- ព័ត៌មានជាតិ

ក្រោយពី​ក្រុម​ការងា​របា​សិទ្ធ ធី​វី របស់​យើងខ្ញុំ​បាន​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន នៅក្នុង​ពេល​ថ្មីៗ​នេះ​រួច​នោះ ឃើញ​ថា​សកម្មភាព​នៃ​ការដឹកជញ្ជូន​ធ្យូង​ដឹកជញ្ជូន​អុស​ម៉ែត្រ​និង​ដឹកជញ្ជូន​អស់​ខ្នាត​ស្រស់ៗ​ចេញ​ពី​តាម​បណ្ដា​តំបន់​ផ្សេងៗ​ឆ្លងកាត់​តាម​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​យ៉ាង​គគ្រឹងគគ្រេង​និង​យ៉ាង​អនាធិបតេយ្យ​កាលពី​ពេល​កន្លង​មក​នោះ ត្រូវ​បាន​មាន​សភាព​ស្ងប់ស្ងាត់ .២១.០១.២០២៤

នៅ​ព្រឹក​ថ្ងៃទី ២១ មករា ២០២៤ នេះ ក្រុមការងារ បា​សិទ្ធិ ធី​វី របស់​យើងខ្ញុំ​ទទួលបាន​សេចក្ដីរាយការណ៍​ពី​ស្រុក​ឱ​រ៉ា​ល់ មក​ថា សកម្មភាព​នៃ​ការដឹកជញ្ជូន​ឈើ​ដឹកជញ្ជូន​អុស​ដឹកជញ្ជូន​ឈើ​ខ្នាត​ស្រស់ៗ​តាមរយ​:​រថយន្ត​សាំ​យ៉ុង​តាម​រថយន្ត​កែច្នៃ​និង​តាមរ​រយ​:​ថយ​ន្ត​ប្រភេទ​ផ្សេងៗ​ទៀត ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ភ្នំ​ឱ​រ៉ាល់​ភូមិសាស្ត្រ កាត់​តាម​ខាង​មុខ​ស្នាក់ការ ដែន​ជម្រុះ​សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​ភូមិសាស្ត្រ​កំពង់ស្ពឺ ដែល​តែងតែបាន​ប្រព្រឹត្តទៅ​យ៉ាង​គគ្រឹកគគ្រេង​និង​យ៉ាង​អនាធិបតេយ្យ ស្ទើរតែ​រៀងរាល់​ថ្ងៃ​នោះ ត្រូវ​បាន​មាន​សភាព​ស្ងប់ស្ងាត់ បើ​យោង​ទៅតាម​សេចក្ដីរាយការណ៍​ដែល​ក្រុមការងារ​បា​សិទ្ធ ធី​វី​របស់​យើងខ្ញុំ បាន​ទទួល​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ សង្កែ​ស្រទប ស្រុក​ឱ​រ៉ា​ល់ បាន​ប្រាប់​ឲ្យបាន​ដឹង​នៅក្នុង​រាត្រី​នៃ​យប់​ថ្ងៃទី 20 មករា 2024​នេះ​តែម្ដង ។

​ប្រជាពលរដ្ឋ​ទាំងនោះ​ពួកគាត់​បាន​លើកឡើង​ឲ្យបាន​ដឹង​ជា​បន្ត​ទៅ​ទៀត​ថា សភាព​ស្ងប់ស្ងាត់​នៃ​ការដឹកជញ្ជូន​អុស​ម៉ែត្រ​ឬ​ក៏​ឈើ​ខ្នាត​ស្រស់ៗ​និង​ការដឹកជញ្ជូន​ធ្យូង ។ តាមរ​រយ​:​រថយន្ត​សាំ​យ៉ុង តាម​រថយន្ត​កូរ៉េ​និង​តាម​រថយន្ត​កែច្នៃរ​ប្រភេទ​ផ្សេងៗ​ទៀត មានការ​ស្ងប់ស្ងាត់​នៅក្នុង​គ្រា​នេះ បន្ទាប់ពី​ក្រុម​ការងា​របា​សិទ្ធ ធី​វី​របស់​យើងខ្ញុំ បាន​ចុះ​ទៅ​យក​ព័ត៌មាន និង​ថត​ផ្តិត​យក​រូបភាព​យក​នូវ​រូបភាព​អំពី​សកម្មភាព នៃ​ការធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ​របស់​ក្រុម​ឈ្មួញ​ទាំងនោះ ដែល​បាន​ប្រព្រឹត្តទៅ​យ៉ាង​អាណា​អធិបតេយ្យ​និង​យ៉ាង​គគ្រឹក គ​គ្រេង តាមតែ​អំពើ​ចិត្ត​របស់​ពួកគេ​ទាំងនោះ យ៉ាង​ជាក់ស្ដែង​នៅក្នុង​រាត្រី​នៃ​យប់​ថ្ងៃទី 19 មករា 2024 នឹង​យកមក​ធ្វើការ​ផ្សព្វផ្សាយ​ពណ៌​មាន លាតត្រដាង​បង្ហាញ​អំពី​សកម្មភាព របស់​ក្រុម​ឈ្មួញ​ទាំងនោះ ដែល​ពួកគេ​បាន​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន អុស​ម៉ែត្រ​ឬ​ក៏​ឈឺ​ខ្នាត​ស្រស់ៗ ដឹកជញ្ជូន​ធ្យូង ពី​តាម​បណ្ដា​តំបន់​ផ្សេងៗ​ស្ថិតនៅក្នុង​តំបន់​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​នៃ​ភូមិសាស្ត្រ​ដី​ខេត្ត​កំពង់ស្ពឺ ឆ្លងកាត់​តាម​ខាង​មុខ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​លោក​ហ៊ុល​ម៉ា​រ៉ា​ប្រធាន​ស្នាក់ការ​ដែន​ជម្រុះ​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ស្ថិតនៅក្នុង​ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ាល់​សព្វថ្ងៃ​នេះ​យ៉ាង​អនាធិបតេយ្យ​ទៅ​តាមតែ​អំពើ​ចិត្ត​របស់​ក្រុម​ឈ្មួញ​ទាំងនោះ ប្រកប​ទៅ​ដោយ​សភាព​យ៉ាង​រលូន​ស្ទើរតែ​ជា​រៀងរាល់​យប់​ដើម្បី ជូន​ជា​ដំណឹង​ដល់​ថ្នាក់​ដឹកនាំ​នៅ​តាម​បណ្ដា​មន្ទីរ និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​ទៀត ព្រមទាំង​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​លោក​បាន​ជ្រាប​ជា​ដំណឹង​ឬក៏​ជ្រាប​ជា​ព័ត៌មាន ជា​បន្តបន្ទាប់​យ៉ាង​ជាប់ៗ​គ្នា​នៅក្នុង​ពេល​ថ្មីៗ​រួចមក​។

​ប្រជាពលរដ្ឋ​លើកឡើង​បន្តទៀតថា ពួកគាត់​ក៏​ពុំបាន​ដឹង​ដែរ តើ​ភាពស្ងប់ស្ងាត់​នៃ​សកម្មភាព​របស់​ក្រុម​ឈ្មួញ ជាច្រើន​ដែល​ពួកគេ​បាន​ប្រកបមុខរបរ​រកស៊ី​ដឹកជញ្ជូន​អុស​ម៉ែត្រ​ដឹកជញ្ជូន​ឈើ​ខ្នាត​ស្រស់ៗ ដឹកជញ្ជូន​ធ្យូង​របស់​ក្រុម​ឈ្មួញ មានការ​ស្ងប់ស្ងាត់​នៅក្នុង​គ្រា​នេះ បាន​តែ​មួយ​ចម្អិន​កំពឹស​តែប៉ុណ្ណោះ​នោះទេ មើល​ទៅ​នោះ មិន​បាន​ប៉ុន្មាន​នោះឡើយ​ក្រុម​ឈ្មួញ​ទាំងនោះ ពួកគេ​នឹង​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​អស់​ម៉ែត្រ​ដឹកជញ្ជូន​ឈើ​ខ្នាត​ស្រស់ៗ​ដឹកជញ្ជូន​ជូន​ធ្យូង​ក៏ដូចជា​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ប្រភេទ​ផ្សេងៗ​ទៀត យ៉ាង​ក​ក្រឹក​គគ្រេង​ជា​បន្ត​ទៅ​ទៀត​ហើយ​ដោយ​មិន​ខុស​ពី​ពេល​កន្លង​កន្លងមក​នោះ​ទេ​មើល​ទៅ​នោះ​។ ក៏ប៉ុន្តែ បើទោះជា​យ៉ាងណា​ក៏​ក្រុម​ការងា​របា​សិទ្ធ​ធី​វី​របស់​យើងខ្ញុំ​នឹង​ធ្វើ​ការផ្សព្វផ្សាយ​អំពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ ដែល​ពួកគេ ប្រកប​មុខរបរ​ដឹក​ជញ្ជូន​ធ្យូង ដឹកជញ្ជូន​ឈើ​ខ្នាត​ស្រស់ៗ​ដឹកជញ្ជូន​អុស​ម៉ែត្រ​និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ប្រភេទ​ផ្សេងៗ​ទៀត ជា​បន្តបន្ទាប់​ទៅ​ទៀត​នោះដែរ​នៅក្នុង​ខណៈពេល​ដែល​ក្រុមការងារ​បា​សិទ្ធ ធី​វី​របស់​យើងខ្ញុំ បាន​ទទួល​នូវ​ប្រភព​ព័ត៌មាន​ឬក៏​សេចក្ដីរាយការណ៍​ដ៏​ច្បាស់ការ​ណាមួយ​ពី ប្រជាពលរដ្ឋ​នៅ​ស្រុក​ឱ​រ៉ា​ល់​នៅ​ថ្ងៃ​ខាង​មុខ​ជា​បន្តទៅទៀត​នោះដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *