- ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​នៅ​ស្រុក​ឱ​រ៉ាល់​មួយចំនួន​បាន​លើកឡើង​ថា លោក​ហ៊ុល ម៉ា​រ៉ា​នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​នៅ​ពុំទាន់​បាន​ចាត់វិធានការ​បង្ក្រាប​និង​ទប់ស្កាត់​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ជាច្រើន​ដែល​បាន​កំពុងតែ​សម្រុក​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ​និង​ដឹកជញ្ជូន​ធ្យូង​យ៉ាង​គគ្រឹកគគ្រេង ឆ្លងកាត់​តាម​ខាង​មុខ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​រាល់ថ្ងៃ​នេះ​នៅឡើយ​នោះទេ​

ឱ​រ៉ា​ល់​-​កំពង់ស្ពឺ ៖ ន្ល​ង​មក​គេ​តែងតែ​សង្កេតឃើញ​មាន​បុគ្គល​ដែល​ជា​អាជ្ញាធរ​ដែនដី​មួយ​ក្តាប់​តូច និង​បុគ្គល​ដែល​ជា​សមត្ថកិច្ច​ជំនាញ​មួយចំនួនទៀត តែងតែ​បាន​ធ្វើ​ការរិះគន់​និង​វាយប្រហារ​ជា​ពាក្យ​សម្ដី​ឬក៏​សរសេរ​ជា​សារ​បង្ហោះ​នៅតាម​បណ្ដាញ​សង្គម​ថា អ្នកកាសែត​នៅ​តាម​បណ្ដា​អង្ក​ភាព​មួយចំនួន ផ្សាយ​ព័ត៌មាន​មិន​ពិត​ផ្សាយ​ព័ត៌មាន​បំភ្លៃ​ពី​ការពិត ផ្សាយ​ព័ត៌មាន​បំពុល​សង្គម បរិហារ​បង្ខូច​បង្កាច់​កេរ្ត៍​ជា​សារធារណៈ នៅក្នុង​ខណៈពេល​ដែល​អ្នកកាសែត​មួយចំនួន​ទាំងនោះ ពួកគេ​បាន​ធ្វើ​ការចេញផ្សាយ​ព័ត៌មាន​លាតត្រដាង​អំពី​រឿង​ពិត ដើម្បី​ជូន​ជា​ដំណឹង​ដល់​ថ្នាក់ដឹកនាំ​ក៏​ដូច​ជា​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន ដែល​ជា​ហេតុ​ធ្វើឲ្យប៉ះពាល់ ឬក៏​ខាតបង់​ដល់ ផលប្រយោជន៍​ដោយ​ផ្ទាល់ខ្លួន​របស់​ពួកគេ​និង​ផលប្រយោន៍​បក្សពួក​របស់​ពួកគេ​មួយ​ក្តាប់​តូច​ទៀត​.​ជួនកាល​ក៏​មាន​អស់លោក​អាជ្ញាធរ​ដែនដី​ដែល​គ្រប់គ្រង​នៅ​តាម​បណ្ដា​តំបន់​ខ្លះ​ឬក៏​នៅតាម​បណ្ដា​មូលដ្ឋាន​មួយចំនួន​រួម​ទាំងអស់​លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ពួកគេ​ឈានទៅដល់​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​អ្នកសារព័ត៌មាន ផ្សេងៗ​ដែល​ពួកគេ​ធ្វើការ​ចេញផ្សាយ​ព័ត៌មាន ពាក់​ពទ្ធ័​ទៅ​នឹង​ហេតុការណ៍​អ្វីមួយ​ដែល​បាន​កើតឡើង​ដោយ​ជាក់ស្ដែង ដោយ​ពិតប្រាកដ ស្របទៅតាម​គោលនយោបាយ​នៃ​ការដឹកនាំ​របស់​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ស្រប​ទៅតាម​ក្រមសីលធម៌​និង​វិជ្ជាជីវៈ របស់​អ្នកសារព័ត៌មាន​នៅ​តាម​បណ្ដា​អង្គភាព​ទាំងនោះ​..​ដោយ​បំពាន​ទៅ​នឹង​ការ​ពិត​ទៅ​កាន់​តុលាការ វិញ​ថែម​ទៀត​ផង​ក៏​មាន​នោះ​ដែរ​។​

​ដោយឡែក​ថ្ងៃនេះ​ក្រុមការងា​បា​សិទ្ធ​ធី​វី​របស់​យើងខ្ញុំ និង​បង្វែរ​អារម្មណ៍​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​សាធារណ​:​ជន​ផ្សេងៗ​ទៀត ព្រម​ទាំង​ថ្នាក់​ដឹកនាំ​នៅ​តាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ឲ្យមក​ក្រឡេកមើល អំពី​សកម្មភាព យ៉ាង​អនាធិបតេយ្យ និង​យ៉ាង​គគ្រឹកគគ្រេង​ហុយ​ដី​ឲ្យ​ទ្រលោម ឆ្លងកាត់​តាម​ខាង​មុខ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ហ៊ុល ម៉ា​រ៉ា ប្រធានការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​សព្វថ្ងៃ​នេះ​តែម្ដង​។
​ហើយ​សកម្មភាព​នៃ​ការដឹកជញ្ជូន​អុស​ខ្នាត​ឬក៏​ឈើ​ខ្នាត​ស្រស់ៗ និង​សកម្មភាព​នៃ​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ​ប្រភេទ​ផ្សេងៗ​ទៀត ព្រមទាំង​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ទាំងនោះ ចេញពី​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់​និង​សកម្មភាព​នៃ​ការដឹកជញ្ជូន​ធ្យូង របស់​ក្រុម​ឈ្មួញ​ទាំងនោះ ដែល​បាន​នឹង​កំពុងតែ​ប្រព្រឹត្តទៅ​យ៉ាង​គគ្រឹកគគ្រេង​និង​យ៉ាង​អនាធិបតេយ្យ​ទាំងនេះ គឺ​ក្រុម​ការងា​របា​សិទ្ធ ធី​វី របស់​យើងខ្ញុំ​បាន​ចុះ​ទៅ​ថត​ផ្ដិត​យក​នូវ​រូបភាព​នៃ​សកម្មភាព​ទាំងនេះ នៅក្នុង​រាត្រី​នៃ​យប់​ថ្ងៃទី ១៩ មករា ២០២៤ បាន​យ៉ាង​ជាក់ៗ​ស្ដែង​តែម្ដង ដោយ​មិន​អាច​ប្រកែក​ឬក៏​ធ្វើការ​ចោទប្រកាន់​មកលើ​ក្រុមការងារ បា​សិទ្ធ ធី​វី របស់​យើងខ្ញុំ ទៅ​តាម​តែ​ការនឹកឃើញ​ដោយ​បំពាន មកលើ​ក្រុមការងារ​របស់​យើងខ្ញុំ​ដោយ​ផ្ទុយ​អំពី​ការពិត​បាន​នោះឡើយ​។

​បើ​យោង​ទៅតាម​សេចក្តីរាយការណ៍​ដ៏​ច្បាស់​ការ ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់ឲ្យដឹង​ថា រាល់​ការដឹកជញ្ជូន​អុស​ម៉ែត្រ​ដឹកជញ្ជូន​ឈើ​ខ្នាត​ស្រស់ៗ ដឹកជញ្ជូន​ធ្យូង និង​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ប្រភាព​ផ្សេងៗ​ទៀត​តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​កូរ៉េ រថយន្ត​ប្រភេទ​ផ្សេងៗ​ទៀត ឆ្លងកាត់​តាម​ខាង​មុខ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​លោក​ហ៊ុល ម៉ា​រ៉ា ប្រធានការិយាល័យ​ដែន ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ដែល​បាន​នឹង​កំពុងតែ​បោះ​ទីតាំង​ឈរជើង​ប្រចាំការ នៅក្នុង​ភូមិសាស្ត្រ​នៃ​ឃុំ សង្កែរ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ សព្វថ្ងៃនេះ ចេញ​ពី​តាម​បណ្ដា​តំបន់​ផ្សេងៗ​ទៀត​ដោយ​ឆ្លងកាត់​តាម​រង្វង់​មូល​កន្ទួត ជា​រៀង​រាល់​ថ្ងៃនេះ គឺ​ក្រុម​ឈ្មួញ​ទាំងនោះ​ពួកគេ​បាន​បង់លុយ បង់​កាក់ ទៅឲ្យ​អស់លោក​មន្ត្រី​បរិស្ថាន ត្រូវជា​កូនចៅ​របស់​លោក ហ៊ុល ម៉ា​រ៉ា ប្រធានការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ សព្វថ្ងៃ​នេះ​ដែល​បាន​ឈ​ជើង​ប្រចាំការ​នៅ​ស្នាក់​នៃ​ចំណុច​នោះ​តែម្ដង ដោយ​គ្រប់ៗ​គ្នា រួចរាល់​អស់​បាត់ទៅហើយ​ដោយ​មិន​អាច​រំលង​បានឡើយ បើទោះបីជា​ដឹក​ច្រើន​ឬ​ក៏​ដឹក​តិច​យ៉ាងណា​ក៏ដោយ​ក្តី​។

​សេចក្តីរាយការណ៍​ដ៏​ច្បាស់ការ​ដដែល​នោះ​បាន​លើកឡើង​ឲ្យបាន​ដឹង​ជា​បន្ត​ទៅ​ទៀត​ថា ប្រសិនបើ​ក្រុម​ឈ្មួញ ដែល​ពួកគេ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​អុស​ខ្នាត​ឬក៏​ឈឺ​ខ្នាត​ស្រស់ៗ ដឹកជញ្ជូន​ធ្យូង និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ប្រភេទ​ផ្សេងៗ​ទៀត ចេញពី​ក្នុង​តំបន់​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​.​និង​ចេញពី​ក្នុង​តំបន់​ដែន​ព្រៃ​អភិរក្ស​ផ្សេងៗ​ទៀត ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​នៃ​ទឹកដី​ខេត្ត​កោះកុង ដែល​មាន​ព្រំប្រទល់​ជាប់​ទៅ​នឹង​ទឹកដី​នៃ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ជា​រៀង​រាល់​ថ្ងៃនេះ មិន​បាន​ចរចា​ឬ​ក៏​ធ្វើ​ការទំនាក់ទំនង ក៏ដូចជា​ជម្រាប​ប្រាប់​ឬក៏​ជូន​ជា​ដំណឹង អំពី​សកម្មភាព​នៃ​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ​គ្រប់​ប្រភេទ ចេញ​ពី​តាម​បណ្ដា​តំបន់​ព្រៃ​នៃ​ដែន​អភិរក្ស​ទាំងនោះ ដើម្បី​ឱ្យ​អស់លោក​មន្ត្រី​បរិស្ថាន​ដែល​ត្រូវជា​កូនចៅ​របស់​លោក ហ៊ុល ម៉ា​រ៉ា ដែល​បាន​នឹង​កំពុងតែ​ឈរជើង​ប្រចាំការ​នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្ថិត​នៅ​ចំណុច​ដូច​បាន​ជម្រាបជូន​ខាងលើ ឲ្យបាន​ដឹង​ជា​មុន​ទេ​នោះ​ទេ ក៏​អស់លោក​មន្ត្រី​បរិស្ថាន​ទាំងនោះ​ពួកគេ​មិន​អនុញ្ញាត ឲ្យ​ក្រុម​ឈ្មួញ​ទាំងនោះ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ តាម​មធ្យោបាយ​ផ្សេងៗ ឆ្លងកាត់​តាម​ខាង​មុខ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បាន​យ៉ាង​ងាយៗ​ប្រកប​ទៅ​ដោយ​សភាព​យ៉ាង​រលូន​ទៅ​បាន​យ៉ាង​ដូច្នេះ​នោះដែរ​.​។

​សេចក្តីរាយការណ៍​បាន​លើកឡើងឲ្យ​បានដឹ​ង​ជា​បន្ត​ទៅ​ទៀត​ថា​ពួកគាត់​ក៍​មិន​បានដឹង​ដែរ​ថា​តើ​ក្រុម​ឈ្មួញ​ដែល​ពួកគេ​បាន​នឹង​កំពុងតែ​ធ្វើ​សកម្មភាព សម្រុក​ដឹកជញ្ជូន​អុស​ម៉ែត្រ​ឬក៏​ឈើ​ខ្នាត​ស្រស់ៗ ដឹកជញ្ជូន​ធ្យូង និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ប្រភេទ​ផ្សេងៗ​ទៀត​តាមរយ​: រថយន្ត​សាំ​យ៉ុង​

​តាម​រថយន្ត​ធុន​ឬក៏​ម៉ាក​ផ្សេងៗ​ទៀត ចេញពី​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់ភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ឆ្លងកាត់​តាម​ខាង​មុខ​ស្នាក់ការ​បរិស្ថាន​ដែន​ជម្រស​ត្វព្រៃ​ភ្នំឱ​រ៉ាល់​ភូមិសាស្ត្រ ខេត្ត​កំពង់ស្ពឺ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ហ៊ុល ម៉ា​រ៉ា ប្រធាន​ការិយាល័យ​ដែល​ជម្រុះ​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់ភូមិ​សាស្ត្រខេត្ត​កំពង់ស្ពឺ​សព្វ​ថ្ងៃនេះ និង​ចេញពី​តាម​បណ្ដាញ​ច្រក​ផ្លូវ​ផ្សេងៗ​ទៀត ឆ្លងកាត់​តាម​រង្វង់​មូល​កន្ទួត ស្រុក ឱ​រ៉ា​ល់ ជា​រៀង​រាល់​ថ្ងៃនេះ ដោយ​ពួកគេ​បាន​បង់លុយ ឱ្យទៅ​អស់លោក​មន្ត្រី​ឧទ្យានុ​រក្ស ដែល​បាន​ឈរជើង​ប្រចាំការ នៅ​ស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​មាន​ទីតាំង​នៅ​ចំណុច​ដូច​បាន​លើកឡើង​ខាងលើ​នោះ ក្នុង​មួយ​រថយន្ត​មួយ​រថយន្តៗ ចំនួន​ប៉ុន្មាន​ម៉ឺន​រៀល ឬក៏​ចំនួន​ប៉ុន្មាន​ដុល្លា ឲ្យ​ប្រាកដ​ដែរ​នោះ​ឡើយ សេចក្តីរាយការណ៍​បាន​បន្តទៀតថា ប្រហែលជា​ដោយសារ​តែ​ក្រុម​ឈ្មួញ​ទាំង​នោះ​ពួកគេ​សំអាង​ទៅលើ ពួកគេ​បាន​បង់លុយ បង់​កាក់ ទៅ​អស់លោក​មន្ត្រី​ឧទ្យានុ​រក្ស ដែល​ឈរជើង​ប្រចាំការ​នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ សព្វថ្ងៃនេះ និង​អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត ដែល​បាន​នឹង​កំពុងតែ​ឈរជើង​ប្រចាំការ​ចាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅលើ​ទឹកដី​នៃ​ស្រុក​ឱ​រ៉ាល់​ខេត្ត​កំពង់ស្ពឺ​សព្វថ្ងៃនេះ ហើយ​មើល​ទៅ​នោះ បាន​ជា​ក្រុម​ឈ្មួញ​ទាំងនោះ ពួក​គេ​ហ៊ាន​ដឹកជញ្ជូន​អុស​ម៉ែត្រ​ឬ​ក៍​ដឹកជញ្ជូន​ឈើ​ខ្មាត​ស្រស់ៗ ដឹកជញ្ជូន​ធ្យូង និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ​ប្រភេទ​ផ្សេងៗ​ទៀត​ឆ្លងកាត់​តាម​តំបន់​នោះ យ៉ាង​ស​ម្ងែង ពើង​ទ្រូង អួតអាង​វ៉ាងទី ព្រមទាំង​វាយ​ឬ​ក​វាយ​ពា យ៉ាង​ខែងរ៉ែង​និង​យ៉ាង​ក្រអឺតក្រទម ដោយ​មិន​ខ្លាចញញើត​ជាមួយនឹង​អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​សា​បន្ថ័ពា​ក់​ព័ន្ធណា​ម្នាក់ នៅ​លើក​ទឹកដី​នៃ​ស្រុក​ឱ​រ៉ាល់​សព្វថ្ងៃ​នេះ​យ៉ាង​ដូច្នេះ​ទៅវិញ​នោះ​។

​ប្រជាពលរដ្ឋ​ទាំងនោះ​ពួកគាត់​បាន​លើកឡើង​ឲ្យបាន​ដឹង​ជា​បន្ត​ទៅ​ទៀត​ថា ព្រៃឈើ​ចម្រុះ​ទាំង​តូច​ទាំង​ធំ​គ្រប់​ប្រភេទ​ដែល ជា​គម្រប​ព្រៃឈើ​នៅ​សេសសល់​ចុងក្រោយ នៅក្នុង​តំបន់​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់ភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​សព្វថ្ងៃនេះ ដូចជា​ព្រៃឈើ​ចម្រុះ​នៅ​តាម​បណ្ដា​តំបន់​អភិរក្ស​ផ្សេងៗ​ទៀត ស្ថិត​នៅលើ​ទឹកដី​នៃ​ខេត្ត​កោះកុង​និង​ស្ថិត​នៅលើ​ទឹកដី​នៃ​ខេត្ត​ពោធិ៍សាត់ បាន​នឹង​កំពុងតែ​រង​នៅ​ការកាប់បំផ្លាញ​យ៉ាង​រង្គាល​និង​រាលដាល​យ៉ាងដំណំ យ៉ាង​ស្រ​ស្រា​ក់ ស្រ​ស្រាំ​ពី​តំបន់​មួយ​ទៅ​កាន់​តំបន់​មួយ ជា​រៀងរាល់ថ្ងៃ ពី​សំណាក់​ប្រជាពលរដ្ឋ ក្រុម​ឈ្មួញ​តូច​ធំ​ជា​ច្រើន​ផ្សេងៗ​ទៀត ស្ថិតនៅក្រោម​ការបើក​សញ្ញា​ភ្លើង​ខៀវឬ​ក៏​បើកដៃ​យ៉ាង​ពេញទំហឹង តាមរយៈ​នៃ​ការឃុបឃិត​គ្នា​ដោយ​ស្ងាត់ៗ ជា​លក្ខណៈ​ប្រព័ន្ធ ជាមួយ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ទាំងនោះ ដែល​ពួកគេ​បាន​នឹង​កំពុងតែ​ឈរជើង​ប្រចាំការ ចាំ​ការពារ​ថែរក្សា​និង​ទប់ស្កាត់​រាល់​ការ​អារ​ឬ​ក៍​ការកាប់បំផ្លាញ​ព្រៃឈើ​និង​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ​គ្រប់​រូបភាព​ទាំងអស់ នៅតាម​បណ្ដា​តំបន់​ព្រៃ នៃ​ដែន​អភិរក្ស​ទាំង​នោះ និង​ការដេឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ ចេញពី​ក្នុង​តំបន់​ព្រៃ​ដែន​ជំរក​សត្វ​ភ្នំ​ឱ​រ៉ា​ល់​និង​ចេញពី​តាម​បណ្ដា​តំបន់​ដែន​ព្រៃ​អភិរក្ស នៅតាម​បណ្ដា​តំបន់​ទាំងនោះ​សព្វថ្ងៃ​នេះ​តែម្ដង​។

​ចំណែកឯ​សេចក្តីរាយការណ៍​ដ៏​ច្បាស់ការ​ដាច់​ដោយឡែក​មួ​យ​ទៀត ក៏​បាន​ប្រាប់​ឲ្យ​ក្រុមការងារ បា​សិទ្ធ ធី​វី របស់​យើងខ្ញុំ​បានដឹង ព្រឹក​ថ្ងៃ​ទី ២០ មករា​ពី ២០២៤ នេះ​ថា បើ​តាម​តែ​ពួកគាត់​ធ្វើការ​សន្និដ្ឋាន​ឬក៏​ទោះ​ទាយ​មើលទៅ ព្រៃឈើ​ចម្រុះ​នៅក្នុង​តំបន់ ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​ជា​គម្រប​ព្រៃឈើ​នៅ​សេសសល់​បន្តិចបន្តួច​ចុង​ក្រោយ​នៅក្នុង​តំបន់​នោះ​សព្វថ្ងៃនេះ ប្រាកដជា​នឹង​ត្រូវ​រលាយ​ហិនហោច​ក្លាយទៅជា​វាល​រហោឋាន នៅក្នុងពេល​ដ៏​ឆាប់ៗ​នា​ថ្ងៃ​ខាងមុខ​នេះ​ជាក់​ជាពុំខាន នោះឡើយ នោះ​ប្រសិនបើ​ថ្នាក់​ដឹកនាំ​នៅ​តាម​បណ្ដា​មន្ទីរ ឬ​ក៍ នៅតាម​បណ្ដា​ក្រសួង​ពាក់ព័ន្ធ​មួយចំនួនទៀត លោក​មិន​បាន​រឹតបន្តឹង​អំពីរ​យន្តការ នៃ​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​បាន​នឹង​កំពុងតែ​កើតមាន​ឡើង​យ៉ាង​ចម្រុង​ចម្រាស់​និង​យ៉ាង​អនាធិបតេយ្យ​នៅលើ ទឹកដី​នៃ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​សព្វថ្ងៃនេះ ឲ្យបាន​ទាន់​ពេលវេលា​ទៅ​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​លោក​បាន​ដាក់​ចេញ​មកឲ្យ អស់លោក​អាជ្ញាធរ​ដែនដី​ក៏ដូចជា​អស់លោក​មន្ត្រី​ជំនាញ នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែលជា​អ្នក​អនុវត្ត​ច្បាប់​ថ្នាក់ក្រោម​ជាតិ នា​គ្រា​កន្លង​មក​នោះ​។

​ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឱ​រ៉ា​ល់​ក៏ដូចជា​មហាជន​មួយចំនួន​ទៀត​ដែល​ពួកគាត់ បាន​លើកឡើង​និង​បាន​រិះគន់​យ៉ាង​ចំៗ ទៅលើ​លោក​ហ៊ុល ម៉ា​រ៉ា ប្រធានការិយាល័យ​ដែន​ជម្រក​ក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដូចជា​បាន​លើកឡើង​ខាងលើ​នោះ ក្រុមការងារ​បា​សិទ្ធ ធី វី​របស់​យើងខ្ញុំ នៅ​ពុំទាន់​អាច​ស្វែងរក​ប្រភព​ណាមួយ ដើម្បី​ធ្វើ​ការទំនាក់ទំនង​សុំ​ការ​ប្រតិកម្ម ពី​សំណាក់​លោក​ហ៊ុល ម៉ា​រ៉ា​ប្រធាន​ការិយាល័យ​ដែល​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ រូបនោះ និង​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ដើម្បី​ជា​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ ព្រមទាំង​មហាជន​មួយចំនួន​ទៀត​បាន​នៅឡើយ​នោះទេ នៅ​ក្នុង​ថ្ងៃនេះ ។​

Leave a Reply

Your email address will not be published. Required fields are marked *