ក្រចេះ ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃក្នុងអំឡុងចុងខែមករា ២០២៤ នេះ នៅស្រុកស្នួលក៏ដូចជាអ្នកកាសែតនៅក្នុងស្រុកមួយចំនួនទៀត ពួកគាត់បានសង្កេតឃើញថា មានក្រុមឈ្មួញមួយចំនួនបានកំពុងតែសម្រុកដឹកជញ្ជូនឈើខ្នាតស្រស់ៗឬក៏អុសខ្នាត រថយន្តសាំយ៉ុងឬក៏តាមរថយន្តកែច្នៃប្រភេទផ្សេងៗទៀត ចេញពីក្នុងភូមិសាស្ត្រនៃឃុំស្រែឈូកស្រុកកែវសីមា ដែលមានព្រំប្រទល់ជាប់ទៅនឹងឃុំស្វាយជ្រះនិងឃុំខ្សឹមស្រុកស្នួលខេត្តក្រចេះ ដោយបានសម្រុកធ្វើចរាចរណ៍ដឹកជញ្ជូន អុសខ្នាតស្រស់ៗឬក៏ឈើខ្នាតស្រស់ៗ ដែលទៅតាមការកុម៉ង់ របស់មេឈ្មួញជនជាតិវៀតណាម ដែលបានកំពុងតែឈរ ចាំប្រមូលទិញឈើខ្នាតស្រស់ៗ ពីរក្រុងឈ្មួញទាំងនោះនៅព្រំប្រទល់ ប្រទេសវៀតណាម យ៉ាងគំហ៊ុកទាំងយប់ទាំងថ្ងៃឆ្លងកាត់ តាមស្រុកស្នួល សំដៅទៅកាន់ច្រករបៀងព្រំដែន .ដេ ១.ស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំ ស្រែចារ ឆ្លងដែនគេចពន្ធយកលក់នៅលើទីផ្សារក្នុងប្រទេសវៀតណាម ក្រោមការបើកដៃ ពីអស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធមួយចំនួនដែលពួកគេបានកំពុងតែឈរជើងប្រចាំការចាំបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងស្រុកស្នួលខេត្តក្រចេះសព្វថ្ងៃនេះ ពិសេសលោក ម៉ា ថុល មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោក.ដេ១ ចំណុះឲ្យវរៈការពារព្រំដែនគោកលេខ 619 សព្វថ្ងៃនេះយ៉ាងពេញទំហ៊ឹងតែម្ដង។ នេះបើផ្អែកទៅតាមសេចក្តី រាយការណ៍ដែលអាចយកជាផ្លូវការបាន ដែលក្រុមការងារបាសិទ្ធធីវី របស់យើងខ្ញុំបានទទួលពីប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានមួយចំនួនទៀតនៅស្រុកស្នួល នៅយប់ថ្ងៃទី ២៩ និង.ព្រឹកថ្ងៃទី ៣០.មករា ២០២៤។
នេះហើយគឺជាសកម្មភាពនៃរថយន្តសាំយ៉ុងនិងរថយន្តកែច្នៃរប្រភេទផ្សេងៗទៀត ដែលក្រុមទាំងនោះ បានកំពុងតែធ្វើសកម្មភាពសម្រុកដឹកជញ្ជូនអុស ខ្នាតស្រស់ៗឬក៏ឈឺខ្នាតស្រស់ៗ ចេញពីក្នុងភូមិសាស្ត្រនៃឃុំស្រែឈូក ស្រុកកែវសីមា នឹងចេញពីតាមបណ្ដាតំបន់មួយចំនួនទៀត ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តក្រចេះ ឆ្លងកាត់តាម ស្រុកស្នួល សំដៅទៅកាន់ច្រករបៀងព្រំដែន ដេ ១ គេចពន្ធឆ្លងដែន យកទៅលក់ទៅលើទីផ្សារក្នុងប្រទេសវៀតណាម យ៉ាងគំហ៊ុក នៅក្នុងអំឡុងរយៈពេលប៉ុន្មានថ្ងៃចុងខែមករា ២០២៤ នេះ។..ហើយនេះ រូបភាពនៃសកម្មភាពទាំងនេះ ដែលត្រូវបានអ្នកកាសែត តាមប្រមាញ់ថតផ្តិតបានយ៉ាងជាក់ស្តែងទាំងថ្ងៃ.ទាំងយប់ យ៉ាងជាក់ស្ដែងតែម្ដងដោយឥតក្លែងបន្លំ ឬក៏បំភ្លៃព័ត៌មានដើម្បីបំពុលសង្គមនោះឡើយ។
បើយោងទៅតាមសេចក្តីរាយការណ៍ដ៏ច្បាស់ការ ដាច់ដោយឡែកមួយទៀតពី ប្រជាពលរដ្ឋនៅ ឃុំ ស្រែចារ បានបង្ហើបឲ្យក្រុមការងាររបស់យើងខ្ញុំបានដឹងថា ក្រុមឈ្មួញដែលពួកគេ បានកំពុងតែសម្រុកដឹកជញ្ជូនឈឺខ្នាតស្រស់ៗ ឬក៏តាមរថយន្តកែច្នៃប្រភេទផ្សេងៗទៀត ចេញពីក្នុងភូមិសាស្ត្រនៃឃុំ ស្រែឈូកស្រុកកែវសីមា មណ្ឌលគិរី ឆ្លងកាត់តាមបណ្ដាតំបន់មួយចំនួនស្ថិតនៅក្នុងភូមិសាស្ត្រនៃទឹកដីខេត្តក្រចេះ នឹងបានធ្វើចរាចរណ៍ឆ្លងកាត់តាមស្រុកស្នួលយ៉ាងគំហ៊ុក ទាំងថ្ងៃ ទាំងយប់ ឆ្ពោះទៅកាន់ច្រករបៀងព្រំដែនដេ ១.ឆ្លងដែនគេចពន្ធយកលក់នៅលើទីផ្សារក្នុងប្រទេសវៀតណាមនៅក្នុងគ្រានេះ.ប្រកបទៅដោយសភាពយ៉ាងរលូនទៅបាននៅក្នុងគ្រានេះយ៉ាងដូច្នេះ។
ដោយមានមន្ត្រីយោធាម្នាក់ ឈរជើងនៅវីរៈការពារព្រំដែនគោកលេខ ២០៤ចំណុះ តំបន់ប្រតិបត្តិការសឹករងក្រចេះ ជាអ្នកចេញមុខកាង ឬក៏ជាអ្នកចេញមុខរត់ការផ្លូវ ជាមួយសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធនានា ដែលបានកំពុងតែឈជើងប្រចាំការ បង្ក្រាបបទល្មើសព្រៃឈើនៅក្នុងទឹកដីនៃស្រុកស្នួល ខេត្តក្រចេះសព្វថ្ងៃនេះ ៕ ប្រភពនៃសេចក្តីរាយការណ៍ដដែលបានបន្តទៀតថា មន្ត្រីយោធា ដែលបានបម្រើការងារនៅក្នុងអង្គភាពវីរៈការពារព្រំដែនលេខ ២០៤ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ ម្នាក់ ដែលបានកំពុងតែចេញមុខកាងឬក៏ចេញមុខរត់ការផ្លូវ ជាមួយនឹងសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលបានកំពុងតែឈរជើងប្រចាំការនៅតាមបណ្ដាស្នាក់ការឬក៏នៅតាមបណ្ដាគោលដៅ របស់ពួកគេដែលរៀងៗខ្លួនស្ថិតនៅក្នុងភូមិសាស្ត្រនៃទឹកដីស្រុកស្នួលខេត្តក្រចេះសពថ្ងៃនេះ ដើម្បីឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើខ្នាតស្រស់ៗឬក៏ឈើម៉ែត្រ ចេញតាមបណ្ដាតតំបន់នានា ស្ថិតនៅក្នុងភូមិសាស្ត្រនៃទឹកដី ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី.នឹងចេញពីតាមបណ្ដាភូមិសាស្ត្រ ស្ថិតនៅក្នុងទឹកដីនៅស្រុកនៃស្នួលខេត្តក្រចេះ ឆ្លងកាត់តាមស្រុកស្នួលសំដៅទៅកាន់ច្រករបៀងព្រំដែន ដេ ១.គេចពន្ធយកទៅលក់នៅប្រទេសវៀតណាមប្រកបទៅដោយសភាពយ៉ាងរលូនយ៉ាងគំហ៊ុក ជារៀងរាល់ថ្ងៃនេះនោះ.ប្រជាពលរដ្ឋទាំងនោះពួកគាត់បង្ហើបឲ្យបានដឹងថា ឈ្មោះលោក នាងចំរើន។
ក៏ប៉ុន្តែពួកគាត់ពុំបានដឹងដែរទេនោះថា.លោកនាងចំ រើន ដែលជាមន្ត្រីយោធាឈរជើងនៅវរៈការពារព្រំដែនគោកលេខ ២០៤ រូបនោះ.គាត់នឹងទទួលបានលុយកាក់ប្រកាសពីក្រុមឈ្មួញ ដែលពួកគេបានកំពុងតែសម្រុក ជញ្ជូនឈឺខ្នាតស្រស់ៗឬក៏អុសខ្នាតស្រស់ៗ ឆ្លងកាត់តាមស្រុកស្នួល សុំដៅទៅកាន់ច្រករបៀបព្រំដែន ដេ ១.យកទៅលក់នៅលើទីផ្សារក្នុងប្រទេសវៀតណាមយ៉ាងកំហ៊ុក នៅក្នុងពេលនេះ.បានទទួលលុយ ពីសំណាក់ក្រុមឈ្មួញទាំងនោះ ក្នុងមួយរថយន្តៗចំនួនប៉ុន្មានសែនរៀលឬក៏ចំនួនប៉ុន្មានសែនរៀលដែរនោះឡើយ.ហើយពួកគាត់ក៏ពុំបានដឹងដែរលោកថាតើអស់លោកសមត្ថកិច្ចជំនាញ នៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធនានា កំពុងតែឈរជើងប្រចាំការចាំបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងភូមិសាស្ត្រនៃស្រុកស្នួលទាំងនោះ និង លោក ម៉ា ថុល មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកដេ ១ នឹង បានទទួលនូវសំណូកសីកប៉ាន់ ជាលុយជាកាក់ពីសំណាក់លោកនាង ចំរើន នគរបាលការពារព្រំដែន ដេ ១ ថ្ងៃនេះ ទទួលបាននូវសំណូកសូកប៉ាន់ពីសំណាក់លោក នាង ចំរើន តន្ត្រីយោធាការពារព្រំដែន ដែលបានបម្រើការងារនៅក្នុងអង្គភាពវរៈការពារព្រំដែនគោកលេខ ២០៤ សព្វថ្ងៃនេះ នៅក្នុងមួយរថយន្តមួយរថយន្ត ចំនួនប៉ុន្មានម៉ឺនរៀលឬ ក៍ ប៉ុន្មានដុល្លា ដែរនោះដែរទេ។ ដែលជាថ្លៃថ្នូរនៃការបើកដៃឲ្យ ក្រោមឈ្មួញទាំងនោះ ពួកគេធ្វើចរាចរណ៍ដឹកជញ្ជូន អុសខ្នាតស្រស់ៗ ឬក៏ឈឺខ្នាតស្រស់ៗ ឆ្លងកាត់តាម ឆ្លងកាត់តាមស្រុកស្នួលនឹងឆ្លងកាត់តាមច្រករបៀងព្រំដែន ដេ ១. ឋិតនៅក្នុងភូមិសាស្ត្រនៃឃុំស្រែចារ ស្រុកស្នួល ឆ្លងដែនយកទៅលក់នៅលើទីផ្សារ ក្នុងប្រទេសវៀតណាមយ៉ាងកក្រឹកគគ្រេងនៅក្នុងគ្រានេះ។ ពាក់ព័ន្ធជុំវិញបញ្ហា នៃការលើកឡើងដូចជាខាងលើនោះ ក្រុមការងារ បាសិទ្ធិ ធីវី របស់យើងខ្ញុំ នៅពុំទាន់អាចស្វែងរកប្រភពណាមួយ ដើម្បីធ្វើការទំនាក់ទំនងសុំការប្រតិកម្ម ពីសំណាក់លោក នាង ចំរើន មន្ត្រីយោធាការពារព្រំដែន ដែលបានកំពុងតែឈរជើងប្រចាំការនៅអង្គភាពវរៈការពារព្រំដែនគោកលេខ ២០៤ រូបនោះ និងលោក ម៉ាថុល មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ដេ ១ ដើម្បីជាការឆ្លើយតបឲ្យស្របទៅនឹងការលេចឡើងរបស់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានមួយចំនួនទៀត ដូចជាខាងលើនោះ បាទនៅឡើយនោះទេ គិតត្រឹមម៉ោងចេញផ្សាយនេះ។






