- ព័ត៌មានជាតិ

​តុលាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីត​មេបក្ស​ខ្មែរ​ក្រោក និង​បក្ខពួក ដាក់​ពន្ធនាគារ​រយៈពេល​ពី ៤​ឆ្នាំ ដល់ ៦​ឆ្នាំ ករណី​ចូល​ប្លន់​ក្នុងផ្ទះ​អ្នកល​ក់ឡេ អ៊ាន សៀវ​ម៉ី

​ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មោះ សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង អតីត​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​បក្ខពួក​ចំនួន ៣​នាក់ ដាក់​ពន្ធនាគារ​រយៈពេល​ពី ៤​ឆ្នាំ ដល់ ៦​ឆ្នាំ ក្នុង​សំណុំរឿង​ចូល​ប្លន់​អ្នកល​ក់ឡេ​តាម​អន​ឡាន​ល្បីឈ្មោះ អ៊ាន សៀវ​ម៉ី កាលពី​ចុងឆ្នាំ​២០២១​។ ការប្រកាស​សាលក្រម​នេះ បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៤​។

​ជនជាប់ចោទ​ទាំង ៤​នាក់ ដែល​តុលាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​រួមមានៈ​
១. ឈ្មោះ សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ដាក់ពន្ធនាគារ ០៦​ឆ្នាំ​
២. ឈ្មោះ សុវណ្ណ រ៉ា​នុត ដាក់ពន្ធនាគារ ៥​ឆ្នាំ​
៣. ឈ្មោះ អោ រ៉ា​ម៉ន ដាក់ពន្ធនាគារ ៥​ឆ្នាំ​
៤. ឈ្មោះ គេច ម៉ាច ហៅ អា​តឿ ដាក់ពន្ធនាគារ ៤​ឆ្នាំ​
​ពីបទ «​ប៉ុនប៉ង​លួច​មាន​ស្ថាន​ទម្ងន់​ទោស និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​»​។​

Leave a Reply

Your email address will not be published. Required fields are marked *