- ព័ត៌មានជាតិ

​រហូតមកដល់​ថ្ងៃនេះ​ទៅហើយ ប្រជាពលរដ្ឋ ប្រុស ស្រី នៅ​ស្រុក​ឱ​រ៉ាល់​មួយចំនួន​ពួក​គាត់​នៅ​ពុំទាន់​បាន​ឃើញ​លោក ហ៊ុល ម៉ា​រ៉ា នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​លោក​តាន់ ចាន់​សីមា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឱ​រ៉ា​ល់ ចាត់វិធានការ​បង្ក្រាប​អំពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដែល​បាន​ដឹកជញ្ជូន​ព្រៃឈើ​ចម្រុះ​ង​ឆ្លងកាត់​តាម​ស្រុក​ឱ​រ៉ាល់​ជា​រៀង​រាល់ថ្ងៃ​នេះ​នៅឡើយ​នោះទេ​.២៥.០១.២០២៤

នៅ​រាត្រី​នៃ​យប់​ថ្ងៃទី ២៤ មករា ២០២៤​នេះ ក្រុមការងារ បា​សិទ្ធ ធី​វី របស់​យើងខ្ញុំ បាន​ទទួល​នូវ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ នៅ​ឃុំ សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​ជា​បន្តបន្ទាប់​មក​ទៀត​ថា គាត់​បាន​សង្កេតឃើញថា សកម្មភាព​នៃ​ការដឹកជញ្ជូន​ឈើ​ខ្នាត​ឬក៏​អុស ម៉ែត្រ​ស្រស់ៗ ចេញពី​ក្នុង​តំបន់​ព្រៃ​នានា​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដោយ​បាន​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​តាម​ស្នាក់ការ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​អា​រ៉ា​ល់ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង ក្នុង​ភូមិសាស្ត្រ នៃ​ឃុំ សង្កែ​ស្រទប សព្វថ្ងៃ​នេះ​ឆ្លងកាត់​តាម​ទីប្រជុំជន នៃ​រង្វង់​មូល​ផ្សារ​កន្ទួត ស្រុក​ឱ​រ៉ា​ល់ សំដៅ​មក​កាន់​ក្រុង​បា​មាន់​ខេត្តកំពង់ស្ពឺ នៅតែ​មាន​ការ​កើត​ឡើង​ជា​ហូរហែ​ដូច​ជា ភ្លៀងរលឹម​តែ​ដល់​ដែល​នៅ​ឡើង​ទេ ក៏​ប៉ុន្តែ​គ្រាន់តែ​សកម្មភាព ពិការ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ដូចជា​ដឹកជញ្ជូន​ឈើ​ខ្នាត​ឬ​ក៏​ដឹក​ជញ្ជូន​អុស​ម៉ែត្រ​ស្រស់ៗ និង​ដឹកជញ្ជូន​ធ្យូង តាម​រថយន្ត​សាំ​យ៉ុង ហ្នឹង​រថយន្ត​កូរ៉េ​គ្រប់​ធុន ឆ្លងកាត់​ដ៏​តាម​តំបន់​នោះ នៅក្នុង​រាត្រី​នៃ​យប់​ថ្ងៃទី ២៤ មករា ២០២៤​នេះ ហាក់បីដូចជា​មាន​ការ​កាត់បន្ថយ មិនសូវ​ជា​មាន​សភាព គ​គ្រឹក គ​គ្រេង ដូចជា​កាលពី​ក្នុង​អំឡុង​សប្តាហ៍​មុន ឬ​ក៏​ដូចជា​នៅក្នុង​គ្រា​កន្លង​កន្លងមក​តែ​ប៉ុណ្ណោះ​នោះទេ ។ នេះ​តាមតែ​ពួកគាត់ បាន​សង្កេតឃើញ​នៅក្នុង​រាត្រី​នៃ​យប់​ថ្ងៃ​ទី ២៤ មករា នេះ​។ ក៏ប៉ុន្តែ​ដោយ​ឡែក​ចំណាត់ការ​នៃ​ការទប់ស្កាត់ និង បង្ក្រាប សកម្មភាព​នៃ​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ​របស់​ក្រុម​ឈ្មួញ ឆ្លងកាត់​តាម​តំបន់​នោះ របស់​លោក​ហ៊ុល ម៉ា​រ៉ា​នាយក​ដែន​ចំរក​សត្វ​ព្រៃភ្នំ មិន​ដែល​បាត់​កំពុងតែ​បោះ​ស្នាក់ការ​ឈរជើង​ប្រចាំការ នៅ​ឃុំ សង្កែរ​សាទ​ប និង លោក តាន់ ចាន់​សីមា នេះ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អា​រ៉ា​ល់ ចាត់វិធានការ​ឲ្យ​មន្ត្រី​ឧទ្យានុ​រក្ស និង មន្ត្រីរដ្ឋបាល​ព្រៃឈើ កំពុងតែ​ឈរជើង​ប្រចាំការ​ចាំ​បង្ក្រាប បទល្មើស​ព្រៃឈើ នៅតាម​បណ្ដា​ស្នាក់ការ​បរិស្ថាន ឬ ក៏​នៅ​តាម​បណ្ដា​សង្កាត់​រដ្ឋបាល​ព្រៃឈើ បណ្ដាល​គោលដៅ​ផ្សេងៗ ស្ថិត​នៅលើ​ទឹកដី​នៅ​ស្រុក​ឱ​រ៉ាល់​ខេត្ត​កំពង់ស្ពឺ​សព្វថ្ងៃនេះ ចាត់វិធានការ​បង្ក្រាប​និង​ទប់ស្កាត់ អំពី​សកម្មភាព​នៃ​ការដឹកជញ្ជូន ឈើ​ខ្នាត​ឬក៏​អុស​ម៉េត្រ​ស្រស់ៗ តាម​មធ្យោបាយ​ផ្សេងៗ ដូច​បាន​លើកឡើង​ខាងលើ​នោះ ឲ្យមាន​ប្រសិទ្ធភាព​ទៅតាម​ផ្លូវច្បាប់ ទៅ​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ របស់​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដាក់​មក​អស់លោក​មន្ត្រី​ជំនាញ​ជា​អ្នកអនុវត្ត​ច្បាប់​ថ្នាក់ក្រោម​ជាតិ អនុវត្តន៍​មាន​ប្រសិទ្ធភាព​នៅ​ឡើង​ទេ​។

​បើទោះជា​យ៉ាងណា​ក៏​ប្រជាពលរដ្ឋ​ប្រុស​ស្រី​មួយចំនួន​នៅក្នុង​ស្រុក​ឱ​រ៉ាល់​សព្វថ្ងៃនេះ ពួកគាត់​នៅតែ​បន្ត​ការ​សំណូមពរ ដល់​ឯកឧត្តម​គំ​រី​ឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ឯកឧត្តម អៀង សុ​ផា​ឡែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន សូម​ឯកឧត្តម​ទាំងពីរ ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដែល​ពួកគេ​បាន​កំពុងតែ​សម្រុក​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ​គ្រប់​ប្រភេទ ឆ្លងកាត់​តាម​ស្រុក​ឱ​រ៉ាល់​សព្វថ្ងៃនេះ ឲ្យមាន​ប្រសិទ្ធភាព​ទៅ​តាម​ផ្លូវ​ច្បាប់​ផង ដើម្បី​ថែរក្សា ព្រៃឈើ​ចម្រុះ​ទាំង​តូច​ទាំង​ធំ ដែល​ជា​គម្រប​ព្រៃឈើ​នៅ​សេសសល់​ចុងក្រោយ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​សព្វថ្ងៃនេះ បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត​ខាងមុខ​។​

Leave a Reply

Your email address will not be published. Required fields are marked *