- ព័ត៌មានជាតិ, សន្តិសុខ សង្គម

​រឿងរ៉ាវ​ដែល​ឃាតករ​ដៃដល់ ដែល​បាន​រួមភេទ​ជាមួយ​ស្ត្រី​រងគ្រោះ​មាន​ផ្ទៃពោះ​ប្រាំ​ខែ​នៅក្នុង​ផ្ទះសុះណាក់ រួច​ហើយ​ឌុប​យកទៅ​សម្លាប់ចោល​នឹង​ចាក់​សាំង​ស្រោច​លើ​សព​របស់​ជនរងគ្រោះ​ដុត ដើម្បី​វត្ត​បំបាត់​វត្ថុតាង​ចោល​នោះ ត្រូវបាន​លាតត្រដាង​ការពិត​ចេញ​មក​ហើយ ក្រោយពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក អង្គស្នួល និង​កម្លាំង​អធ្យា​ស្ថាន​នគរបាល​ស្រុក បាន​សហការ​គ្នា ធ្វើ​ការស្រាវជ្រាវ​យ៉ាង​ដុតដៃ​ដុតជើង រហូត​ឈាន​ទៅដល់​ការចាប់ខ្លួន​ឃាតករ​ដៃដល់​រូបនោះ​បាន ០២.០២.២០២៤

អង្គ​.​កណ្តាល .​ស្ត្រី​រងគ្រោះ​ដែល​មាន​ផ្ទៃពោះ ៥ ខែ ត្រូវបាន​ឃាតករ​ដៃដល់ ដឹកយក​ទៅ​សម្លាប់ចោល នៅក្នុង​ព្រៃ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​នៃ​ភូមិ​រំលេច ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី ១៤ មករា ២០២៤ កន្លងមក​ថ្មីៗ​នោះ ត្រូវបាន​បែកធ្លាយ លាតត្រដាង​ការពិត ឱ្យ​មហាជន​អស់​ការមុនទិលសង្ស័យ​នៅក្នុង​រឿងរ៉ាវ​នៃ​អំពើ​ឃាតកម្ម​ដ៏​សាហាវ​ឃោរឃៅ​នោះ​ជា​បន្ត​ទៅ​ទៀត​ហើយ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​នៃ​កងរាជអាវុធហត្ថ​ស្រុក​អង្គ​ស្នូល និង​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក បាទ​ធ្វើ​ការសហការ​គ្នា​យ៉ាង​ដុតដៃដុតជើង ដើម្បី​ធ្វើ​ការស្រាវជ្រាវ​វែក​រក​មុខ​ឃាតករ​ដៃដល់ រយៈពេល​ជាច្រើន​ថ្ងៃ ទៅតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី សម តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​កណ្ដាល និង​លោក​ឧត្តមសេនីយ៍ទោយ៍​ឈឿន សុខចិត្ត​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល រហូត​ឈាន​ទៅដល់​កា​ចាប់ខ្លួន ឃាតករ​ដៃដល់ សាហាវ​ឃោរឃៅ​នៅ​ក្នុង​អំពើ​ឃាតកម្ម​នោះ​បាន នៅ​ចំណុច​ខាង​មុខ​ផ្សារ​ឃ្លាំង​រំសេវ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ៣០ កុម្ភៈ ២០២៤ ដែល​ទើបតែ​កន្លងផុត​ទៅ​ក្នុង​ពេល​ថ្មីៗ​នេះ​។ តាមពិតទៅ ឃាតករ​ដៃដល់ នៅក្នុង​អំពើ​ឃាតកម្ម ដូច​ចំណុច​ដូច​បាន​លើកឡើង​ខាងលើ មានឈ្មោះ​ថា​ភឹម វាសនា ហៅ គាង និង​ស្ត្រី​រងគ្រោះ​មាន​ផ្ទៃពោះ ៥ ខែ មានឈ្មោះ​ថា វ៉េវ ថា​រី ហៅ​ស្រី​ម៉ី នោះ ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ដោយ​ផិ​ក្បត់ ពី​ប្ដី​របស់​នាង និង​បាន​រួមមេត្រី ជាមួយ​ជាមួយនឹង​ឃាតករ​ដៃដល់ ដែល​ត្រូវជា​សា​ហាយ​របស់​នាង​នោះ ជា​ច្រើនលើក​ច្រើនសារ​កន្លងមកហើយ ។
​បើ​តាម​ចម្លើយ​របស់​ឃាតករ​ដៃដល់​រូប​នោះ​ដែល​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​នៃ​កម្លាំង​កង​រាជ​អាវុធ​ខាប់​ស្រុក​អង្គស្នួល​បាន​ប្រាប់ឲ្យដឹង​ថា មុន​ពេល​ហេតុការណ៍​នៃ​អំពើ​ឃាតកម្ម​ដ៏​សាហាវ​ឃោរឃៅ​នោះ​បាន​កើតឡើង​  នៅ​ព្រឹក​ថ្ងៃទី ១៤ កុម្ភៈ​២០២៤ ជនសង្ស័យ បាន​ទូរ​សព្ទ័ ខ​ល​ហៅ​ស្រី​រងគ្រោះ ដែល​ជា​សា​ហាយ​របស់ខ្លួន​  អោយ​មក​រួម ជាមួយគ្នា​  ជនរងគ្រោះ​ដែល​ជា​ស្ត្រី​ផាត់​ក្បត់​ប្ដី​របស់​ខ្លួន​នឹង​ជា​សា​ហាយ​របស់​ឃាតករ​ដៃដល់​រូបនោះ ក៏​បាន​ព្រមព្រៀង​ហើយក៏​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន គ្រឿង​ម៉ាក់​ហុងដា​ប៊ីត ពណ៌​ខៀច​លាយ ស ស្លាក​លេខ .1kl .2858 .​មកជួប​ប្រុស​សា​ហាយ​របស់​នាង​ដែល​ជា​ឃាតករ​ដៃដល់​នោះ​ទើប​តាម​ការ​ណាត់ រួម​ភាព​ជាមួយគ្នា នៅក្នុង​ផ្ទះសំណាក់​មួយ​កន្លែង​ដែល​មាន​ជា​ហោរ​ឈ្មោះថា​សួ​គា មាន​ទៅ​តាំង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ភ្នំ​បាសិត ក្រោយ​ពី​រួមភេទ​ជាមួយគ្នា​បាន​សម្រេច​រួចរាល់​ហើយ​នោះ​។ ជនសង្ស័យ​ជា​ឃាតករ​ដៃដល់​រូបនោះ ក៏​បាន​ឌុប​ស្ត្រី​រងគ្រោះ​ផ្ទៃពោះ​ប្រាំ​ខែ ដែល​ជា​សា​ហាយ របស់ខ្លួន​នោះ ក្នុងផ្ទះ​សំណាក់ ដើម្បី​រក​កន្លែង​ដែល​ស្ងាត់​និង​អំណោយផល​ឲ្យ ក្នុងការ​ធ្វើ​សកម្មភាព ស្ត្រី​មាន​ផ្ទៃពោះ​ប្រាំ​ខែ​ដែល ត្រូវជា​សា​ហាយ​របស់ខ្លួន តាម​គម្រោងការ​ដែល​ឃាតករ​ដៃដល់​រូបនោះ​បាន​គិត​ទុកជាមុន ។ មក​ដល់​ក្នុង​ព្រៃ​មួយកន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​រំលេច ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ដែល​ជា​កន្លែង​ស្ងាត់ អាច​អំណោយផល​ឲ្យ​ឃាតករ រូបនោះ ធ្វើ​សកម្មភាព​សម្លាប់សត្វ​ត្រី​រងគ្រោះ​ដែល​ជា​សា​ហាយ ហើយៗ ឃាតករ​ដៃដល់​ក៏​បាន​ឈប់​ម៉ូតូ នៅក្នុង​ព្រៃ​នៃ​ចំណុច​ដូច​បាន​លើកឡើង​ខាងលើ ឆ្លៀត​ឱកាស​នៅពេលដែល​ស្ត្រី​ជនរងគ្រោះ (​សា​ហាយ​
) អង្គុយ​ចង់​ហោង​ដោយ​ភ្លេចខ្លួន នៅក្បែរ​និង​ម៉ូតូ ជនសង្ស័យ​ដែល​ជា​ឃាតករ​ដៃដល់​រូប​នោះ​ក៏​បាន​យក​ខ្សែ​អង្រឹង ដែល​ខ្លួន​បាន​ទិញ​ទុក​ត្រៀម​ទុក​ហោប៉ៅ​រួចជាស្រេច មក​ទា​ក់ករ ជនរងគ្រោះ រឹត ពីរ​ខាងក្រោយ ហូត​ទាល់តែ​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​នៃ​ចំណុច​ដូច​បាន​លើកឡើង​ខាងលើ​នោះ​។

​ក្រោយ​ពី​រិត​ក សម្លាប់​ស្ត្រី​រងគ្រោះ ជា​សា​ហាយ របស់​ខ្លួន​ដាច់ខ្យល់​ស្លាប់​បានសម្រេច​ហើយ​នោះ ឃាតករ​ដៃដល់​រូប​នោះ​ក៏​បាន​ខ្សែ​អង្រឹង​ដែល​បាន​ធ្វើ​សកម្មភាព​រឹត ក ស្ត្រី​រងគ្រោះ​សម្លាប់​នោះ មក​ផ្ទះ​ក៏​សព​ជនរងគ្រោះ​អូស​អូស​ចូលទៅ​ក្នុង​ព្រៃ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៣០ ម៉ែត្រ​ពីរ​កន្លែង​កន្លែងកើតហេតុ ហើយ ក៏បាន ប្រមូល​ស្មៅ​នឹង​មែកឈើ​ងាប់ៗ​ក្បែរៗ​នោះ រួច​ក៍​បាន​ជិះ​ម៉ូតូ របស់ រងគ្រោះ ចេញពី​កន្លែង​កាត់​ហេតុ ដើម្បី​ទៅ​ទិញ​សាំង​នឹង​ដែកកេះ យកមក​ចាក់​ស្រោច​ពីលើ​ស្រោច​សព​របស់​ជនរងគ្រោះ ដុត ដើម្បី​បំបាត់​វត្ថុ​តាម​ចោល​។ បន្ទាប់​មក​ឃាតករ​ដៃដល់​រូបនោះ ក៏​បាន​ជិះ​ម៉ូតូ​សត្រី​រងគ្រោះ​ដែល​ជា​សា​ហាយ​របស់ខ្លួន គេចខ្លួន​បាត់​ស្រមោល​បាត់ទៅ​នៅ​ក្នុង​គ្រា​នោះ បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​មក​លក់​នៅ​ឯ​ភ្នំពេញ​។

​ក៏​ប៉ុន្តែ​បើ​ទោះបីជា​ឃាតករ​ដៃដល់ ដែល​បាន​សម្លាប់​ស្ត្រី​ដែល​ជា​សា​ហាយ​របស់​ខ្លួន​យ៉ាង​ឃោរឃៅ​រូបនោះ បាន​រត់គេចខ្លួន​ចេញពី​សម្លាញ់​ច្បាប់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​យ៉ាងណាក៏ដោយ បាបកម្ម​ពិត​ជា​តាម​ទាន់​ជាន់កែង ដោយ​មិន​ខុស​ពី​ពាក្យចាស់​ជាមួយគ្នា​បាន​ពោល​ជារឿយៗ​មក​ថា ឈាម​ស្រែក​ស្បែក​ហាល​នោះឡើយ ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ការស្រាវជ្រាវ​យ៉ាង​ដុតដៃ​ដុតជើង ក្នុងការ​វែក​រក​មុខ​ឃាតករ​ដៃដល់​រូបនោះ របស់​លោក​ស៊ូ វ៉ាន់​ធឿន មេបញ្ជាការ​កង​រីក​អាវុធហត្ថ​ស្រុក​អង្គ​ស្នូល និង​លោក​មាន​សំណាង​អធិការ​នគរ​បើ​ស្រុក រួម​ទាំង​សមត្ថកិច្ច​ជំនាញ​ជា​ច្រើន​នាក់​ទៀត ទៅ​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោក​វរៈសេនីយ៍ត្រី​សម តុលា និង លោក​ឧត្តមសេនីយ៍ទោយ៍​ឈឿន​សុខចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល រហូត​ឈាន​ទៅដល់​ការចាប់ខ្លួន​ឃាតករ​ដៃដល់​រូបនោះ​បាន នៅ​ថ្ងៃ​ទី ៣០ កុម្ភៈ ២០២៤ នៅ​ចំណុច​ខាង​មុខ​ផ្សារ​ឃ្លាំង​រំសេវ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ជា​ឃាតករ​ដៃដល់​រូបនោះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អង្គ​ស្នូល កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ហើយ ៕​

Leave a Reply

Your email address will not be published. Required fields are marked *