- ព័ត៌មានជាតិ

ពិធី​បិទ វគ្គ​បណ្តុះបណ្តាល​បំប៉ន ស្តី​ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​ដល់​ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ

​ខេត្ត​កណ្តាល​៖​ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ឯកឧត្តម ប៊ុន ផេង អភិបាលរង​ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ជា​អធិបតីភាព បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការងារ​ចុះបញ្ជី​ដីធ្លី ជូន​ដល់​ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ខេត្ត​កណ្តាល​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មានប្រសាសន៍ថា​៖ ដើម្បី​ឱ្យ​ការងារ​ចុះបញ្ជី​ដីធ្លី​នៅក្នុង​ខេត្ត​កណ្តាល ឱ្យ​ទទួល​បាន​ឆាប់រហ័ស​តាម​ការកំណត់​របស់​ក្រសួង ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ទឹកដី​នៃ​ខេត្ត​កណ្តាល សូម​ឱ្យ​សិក្ខា​ម​ដែល​ជា​មន្ត្រី​ក្រប​ខណ្ឌ មន្ត្រី​កិច្ចសន្យា និង​មន្ត្រី​ស្ម័គ្រចិត្ត​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​សិក្សា ស្វែងយល់​នៅ​បទ​បង្ហាញ​នានា របស់​គ្រូឧទ្ទេស ដើម្បី​យកចំណេះ​ជំនាញ​ទៅ​អនុវត្ត​អោយមាន​ប្រសិទ្ធភាព ធ្វើយ៉ាងណា​ឱ្យ​ការងារ​វាស់វែង ដីធ្លី​នេះ​ទ​ទូល​បាន​លទ្ធផល ព្រមទាំង​សម្រេច​បាន​តាម​គោលដៅ​ដែល​ក្រសួង​ចង់​បាន​។

​ឯកឧត្តម បាន​បន្តថា​៖ ប្អូនៗ​ក្មួយៗ អ្នកស្ម័គ្រចិត្ត​ដែល​បាន​ចូលរួម ក្នុង​ការចុះ​រៀបចំ​វាស់វែង​ដីធ្លី ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ទឹកដី​នៃ​ខេត្ត​កណ្តាល​នេះ គឺជា​ការចូលរួម​ចំណែក​មួយ​យ៉ាង​សំខាន់​ជាមួយនឹង​ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការងារ​វាស់វែង​ដីធ្លី ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ​បាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា ជាពិសេស​បំពេញ​តម្រូវការ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែល​គាត់​មិន ទាន់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដើម្បី​គាត់​យក​ទៅ​ប្រើប្រាស់​តាម​ការ​ចាំ​របស់ខ្លួន​។

​ឯកឧត្តម សរ សុវណ្ណ បាន​វាយតម្លៃ​ខ្ពស់ និង​កោត​សររ​សើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់លោក លោកស្រី​ដែល​ជា​គ្រូ​បង្គោល​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​មមាញឹក​ចូលរួម​ធ្វើ​ការបង្ហាត់​បង្រៀន​ដល់​សិក្ខាកាម ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។

​ឯកឧត្តម​ក៏​សង្ឃឹម​ជឿជាក់ថា សិក្ខាកាម​ទាំងអស់​នឹង​យក​ចំណេះដឹង​ដែល​ទទួលបាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ទៅ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​គោរព​ក្រមសីលធម៌​ក្នុង​វិជ្ជាជីវៈ​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ការងារ​ចុះបញ្ជី​ដីធ្លី ឱ្យទាន់​ពេលវេលា និង​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ​។

​តាមរយៈ​របាយការណ៍​បូកសរុប​លទ្ធផល​វគ្គ​បណ្តុះបណ្តាល​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កណ្តាល រយៈពេល​៣​ថ្ងៃនេះ ឯកឧត្តម​សង្ឃឹមថា មន្ត្រី​ក្រុម​ចុះបញ្ជី​ដីធ្លី​ទាំងអស់ នឹង​យក​ចំណេះដឹង​ទាំងនេះ ទៅ​អនុវត្ត​ការងារ​ចុះបញ្ជី ឱ្យ​សម្រេច​បាន​តាម​ផែនការ​ដែល​បាន​គ្រោងទុក​ក្នុង​ការអនុវត្ត​ផែនការ​រយៈពេល​២​ឆ្នាំ ឲ្យបាន​ចប់​ជា​ស្ថាពរ​ក្នុង​ការចុះបញ្ជី​ដីធ្លី ក្នុង​ខេត្ត​កណ្តាល​៕a

Leave a Reply

Your email address will not be published. Required fields are marked *