែរ។ ហើយតំបន់ទេសចរណ៍អេកូធម្មជាតិ ដែលសម្បូរទៅដោយទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងទេសភាពព្រៃលិចទឹកដ៏ស្រស់បំព្រងដ៏លាបសន្ធឹងអមតាមដងទន្លេមេគង្គ ហ៊ុមព័ទ្ធជុំវិញបរិវេណនៃកោះដ៏តូចច្រឡឹងមួយនោះ ព្រមទាំងមានកោះតូចធំសម្បូរទៅដោយហ្វូងសត្វស្លាបនិងសត្វព្រៃជាច្រើនប្រភេទទៀតនោះ និងមានសក្កដានុពលយ៉ាងខ្លាំងក្លានៅក្នុងការស្រូបទាញភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិ ឱ្យធ្វើដំណើរកំសាន្តទៅបោះតង់សម្រាកលេងលំហែកាយ ដែលមានទីតាំងស្ថិតនៅលើទឹកដីនៃឃុំជ្រោយបន្ទាយស្រុកព្រែកប្រសប់ខេត្តក្រចេះ សព្វថ្ងៃនេះនោះ ថ្នាក់ដឹកនាំខេត្តក្រចេះនិងមន្ទីរទេសចរណ៍ខេត្តបានកំពុងតែមានគម្រោងធ្វើការអភិវឌ្ឍន៍រៀបចំ តំបន់ទេសចរណ៍អេកូធម្មជាតិដ៏ប្រណិតនៅលើកោះដ៏តូចច្រឡឹងមួយនោះឲ្យកាន់តែមានភាពល្អស្អាត និងឱ្យកាន់តែមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិ ជាបន្តទៅទៀតនៅក្នុងពេលដែលឆាប់ៗនាថ្ងៃខាងមុខនេះ។







