- ព័ត៌មានជាតិ, សន្តិសុខ សង្គម

លោក​ហ៊ុល​ម៉ូ​រ៉ា​នាយក​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​នៅតែ​បន្ត​ការបើក​សញ្ញា​ភ្លើង​ខៀវ ឱ្យ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​អុស​ម៉ែត្រ​ស្រស់ៗ​ឬក៏​ឈើ​ខ្នាត​ស្រស់ៗ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ​ប្រភេទ​ផ្សេងៗ​ទៀត បងកាត់​តាម​ស្នាក់​ការ​របស់​គាត់​យ៉ាង គគ្រេង​គគ្រេង តែ​ដដែល មិន​ចាត់​វិធានការ​បង្ក្រាប​នោះឡើយ​.០២.០២.២០២៤

​ក្រុម​ឈ្មួញ​បាន​កំពុងតែ​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​អុស​ខ្នាត​ស្រស់ៗ​ឬក៏​ឈើ​ខ្នាត​ស្រស់ៗ​ចេញពី​ក្នុង​ព្រៃ​តំបន់​ដែន​ជម្រក​ភ្នំ​ឱ​រ៉ា​ល់ ដោយ​ពួកគេ​ទាំងនោះ​បាន​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​តាម​រថយន្ត​សាំ​យ៉ុង​នឹង តាម​រថយន្ត​កូរ៉េ​ខ្នាត​ធំៗ ឆ្លងកាត់​តាម​ស្នាក់ការ​បរិស្ថាន​ដែន​ចំ​រុក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​លោក​ហ៊ុល​ម៉ា​រ៉ា នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​នៃ​ឃុំ​សង្កែ​ស្រទប​ស្រុក​ឱ​រ៉ា​ល់ និង​ឆ្លងកាត់​តាម​រង្វង់​មូល​ផ្សារ​កន្ទួត សំដៅ​មក​កាន់​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ យ៉ាង​គឃ្លើន ដោយ​ផ្គើន​ក៏​នឹង​ច្បាប់​ជា អញ្ចឹង​អនាធិបតេយ្យ ទៅ​តាមតែ​អំពើ​ចិត្ត​របស់​ពួកគេ​ទាំងនោះ ក្រោម​កា​ឃុបឃិត​គ្នា និង​បើក​សញ្ញា​ភ្លើង​ខៀវ​យ៉ាង​ពេញ​ទំ​ហ៊ឹង​ដោយ​ស្ងាត់ៗ ពី​សំណាក់​អស់លោក​មន្ត្រី​បរិស្ថាន មួយចំនួន​ដែល​បាន​កំពុងតែ​ឈរជើង​ប្រចាំការ​នៅ​ស្នាក់ការ​ដែន​ជ្រមក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​មាន​ទីតាំង​នៅ​ចំណុច​ដូច​បាន​លើកឡើង​ខាងលើ​នោះ និង​អស់លោក​ប្រធាន​ស្នាក់ការ តង​បរិស្ថាន បាន​កំពុងតែ​បោះ​ស្នាក់ការ​ឈរជើង​ប្រចាំការ នៅតាម​បណ្ដា​ទីតាំង​មួយចំនួន ស្ថិត​នៅក្នុង​ភូមិសាស្ត្រ នៃ​ទឹកដី​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​សព្វថ្ងៃនេះ​ជា​បន្ត​ទៅ​ទៀត​ហើយ ។ នេះ​បើ​យោងទៅតាម​សេចក្តីរាយការណ៍​ដ៏​ច្បាស់​ការ ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ តា​សាល​និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​សង្កែ​សាទ​ប មួយចំនួនទៀត បាន​ប្រាប់​ឲ្យ​ក្រុមការងា​របា​សិទ្ធ ធី​វី​របស់​យើងខ្ញុំ​បាន​ដឹង នៅក្នុង​រាត្រី​នៃ​យប់​ថ្ងៃទី​.០១.​នឹង​ព្រឹក​ថ្ងៃទី ២.​កុម្ភៈ ២០២៤ នេះ ។

​ប្រជាពលរដ្ឋ​ទាំងនោះ​ពួកគាត់​បាន​លើកឡើងឲ្យ​ក្រុមការងា​ររបស់​យើងខ្ញុំ​បាន​ដឹង​យ៉ាងច្បាស់ៗ​ជា​បន្ត​ទៅ​ទៀត​ថា ចំពោះ​សកម្មភាព​នៃ​ការដឹកជញ្ជូន​អុស​ម៉ែត្រ​ស្រស់ៗ​ឬ​ក៏​ឈឺ​ខ្នាត​ស្រស់ៗ ទាំងនោះ និង​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ប្រភេទ​លេខ ១.​ឬ​ក៏​ប្រភេទ​លេខ ២.​របស់​ក្រុម​ឈ្មួញ​មួយចំនួនទៀត គ្រប់​រូបភាព​ទាំងអស់ និង​តាមរយៈ​មធ្យោបាយ​ផ្សេងៗ​គ្រប់បែបយ៉ាង ចេញពី​ក្នុង​តំបន់​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​តាម​តំបន់​នោះ គឺ​បាន​មាន​ការកើតឡើង អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ហើយ​ក៏​ស្ទើរតែ​ក្លាយទៅជា​ប្រពៃណី​ឬក៏​ទំនៀមទម្លាប់ របស់​ក្រុម​ឈ្មួញ​ទាំងនោះ​នឹង​អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត ដែល​បាន​កំពុងតែ​ឈរជើង​ប្រចាំការ​ចាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ សព្វ​ថ្ងៃនេះ​ជា​ធម្មតា​ទៅ​ហើយ​នោះ​ដែរ ហើយ​ពួកគាត់​ក៏​ពុំ​បានដឹង​ដែរ​លោក​ថា​តើ​អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ដូចជា​បរិស្ថាន មេព្រៃ មន្ត្រី​កងរាជអាវុធហត្ថ​មួយចំនួនទៀត មិនមែន​បាត់​កំពុងតែ​ឈរជើង​ប្រចាំការ​ចាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅតាម​បណ្ដាល​ស្នាក់ការ ឬ​ក៏​នៅ​តាម​បណ្ដា​គោលដៅ​មួយចំនួនទៀត នៅលើ​ទឹកដី​នៅ​ស្រុក​ឱ​រ៉ាល់​សព្វថ្ងៃនេះ តើ​អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នោះ ពួកគេ​នឹង​មាន​ទំនាក់ទំនង​ស៊ីចង្វាក់​ប្រទាក់ក្រឡា​គ្នា ជាមួយនឹង​ក្រុម​ឈ្មួញ​ដែល​ប្រកបមុខរបរ​រកស៊ី​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ តាម​មធ្យោបាយ​គ្រប់​រូបភាព​ទាំងអស់ នៅក្នុង​តំបន់​នោះ​សព​ថ្ងៃនេះ ស៊ីចង្វាក់​និង​ប្រទាក់ក្រឡា​គ្នា​យ៉ាងដូចម្ដេច​ដែរ​នោះ​ឡើយ​។

​បានជា​អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នោះ តែ​បន្ត​ការ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ទាំងនោះ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ចូល​ទៅ​កាប់​ចូល​ទៅ​អារ និង​ធ្វើ​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ​គ្រប់​ប្រភេទ នៅក្នុង​តំបន់​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ នឹង​ធ្វើ​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចេញពី​ក្នុង​ព្រៃ​អភិរក្ស​នៃ​តំបន់​នោះ ឆ្លងកាត់​តាម​ស្នាក់​ការ​របស់​ពួកគេ យ៉ាង​អនាធិបតេយ្យ​និង​យ៉ាង​គគ្រឹកគគ្រេង​ខួបប្រាំងខួបវស្សា ដូច​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​ចាត់វិធានការ​បង្ក្រាប ដូច្នេះ​ទៅ​វិញ​នោះ ឬ​មួយ​ក៏​អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដែល​មាន​តួនាទី​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​បាន​កំពុងតែ​បោះ​ស្នាក់ការ​ឈរជើង​ប្រចាំការ នៅតាម​បណ្ដា​គោលដៅ​របស់​ពួកគេ​ទាំងនោះ នៅក្នុង​ស្រុក​ឱ​រ៉ាល់​ខេត្ត​កំពង់ស្ពឺ​សព្វថ្ងៃនេះ បាន​ទទួល​នៅ​លាប​សក្ការៈ សំណែន​សែនព្រេន​ឬក៏​សំណូក​សុ​ប៉ាន់ ពី​សំណាក់​ក្រុង​ឈ្មួញ​ដឹកឈើ​បំផ្លាញ​ព្រៃ​ឆ្លងកាត់​តាម​ដែន​សមត្ថកិច្ច​របស់​ពួកគាត់​ដែល​បាន​កំពុងតែ​គ្រប់គ្រង​នៅ​ក្នុងស្រុក​ឱ​រ៉ាល់​សព្វថ្ងៃនេះ យ៉ាង​ក្រាសក្រែល​និង​ផ្អែមមាត់​ផ្អែម ក ដោយ​គ្រប់ៗ​គ្នា រួចរាល់​អស់​បាត់ទៅហើយ​ផង​ក៏​មិន​ដឹង​ដែរ​។​

​បានជា​អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នោះ​ពួកគេ​នៅ​សំងំ​យ៉ាង​ស្ងៀមស្ងាត់ ដូចជា​មិនដឹងមិនឮ ឬ​ក៏​ធ្វើ​ជា​មើលមិនឃើញ ហើយ​ឈរ​អោបដៃ​មើល ចាំ​ទៅ​រាប់​ក្បាល​រថយន្ត​ដឹកអុស​ម៉ែត្រ​ស្រស់ៗ​ឬ​ក៏​ឈឺ​ខ្នាត​ស្រស់ៗ និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចម្រុះ​ប្រភេទ​ផ្សេងៗ​ទៀត ឆ្លងកាត់​តាម​ស្នាក់ការ​ដែន​ចំ​រុក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​ឆ្លងកាត់​តាម​ទីប្រជុំជន​នៃ​រង្វង់​មូល​ផ្សារ​កន្ទួត ស្រុក​ឱ​រ៉ាល់​ដែល​ស្ថិតនៅក្នុង​ដែនស​ម​ត្ថ​កិច្ច កំពុងតែ​គ្រប់គ្រង​សព្វថ្ងៃនេះ ដោយ​ផ្ទុយ​អំពី​ច្បាប់​យ៉ាង​ដូច្នេះ​ទៅវិញ ជាពិសេស​លោក​ហ៊ុល​ម៉ា​រ៉ា​ប្រធាន​ស្នាក់ការ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​បាន​កំពុងតែ​បោះ​ស្នាក់ការ​ឈរជើង​ប្រចាំការ​នៅ​ឃុំ​សង្កែ​សាទ​ប នឹង​លោក តាន់ ចាន់​សី​ម៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឱ​រ៉ា​ល់ សព្វថ្ងៃ​នេះ​នោះ​តែម្ដង​។ ហើយ​រូបភាព​នៃ​សកម្មភាព​នៃ​ការដឹកជញ្ជូន​អុស​ខ្នាត​ស្រស់ៗ ឬក៏​ឈើ​ខ្នាត​ស្រស់ៗ រថយន្ត​សាំ​យ៉ុង​និង​តាម​រថយន្ត​កូរ៉េ គ្រប់​ធុន យ៉ាង​គគ្រឹក គ​គ្រេង ឆ្លងកាត់​តាម​ស្នាក់ការ​បរិស្ថាន​ដែន​ជ្រ​សត្វ​ព្រៃ​ភ្នំ​រ៉ាល់ ដែល​ឋិត​នៅក្រោម​ការគ្រប់គ្រង​រប​ស់លោក​ហ៊ុល ម៉ា​រ៉ា នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ មាន​ទីតាំង​ដូច​បាន​លើកឡើង​ខាងលើ​នោះ គឺ​ក្រុមការងា របា​សិទ្ធ ធី​វី​របស់​យើងខ្ញុំ បាន​តាម​ប្រមាញ់​ថត​ផ្តិត បាន​យ៉ាង​ជាក់ៗ​ស្ដែង នៅក្នុង​ខណៈពេល​ដែល​ក្រុមការងារ​របស់​យើងខ្ញុំ​អញ្ចឹង​បាន​ចុះ​ទៅ​យក​ព័ត៌មាន នៅលើ​ទឹកដី​នៃ​ឃុំ​សង្កែ​ស្រាទ​ប ស្រុក​ឱ​រ៉ា​ល់ នៅក្នុង​រាត្រី​នៃ​យប់​ថ្ងៃទី ០១ កុម្ភៈ ២០២៤ នេះ ថ្មី​យ៉ាង​ក្តៅ​នៅ​ក្នុង​គ្រា​នោះ​តែម្ដង​។

​ជុំវិញ​បញ្ហា​នៃ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​សាល​និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​សង្កែ​សាទ​ប មួយចំនួន​ទៀត​ដែល​ពួកគាត់​បាន​លើកឡើង​ដូចជា​ខាង​លើ​នោះ រហូតមកដល់​ថ្ងៃនេះ​ទៅហើយ ក្រុមការងារ​បា​សិទ្ធិ ធី​វី របស់​យើងខ្ញុំ នៅ​ពុំទាន់​អាច​ស្វែងរក​ប្រភព​ណាមួយ ដើម្បី​ធ្វើ​ការទំនាក់ទំនង សុំ​ការ​ប្រតិកម្ម ពី​លោក​ហ៊ុល ម៉ា​រ៉ា នាយក​ដែន​ជំ​រុះ​សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​រូបនោះ​បាន​នៅឡើយ​នោះទេ​។ ចំណែកឯ​លោក តាន់​ចាន់​សី​ម៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឱ​រ៉ា​ល់ វិញ​ពេល​នោះ ក្រុម​ការងារ​បើ​សិន​វី​របស់​យើងខ្ញុំ បាន​ធ្វើ​ការទំនាក់ទំនង ដើម្បី​សុំ​ការអធិប្បាយ​ពី​គាត់​ខ្លះៗ ជុំវិញ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឱ​រ៉ា​ល់​បាន​លើកឡើង​ខាងលើ​នោះ​ដែរ ក៏ប៉ុន្តែ​ទូរ​សព្ទ​របស់គាត់​ជាប់រវល់​។​

Leave a Reply

Your email address will not be published. Required fields are marked *