- ព័ត៌មានជាតិ

នៅ​ពុំទាន់​បាន​ឃើញ​លោក ជៀល សុផល​នៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រាសាទ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​មើល​រោង​សិប្បកម្ម​កែច្នៃ​ឈឺ​ប្រណិត​ឬ​ក៏​ឈឺ​ប្រភេទ​ផ្សេងៗ​ទៀត ដែល​មាន​ទីតាំង​ខាត់​នៅក្នុង​ភូមិ​ត្រពាំង​ប្រាសាទ​សព្វថ្ងៃ​នេះ​នៅឡើយ​នោះទេ​

ខេត្ត​ឧត្តរមានជ័យ : រោង​សិប្បកម្ម​កែច្នៃ​ឈើ ដ៍​ធំ​មួយកន្លែង​ទៀត ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ សព្វថ្ងៃ​នេះ​ត្រូវបាន​គេ​សង្ស័យថា​ពុំមាន​ច្បាប់​អនុញ្ញាត​មនុស្ស​ឡើយ នេះ​បើ​យោងទៅតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ប្រាសាទ បាន​ប្រាប់​ឲ្យ​ឱ្យ​ក្រុមការងារ​បា​សិទ្ធ ធី​វី របស់​យើង​ខ្ញុំបាទ​ដឹង​បានដឹង​។ ហើយ​រោង​សិប្បកម្ម​កែច្នៃរ​ឈឺ ដ៏​ធំ​មួយ​កន្លែង​នៅ​ចំណុច​ខាងលើ​នោះ គឺជា​រោង​សិប្បកម្ម​របស់លោក សេង ហើយ​នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ​ពួកគាត់​បាន​សង្កេតឃើញ​ថា​លោក សេង ដែល​ជា​ម្ចាស់​រូង​សិប្បកម្ម​កែច្នៃ​ឈឺ​ដ៏​ធំ​មួយ​កន្លែង​នោះ បាន​កំពុងតែ​ដឹកជញ្ជូន​ឈឺ​ចេញ​ពី​តាម​បណ្ដា​តំបន់​ផ្សេងៗ​យ៉ាងសកម្ម ចូល​មក​កាន់​រោង​សិប្បកម្ម​របស់គាត់​នៅ​ចំ​ុ​ណុច​នោះ​ដើម្បី​យក​មក​ធ្វើការ អា​រេ ជ្រៀក នឹង​ពុះ​បំបែក​ឈើ​ទាំងនោះ យ៉ាង​អនាធិបតេយ្យ លាន់​សន្ធឹក​ឡើង​កងរំពង​ដើម្បី​ផលិត​ចេញ​គ្រឿង​សង្ហា​រឹម​ផ្សេងៗ នាំចេញ​ទៅ​យក​ទៅ​លក់​ចែកចាយ​នៅលើ​ទីផ្សារ​នៅ​តាម​បណ្ដា​ខេត្ត​នានា​នៅក្នុង​ស្រុក​។

​សេចក្តីរាយការណ៍​បាន​លើកឡើង​បន្ត​ទៀត​ថា បើ​ទោះបីជា​លោក សេង ដែល​ជា​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​អត់​ច្បាប់​ដ៏​ធំ​មួយ​កន្លែង​នោះ បាន​ធ្វើ​ការដឹកជញ្ជូន​ឈឺ​ប្រណីត​ឬក៏​ឈឺ​ប្រភេទ​ផ្សេងៗ ចូល​មក​កាន់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​របស់​គាត់ ដើម្បី​ធ្វើការ អារ​ជ្រៀក​និង​ពុះ​បំបែក ឈើ​ទាំង​នោះ នៅក្នុង​រោង​សិប្បកម្ម​របស់គាត់​លានឮ​សន្ធឹក​ឡើង​កងរំពង ជា​រៀងរាល់ថ្ងៃ យ៉ាងណាក៏ដោយ ក៏​លោក ជៀល សុផល​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រាសាទ និង​អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត បាន​កំពុងតែ​ឈរជើង​ប្រចាំការ​នៅក្នុង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​សព្វថ្ងៃ​នេះ មិន​រវល់​អើពើ​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​មើល ដើម្បី​ចាត់វិធានការ​បង្ក្រាប រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់​ដ៏​ធំ​មួយ​កន្លែង​របស់​លោក សេង ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ​សព្វថ្ងៃ​នេះ​ឲ្យបាន​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវច្បាប់​នោះ​ដែរ​។

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ប្រាសាទ​មួយចំនួនទៀត​ពួកគាត់​បាន​លើកឡើង​ឲ្យបាន​ដឹង​ជា​បន្ត​ទៅ​ទៀត​ថា ដោយ​តែ​ពួកគាត់​កម្រ​នឹង​បានឃើញ ឬ​ក៏​មិន​ដែល​បាន​ឃើញ​លោក ជៀល សុផល សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រាសាទ​សព្វថ្ងៃនេះ និង​អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​សព្វថ្ងៃនេះ ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​មើល​និង​ចាត់វិធានការ​បង្ក្រា​បង្ក្រាប​យ៉ាង​ដូច្នេះ​នោះ​ហើយ​ទើប​បានជា ពួកគាត់​នាំគ្នា ដាក់​ការសង្ស័យថា ប្រហែល​ជា​លោក​ជៀល​សុផល​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រាសាទ​រូបនោះ អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត ដែល​បាន​កំពុងតែ​ឈរជើង​ប្រចាំការ​នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​មួយចំនួនទៀត បាន​ទទួល​នៅ​លាប​សក្ការៈ​ឬក៏​សំណូក​សុក​ប៉ាន់ ដំណាក់​លោក សេង ដែល​ជា​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈឺ​ដល់​មហិមា​មួយ​កន្លែង​នៅ​ទីតាំង​ដូច​បាត​ជម្រាបជូន​ខាងលើ​នោះ ពី​សំណាក់​ក្រម​ឈ្មួញ​មួយចំនួនទៀត ដែល​ពួកគេ​បាន​កំពុងតែ​ដឹកជញ្ជូន​ឈឺ​ប្រណី​នឹង​ប្រភេទ​ផ្សេងៗ​ទៀត ចូល​មក​កាន់​រោង​សិប្បកម្ម​កែច្នៃ​របស់​លោក​សេង​ជា​រៀង​រាល់​ថ្ងៃនេះ ដោយ​គ្រប់ៗ​គ្នា​អស់​រួចរាល​អដ់​បាត់ទៅ​ហើយ​ផង​ក៏​មិនដឹង​នោះដែរ​។ បានជា​អស់លោក​សមត្ថកិច្ច​ជំនាញ នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនោះ​នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​សព្វថ្ងៃនេះ ពួកគេ​ធ្វើ​ជា​មិនដឹង មិនឮ មិន​រវល់​អើពើរ ទៅ​ធ្វើ​ការត្រួតពិនិត្យ រោង​សិប្បកម្ម​កែច្នៃ​ឈឺ​របស់លោក សេង នៅ​ចំណុច​នោះ​និង​ចាត់វិធានការ​បង្ក្រាប​ឲ្យបាន​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់​យ៉ាង​ដូច្នេះ​។

​ត្រឹមតែ​ប៉ុណ្ណោះ​នោះ​ទៀតសោត អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នោះ​ពួកគេ​ថែមទាំង​បណ្ដែតបណ្ដោយ​នឹង​បើកភ្លើង​ខៀវ ក្រុម​ឈ្មួញ​ទាំងនោះ​ដឹកជញ្ជូន​ឈើ ចេញ​ពី​តាម​បណ្ដាល​តំបន់​ផ្សេងៗ​ចូល​មក​កាន់​រោង​សិប្បកម្ម​កែច្នៃ​របស់លោក សេង ដើម្បី​ធ្វើកា​រអារ ជ្រៀក​និង​ពុះ​បំបែក​ឈើ​ទាំង​នោះ ឮ​សន្ធឹក​ម៉ាស៊ីន​អា​ឈើ នៅក្នុង​រោង​សិប្បកម្ម​កែច្នៃ​របស់គាត់ ឡើង​កងរំពង​យ៉ាង​អនាធិបតេយ្យ​ទៅ​តាម​តែ​អំពើ​ចិត្ត​របស់​លោក សេង ដូចជា​សព្វថ្ងៃ​នេះ​យ៉ាង​ដូច្នេះ​ទៅ​វិញ​នោះ​។

​ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្តរមានជ័យ ពួកគាត់​បាន​នាំគ្នា​លើកឡើង​និង​រិះគន់​យ៉ាង​ចំៗ ទៅលើ​លោក​ជៀល​សុផល​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រាសាទ អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដែល​បាន​កំពុងតែ​ឈរជើង​ប្រចាំការ​ចាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​សព្វថ្ងៃនេះ​ដូច​ខាងលើ​នោះ ទង​ទៅនឹង​លោក​សេង​ដែល​ជា​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈឺ​ដោយ​ឥត​ច្បាប់ ដ៍​មហិមា មួយ​កន្លែង​នៅ​ចំណុច​ដូច​បាន​លើកឡើង​ខាងលើ​នោះ ហ្នឹង​ក្រុម​ឈ្មួញ​មួយចំនួនទៀត​ដែល​ពួកគេ​បាន​កំពុងតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ឬក៏​ឈឺ​ប្រភេទ​ផ្សេងៗ​ទៀត មកកាន់​រោង​សិប្បកម្ម​កែច្នៃ​ឈឺ​របស់លោក សេង ជា​រៀងរាល់ថ្ងៃ​ដោយ​ពុំ​មាន​ចំណាត់ការ​នៅ​ក្នុង​ការចុះ​ទៅ​ធ្វើ​ការត្រួត​ពិនិត្យ​និង​បង្ក្រាប​យ៉ាង​ដូច្នេះ ក្រុមការងារ​បា​សិទ្ធ ធី​វី របស់​យើងខ្ញុំ ពុំ​ទាន់​អាច​ស្វែងរក​ប្រភព​ណាមួយ​ដើម្បី​ធ្វើការ​ទំនាក់ទំនង​សុំ​ការ​ប្រតិកម្ម​ឬ​ក៏​សុំ​ការពន្យល់​ខ្លះៗ ពី​សំណាក់​លោក ជៀល សុផល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ប្រាសាទ​នោះ ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​ការលើកឡើង​ឬក៏​ការរិះគន់ សំណាក់​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​សព្វថ្ងៃ​នេះ​ដែល​ពួកគាត់​បាន​លើកឡើង​ដូចជា​ខាង​លើ​នោះ​បាន​នៅឡើយ​នោះ​ទេ​នៅ​ក្នុង​ថ្ងៃនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *