- ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ចាប់ឆ្នោត​ផ្គូផ្គង​ជ្រើសរើស​ក្រុម ដើម្បី​ប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៤!

​ដោយ​បាន​ការអនុញ្ញាត​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​បើក​កិច្ចប្រជុំ​ចាប់ឆ្នោត​ផ្គូផ្គង​ជ្រើសរើស​ក្រុម ដើម្បី​ប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៤ ដោយ​មាន​ការចូលរួម​ពី លោក​នាយសេនាធិការរង ប្រធាន​មន្ទីរ ព្រមទាំង​នាយ​-​នាយរង អាវុធហត្ថ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​ផង​ដែរ​។

​គោលការណ៍​នៃ​ការប្រកួត​កីឡា​ដណ្តើម​ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នេះ​ផង​ដែរ គឺ​តម្រូវ​ឲ្យ​អង្គភាព​ចំណុះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួមមាន មន្ទីរ​ចំនួន​០៧ វរ​អន្តរាគមន៍​ចំនួន​០១ និង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ចំនួន​១៤ ត្រូវ​បង្កើត​ក្រុម​តាម​អង្គភាព​រៀងខ្លួន ដោយ​ជ្រើសរើស​កីឡាករ​ចេញពី​អង្គភាព​ខ្លួនឯង ដើម្បី​ចូលរួម​ធ្វើ​ការប្រកួត ដោយ​ប្រើ​រូបមន្ត ប្រកួត​ជម្រុះ​ក្នុង​ពូ​ល និង​ជ្រើសរើស​យក​ក្រុម​ដែល​ឈ្នះ ក្នុង​ពូ​ល​នីមួយៗ មក​ធ្វើ​ការប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​។

​គោលបំណង នៃ​ការរៀបចំ​ការប្រកួត​កីឡា​បាល់ទាត់​នេះ ក៏ដូចជា​ឆ្នាំ​មុនៗ​ដែរ គឺ​ដើម្បី​នាំមក​នូវ​សុខភាព មិត្តភាព សាមគ្គីភាព និង​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ស្រប​តាម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជ​លើ​ផ្ទៃ​ប្រទេស ជាពិសេស​ការគាំទ្រ​វិស័យ​កីឡាបាល់ទាត់ គឺ​ឆន្ទៈ​ដ៏​មុតមាំ​របស់​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែល​មាន​តាំងពី​លោក​នៅ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​មក​ម្ល៉េះ​៕

Leave a Reply

Your email address will not be published. Required fields are marked *