- ព័ត៌មានជាតិ

កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​បាន​បើក​ប្រតិបត្តិការ​ចុះ​ទៅ​ធ្វើ​ការបង្ក្រាប​សង្វៀន​ប្រជល់មាន់​មួយកន្លែង​ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន ៤ នាក់ .២៩.០១.២០២០

​សំរោង​ទង​.​កំពង់ស្ពឺ​.​កម្លាំង​សមត្ថកិច្ច​នៃ​អធិការ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ចុះ​ទៅ​បង្ក្រាប​ទី សង្វៀន​ប្រជល់មាន់​មួយកន្លែង​ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​កែវ​ឧត្តម​ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង ។ ការចុះ​ទៅ​បង្ក្រាប​សង្វៀន​ប្រជល់មាន់​មួយកន្លែង​ស្ថិតនៅក្នុង​ទីតាំង​ដូច​បាន​លើកឡើង​ខាងលើ​នោះ កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ២០២៤ មករា ២០២៤ តាម​ការចង្អុលបង្ហាញ​របស់ លោក​សម សាមួន​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​។ សមត្ថកិច្ច​បានឲ្យដឹង​ថា​ចំពោះ​ប្រតិបត្តិ​ការនៃការ​ចុះ​ទៅ​បង្ក្រាប​ទីតាំង​នៃ​សង្វៀន ប្រជល់មាន់​មួយកន្លែង​ស្ថិតនៅក្នុង​ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង នៅ​ក្នុង​គ្រា​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត​ខ្លួន​ក្រុម​អ្នក​ជល់​មាន់បាន​ចំនួន ៤ នាក់​និង​មានឈ្មោះ​ដូច​ខាងក្រោម​។
១.​ឈ្មោះ​ឱ សំណាង ភេទ​ប្រុស​អាយុ 58 ឆ្នាំ ជា​ម្ចាស់​សង្វៀ​ប្រជល់មាន់​
២..​ខាត់ ចាន់​ធឿន ភេទ​ប្រុស​អាយុ ៤៤ អ្នក​ពីរ​នាក់ ខាងលើ​នេះ​មាន​ទីលំនៅ​នៅ​ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​
៣.​ឈ្មោះ​ហាយ ហាន ភាត​ប្រុស​អាយុ ៤១ ឆ្នាំ​មាន​ទីលំនៅ​នៅ​ភូមិ​ត្រពាំង​រកា​ឃុំ​ត្រពាំង​កង​ស្រុក​សំរោង​ទង​
​និង ៤ ឈ្មោះ​ជាង​មិនា​ភេទ​ប្រុស​អាយុ ២៤ ឆ្នាំ​មាន​ទីលំនៅ​នៅ​ភូមិ​ឈើទាល ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ ដែល​កម្លាំង​សមត្ថកិច្ច រឹបអូស​បាន​ពី​ក្រុម​អ្នក​ប្រជល់មាន់​ទាំងនោះ​មាន​រួម​ដូច​ខាង​ង​ក្រោម​។​

​មាន់​២ ក្បាល សង្វៀន ១ ម៉ូតូ ២ គ្រឿង​ចង្ក្រានហ្គាស ១ កន្ធុន​ទឹក ១ ចាន ១ នឹង​ប្រាក់ ចំនួន​១០៨០០០​ម៉ឺន​រៀល​។​
​ចំណែក ជនសង្ស័យ​ទាំង ៤ នាក់ ដែលជា​អ្នក​ញៀន​នៅ​ក្នុង​ការ​លេងល្បែង​ប្រជល់មាន់​ដាច់បាយ ក្រហាយ​ទឹក​ទាំងនោះៗ​វិញ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ជា​បន្ត​។​

Leave a Reply

Your email address will not be published. Required fields are marked *