ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី ១៦ មករា ២០២៤ នេះ ក្រុមការងារ បាសិទ្ធ ធីវីរបស់យើងខ្ញុំ ទទួលនូវសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋនៅឃុំត្រពាំងប្រាសាទមួយចំនួនបានប្រាប់ឲ្យបានដឹងថា មានរោងសិប្បកម្មកែច្នៃឈើប្រណីតដ៏ធំមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុង ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយម្ចាស់រោងសិប្បកម្មកែច្នៃឈើប្រណីតដ៏ធំមួយកន្លែងនោះ ដែលបានកំពុងតែដំណើរការទៅអ្នកណាធិបតេយ្យ ប្រកបទៅដោយសភាពយ៉ាងរលូនជារៀងរាល់ថ្ងៃនេះ ត្រូវបានប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងប្រសាទបានបង្ហើបឲ្យក្រុមការងារបើសិនធាវីរបស់យើងខ្ញុំដឹងថា ជារោងសិប្បកម្មកែច្នៃឈើប្រណិតរបស់លោកឌុក។
សេចក្តីរាយការណ៍បានលើកឡើងឲ្យបានដឹងថា បើទោះបីជាលោកឌុកដែលជាម្ចាស់រោងសិប្បកម្មកែច្នៃឈើប្រណីតដ៏ធំមួយកន្លែងនោះ គាត់បានដើរប្រមូលទិញឈើពីក្រុមឈ្មួញតូចតាចនៅតាមបណ្ដាតំបន់ផ្សេងៗ ស្ថិតនៅលើទឹកដីនៃស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យចូលមកកាន់ រោងសិប្បកម្មកែច្នៃឈើប្រណិតរបស់គាត់ស្ថិតនៅចំណុចដូចបានលើកឡើងខាងលើនោះស្ទើរតែរៀងរាល់ថ្ងៃ យ៉ាងណាក៏ដោយ ក៏អស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធមួយចំនួនដែលបាននឹងកំពុងតែឈរជើងប្រចាំការ ចាំបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងស្រុកត្រពាំងប្រាសាទសព្វថ្ងៃនេះ ពួកគេមិនរវល់អើពើរយកចាត់ទុកដាក់ចាត់វិធានការបង្ក្រាប អំពីសកម្មភាពរបស់ក្រុមឈ្មួញដែលពួកគេបានកំពុងតែដឹកជញ្ជូនឈើចេញពីតាមបណ្ដាតំបន់មួយចំនួន តាមរយ:មធ្យោបាយផ្សេងៗ ចូលមកកាន់រោងសិប្បកម្មកែច្នៃរបស់លោក ឌុក ដែលមានទីតាំងនៅចំណុចភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យសព្វថ្ងៃនេះនោះដែរ។
ប្រជាពលរដ្ឋមួយចំនួនដែលពួកគាត់រស់នៅក្នុងតំបន់នោះសព្វថ្ងៃនេះ ពួកគាត់ក៏បានលើកឡើងឲ្យក្រុមការងារ បាសិទ្ធ ធីវី យើងខ្ញុំបានដឹងជាបន្តទៅទៀតថា លោកឌុកគាត់បានបើក រោងធ្វើសិប្បកម្មកែច្នៃឈើប្រណិត នៅចំណុចដូចបានលើកឡើងខាងលើនោះអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ ក៏ប៉ុន្តែពួកគាត់ដែលជាប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នោះពួកគាត់ ហាក់បីដូចជាកម្រ ឬ ក៏ពុំដែលបានឃើញ អស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលបាននឹងកំពុងតែឈរជើងប្រចាំការចាំបង្ក្រាបបទល្មើសព្រៃឈើនៅលើទឹកដីនៃស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យសព្វថ្ងៃនេះដូចជាអស់លោក មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និង អស់លោកមន្ត្រីកងរាជអាវុធហត្ថមួយចំនួនទៀត ដែលបានកំពុងតែឈរជើងប្រចាំការនៅតាមស្នាក់ការ ឬ ក៏នៅតាមបណ្ដាគោលដៅរបស់ពួកគេដោយរៀងៗខ្លួន ស្ថិតនៅលើទឹកដីនៃស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យសព្វថ្ងៃនេះ គិតគូរយកចិត្តទុកដាក់ចាត់វិធានការបង្ក្រាប រោងសិប្បកម្មកែច្នៃឈើប្រណិតរបស់លោកឌុកដ៏ធំមួយកន្លែងនោះ និងក្រុមឈ្មួញមួយចំនួនទៀតដែលពួកគេតែងតែបានធ្វើការដឹកជញ្ជូនឈើប្រណិតឬក៏ឈឺលេខមួយប្រភេទផ្សេងៗទៀតចេញពីតាមបណ្ដាតំបន់នានាតាមមធ្យោបាយផ្សេងៗចូលមកកាន់រោងសិប្បកម្មកែច្នៃឈឺប្រណិតរបស់លោក ឌុក ដែលបាននឹងកំពុងតែដំណើរការទៅយ៉ាងគគ្រឹកគគ្រីងនិងយ៉ាងអនាធិបតេយ្យ ទៅតាមតែអំពើចិត្តរបស់គាត់ តាំងតែពីដើមរៀងមករហូតមកដល់ពេលបច្ចុប្បន្ននេះ ឲ្យបានត្រឹមត្រូវនិងឲ្យមានប្រសិទ្ធភាពទៅតាមផ្លូវច្បាប់ម្ដងណានោះឡើយ។
នេះបើផ្អែកទៅតាមសេចក្តីរាយការណ៍ដ៏ច្បាស់ការណ៍ ដែលក្រុមការងារបាសិទ្ធ ធីវី របស់យើងខ្ញុំបាទទទួលពីប្រជាពលរដ្ឋមួយចំនួននៅស្រុកត្រពាំងប្រាសាទ បានប្រាប់ឲ្យបានដឹងនៅព្រឹកថ្ងៃទី 16 មករា 2024 នេះ ។
សេចក្តីរាយការណ៍ដដែលនោះបានបន្តទៀតថា ផ្ទុយពីការមិនយកចិត្តទុកដាក់ចាត់វិធានការបង្ក្រាប ទីតាំងសិប្បកម្មកែច្នៃឈើប្រណីតរបស់លោក ឌុក និងសកម្មភាពរបស់លោក ឌុក ឬ ក៏ក្រុមឈ្មួញមួយចំនួនទៀត ដែលពួកគេបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតាមបណ្ដាលតំបន់ព្រៃនានា ចូលមកកាន់រោងសិប្បកម្មកែច្នៃឈើប្រណិតរបស់លោក ឌុក នៅចំណុចភូមិ ត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្ទើរតែរៀងរាល់ថ្ងៃនេះទៅវិញនោះទៀតសោត អស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធទាំងនោះពួកគេថែមទាំងបណ្ដែតបណ្ដោយឲ្យលោក ឌុក ដែលជាម្ចាស់រោងសិប្បកម្មកែច្នៃឈើប្រណិត ចាស់វស្សានៅចំណុចភូមិត្រពាំងប្រាសាទឃុំត្រពាំងប្រាសាទសព្វថ្ងៃនេះ ធ្វើព្យុះធ្វើភ្លៀងប្រមូលទិញឈើទិញឈើ ពីក្រុមឈ្មួញផ្សេងៗនិងដឹកជញ្ជូនឈើចូល យកមកស្តុកៗនៅក្នុង នៅក្នុងរោងសិប្បកម្មកែច្នៃរបស់គាត់ នៅចំណុចដូចបានលើកឡើងខាងលើនោះ យ៉ាងអធិបតេយ្យទៅតាមតែអំពើចិត្តរបស់គាត់ជារៀងរាល់ថ្ងៃនេះ ថែមទៀតទៅវិញនោះផង ហើយបើទោះបីជាអ្នកសារព័ត៌មាននៅក្នុងស្រុកមួយចំនួន ពួកគេបានធ្វើការចេញផ្សាយព័ត៌មាន ពាក់ព័ន្ធទៅនឹងរោងសិប្បកម្មកែច្នៃឈើប្រណិត និងការដឹកជញ្ជូនឈើចូលមកក្នុងសិប្បកម្មកែច្នៃឈឺប្រណិត របស់លោក ឌុក
ដែលបាននឹងកំពុងតែដំណើរការទៅយ៉ាងគគ្រឹកគគ្រីនិងយ៉ាងអនាធិបតេយ្យ នៅចំណុចភូមិត្រពាំងប្រាសាទ ត្រពាំងប្រាសាទ ត្រពាំងប្រាសាទ រាល់ថ្ងៃនេះជាច្រើនលើកច្រើនសារកន្លងមកយ៉ាងណាក៏ដោយ ក៏លោក ឌុក ដែលជាម្ចាស់រោងសិប្បកម្មកែច្នៃរឈើប្រណិតដ៏មហិមារូបនោះ មិនមានការខ្លាចរអា ឬ ក៏ឈឺក្បាលហាលថ្ងៃនោះឡើយ ចំណែកឯសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធទាំងនោះ នោះវិញ ក៏ពួកគេនៅសម្ងំយ៉ាងស្ងៀមស្ងាត់ដោយពុំមានចំណាត់ការណ៍ណាមួយនោះដែរ។ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះពួកគាត់បានលើកឡើងបន្តទៀតថា ក្រោយពីពួកគាត់បានសង្កេតឃើញអស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធទាំងនោះ មិនមានចំណាត់ការ ណ៍ក៏ដូចជាមិនរវល់អើពើយកចិត្តទុកដាក់ ទៅធ្វើការត្រួតពិនិត្យ រោងសិប្បកម្មកែច្នៃឈើប្រណិតរបស់លោក ឌុក នៅចំណុចដូចបានលើកឡើងខាងខាងលើនោះនិងចាត់វិធានការបង្ក្រាប ឱ្យបានត្រឹមត្រូវនិងអឲ្យមាន ប្រសិទ្ធភាពទៅតាមផ្លូវច្បាប់យ៉ាងដូច្នេះហើយនោះ។ ទើបបានជាពួកគាត់នាំគ្នាដាក់ការសង្ស័យថា ប្រហែលជាលោកជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទសព្វថ្ងៃនេះ និងអស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត មិនមែនបានកំពុងតែឈរជើងប្រចាំការចាំបង្ក្រាបបទល្មើសព្រៃឈើនៅក្នុង ស្រុកត្រពាំងប្រាសាទសព្វថ្ងៃនេះ ពួកគេទាំងនោះ បានទទួលនូវលាភសក្ការ: ឬសំណូកសុប៉ាន់ជាលុយជាកាក់ ជាប្រចាំខែពីសំណាក់លោក ឌុក ដែលជាម្ចាស់រោងសិប្បកម្មកែច្នៃឈើប្រណីត ដ៍ធំមួយកន្លែង ស្ថិតនៅចំណុចភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទសព្វថ្ងៃនេះដោយផ្អែមមាត់ ផ្អែមក ដោយគ្រប់ៗគ្នារួចអស់បាត់ទៅហើយផងក៏មិនដឹងដែរ បានជា លោកជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំង ប្រាសាទសព្វថ្ងៃនេះ និងអស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធទាំងនោះ ដែលកំពុងតែឈរជើងប្រចាំការចាំបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងស្រុកត្រពាំងប្រាសាទ ទាំងនោះ ពួកគេធ្វើជាព្រងើយកន្តើយ នៅសម្ងំយ៉ាងស្ងៀមស្ងាត់ ដោយរវល់អើពើចុះទៅធ្វើការត្រួតពិនិត្យមើល រោងសិប្បកម្មកែច្នៃឈើប្រណិត របស់លោកឌុក ដែលមានទីតាំងស្ថិតនៅចំណុចភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ សព្វថ្ងៃនេះ ដើម្បីចាត់វិធានការបង្ក្រាបឲ្យបានត្រឹមត្រូវនិងឲ្យមានប្រសិទ្ធភាពទើបតាមផ្លូវច្បាប់យ៉ាងដូច្នេះទៅវិញ។ ពាក់ព័ន្ធជុំវិញបញ្ហាដែលប្រជាពលរដ្ឋនៅ ឃុំត្រពាំងប្រាសាទមួយចំនួន បាទនាំគ្នាលើកឡើងនិងរិះគន់ យ៉ាងចំៗទៅលើលោកជៀលសុផលនាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ និងសមត្ថកិច្ចជំនាញមួយចំនួនទៀតដូចជាខាងលើនោះ ក្រុមការងារបាសិទ្ធិ ធីវី របស់យើងខ្ញុំ នៅពុំទាន់អាចស្វែងរកប្រភពណាមួយដើម្បីធ្វើការទំនាក់ទំនងសុំការប្រតិកម្មឬក៏សុំការអធិប្បាយខ្លះៗ ពីសំណាក់ លោក ជៀល សុផល រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទរូបនោះ ដើម្បីឆ្លើយតបទៅនឹងការរិះគន់ឬក៏ការលើកឡើង ដូចជាប្រជាពលរដ្ឋនៅស្រុកត្រពាំងប្រាសាទមួយចំនួន បានលើកឡើងដូចជាខាងលើនោះ បាននៅឡើយនោះទេ នៅក្នុងថ្ងៃនេះ ចំណែកឯ លោក ឌុក ដែលជាម្ចាស់រោងសិប្បកម្មកែច្នៃឈើប្រណិតមួយកន្លែងដ៏មមា នៅក្នុងស្រុកត្រពាំងប្រាសាទសព្វថ្ងៃនេះនោះវិញ ការងារ បាសិទ្ធធីវីរបស់យើងខ្ញុំ ពុំមានប្រភពណាមួយដើម្បីធ្វើការទំនាក់ទំនងសុំការប្រតិកម្មពីគាត់ជុំវិញបញ្ហានៃការលើកឡើងដូចជាខាងលើនោះបាននៅឡើយនោះដែរ។







