- ព័ត៌មានជាតិ

កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ក្រសួង​ប្រចាំ​សប្តាហ៍ ដើម្បី​តាមដាន​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​សម្រាប់​ការរៀបចំ​ស​និ្ន​បាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព ឯកឧត្តម​រដ្ឋមន្ត្រី ហួត ហាក់​

​ព្រឹក​ថ្ងៃ​ចន្ទ ១១​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​ប្រចាំ​សប្តាហ៍ ដើម្បី​តាមដាន​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ និង​អនុគណៈកម្មកា​រទាំង​៥ សម្រាប់​ការរៀបចំ​ស​និ្ន​បាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ ព្រមទាំង​ស្តាប់​របាយការណ៍​សង្ខេប ចំណុចខ្លាំង ចំណុច​ខ្វះខាត បញ្ហា​ប្រឈម និង​សំណូមពរ របស់​នាយកដ្ឋាន​ជំនាញ នៃ​អគ្គនាយកដ្ឋាន​ទាំង​៣ ចំណុះ​ក្រសួង​អធិការកិច្ច ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោកជំទាវ​រដ្ឋលេខាធិកា​រ​ប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និង​ប្រធាន​នាយកដ្ឋាន​ទាំងអស់ ចំនួន ៦៥​រូប នៅ​សាលប្រជុំ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួង​អធិការកិច្ច​៕​

Leave a Reply

Your email address will not be published. Required fields are marked *