- ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ខេត្ត អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង អគ្គីភ័យ​ឆេះ​នៅ​រោងចក្រ​យី​ដា​(​មេ​នូ​ហ្វេ​ក​ធី​រើ ខូ អិល​ធី​ឌី​)Yi Da Manufacturer Co;Ltd ស្ថិតនៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើ​ទាល​

​ខេត្ត​កណ្តាល​៖ នា​ព្រឹក ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីតាំង អគ្គីភ័យ​ឆេះ​នៅ​រោងចក្រ​យី​ដា​(​មេ​នូ​ហ្វេ​ក​ធី​រើ ខូ អិល​ធី​ឌី​)Yi Da Manufacturer Co;Ltd ស្ថិតនៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ និង​បញ្ជារ​នៅ​ទីតាំង​កើតហេតុ​ដោយ​ផ្ទាល់​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​កម្មករ ដែល​នៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​នេះ​ដោយ​មាន​កិច្ច​សហការ​ពី ស្នងការ​នគរបាល​ខេត្ត​កណ្តាល នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ បញ្ជាការដ្ឋាន​អង្គរក្ស រាជធានី​ភ្នំពេញ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​មាននៅ​តាម​បណ្តា​រោងចក្រ​ក្បែរ​ទីតាំង​កើតហេតុ ព្រមទាំង​មាន​ក្រុមគ្រូពេទ្យ​ផងដែរ​។​

​នា​វេលា​ម៉ោង​៩:៤៥​នាទី​ព្រឹក អគ្គិភ័យ​ត្រូវបាន​គ្រប់គ្រង​និង​ពន្លត់​បាន​១០០% ដោយបាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​អស់​ចំនួន​១៥​គ្រឿង​។​

​ក្នុងករណី​អគ្គីភ័យ​នេះ​បណ្តាល​ឲ្យ​ខូចខាត​អគារ​មួយ​កន្លែង​និង​សម្ភារៈ​នៅ​ខាងក្នុង​អគារ​ជាច្រើន​និង​មានកម្ម​ការី​ម្នាក់​បាន​ស្លាប់ ឈ្មោះ សុខ ឆវី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ និង​មាន​អ្នក​ដែល​ជួយ​ពន្លត់​ចំនួន​៥​នាក់​ទៀត បាន​មាន​បញ្ហា​ថប់ដង្ហើម​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ​ក្រុង​តាខ្មៅ​ផង​ដែល​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ក្រុម​រថយន្ត​ពន្លត់​អគ្គីភ័យ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត អធិការដ្ឋាន​នគ​បាល​ស្រុក ក្រសួងមហាផ្ទៃ បញ្ជាការដ្ផាន​អង្គរក្ស រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ រថយន្ត​៧១១ រថយន្ត​ពន្លត់​អគ្គីភ័យ​បុរី​ប៉េង ហួត រថយន្ត​ពន្លត់​អគ្គីភ័យ​ក្រុង​កោះនរា រថយន្ត​ពន្លត់​អគ្គីភ័យ​ស្រា​បៀរ ម៉ា​ឌ្រី និង​បងប្អូន​កម្មករ​រោងចក្រ ប្រជា​ការពារ កងកម្លាំង​ទាំង​៣ អាជ្ញាធរ​ពាក់ព័ន្ធ និង​ស្ថាប័ន​ដទៃ​ទៀត​ដែល​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​ជួយ​ធ្វើការ​ពន្លត់​អគ្គីភ័យ​នេះ​បាន​ទាន់ពេល​៕​

Leave a Reply

Your email address will not be published. Required fields are marked *