- ព័ត៌មានជាតិ

Update៖ តើ​វាសនា​អ្នកកាសែត ដែល​ផ្សាយ​ថា​១​ឆ្នាំ​បង់​២.០០០​ដុល្លារ ជូន​ពេទ្យសត្វ​កំពង់ចាម នឹង​ទៅជា​យ៉ាងណា​!

(​កំពង់ចាម​)៖ បន្ទាប់ពី​ឃើញ​លោកស្រី សម ផល្លា ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ចេញ​លិខិត​អញ្ជើញ​បងប្អូន​អ្នកសារព័ត៌មាន​មួយចំនួន ឱ្យ​ចូលរួម​ប្រជុំ​បំភ្លឺ​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ចាម នា​រសៀល​ថ្ងៃ​ទី​០៦.០២.២០២៤​។ ក្នុងនោះ​ក៏​មាន​អង្គភាព​នៃ​គេហទំព័រ​«​ដើម​រាំង​»​ផងដែរ ។​

​ស្រាប់តែ​មាន​ការ ជជែក​វែកញែក​ដេញដោល ពី​សំណាក់​បងប្អូន​អ្នកសារព័ត៌មាន រួម​និង​អ្នកច្បាប់​!​ហើយក៏​មាន​ការរិៈគន់​ទៅលើ​លោក​ស្រី សម ផល្លា ផងដែរ ដោយ​ថា តើ​លោកស្រី​សំអាង​អ្វី​.​យោង​លើ​អ្វី​.​និង​យក​ច្បាប់​អ្វី​មក​អនុវត្ត​លើ​អ្នកសារព័ត៌មាន​.​ដែល​ហ៊ាន​ចេញ​លិខិត​កោះអញ្ជើញ អ្នកសារព័ត៌មាន​ចូល​បំភ្លឺ​…?​។

​ទាំង​ដែល​អ្នកសារព័ត៌មាន ផ្សព្វផ្សាយ​តាម​ប្រភព ធ្វើ​បទសម្ភាសន៍​ទាំងសងខាង គោរព​ក្រម​សី​សល​ធ៌ និង​វិជ្ជាជីវៈ​ស្របតាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​..!!​។​

​ទាក់ទិន​បញ្ហា​នេះ អ្នកសារព័ត៌មាន​ទូទាំងប្រទេស កំពុង​រង់ចាំ​តាមដាន​មើល​ចំណាត់ការ​របស់​លោកស្រី សម ផល្លា យ៉ាង​យកចិត្តទុកដាក់​បំផុត​.!​។ ថា​តើ​នៅ​រសៀល​ថ្ងៃ​ទី​០៦.០២.២០២៤ លោកស្រី នឹង​ចាត់វិធានការ​បែបណា លើ​បងប្អូន​អ្នកសារព័ត៌មាន​.!​។

​ខណៈ​កន្លងមក​គេ​ឃើញ​លោកស្រី សម ផល្លា តែងតែ​កោះអញ្ជើញ អ្នកសារព័ត៌មាន ចូល​បំភ្លឺ​ជា​ហូរហែ​….!! ។ ស្របពេល​ដែល មន្ទីរ​ព័ត៌មាន រាជធានី​-​ខេត្ត​ផ្សេងៗ​ទៀត ពុំ​សូវ​សកម្ម ក្នុង​ការកោះហៅ​អ្នកកាសែត ចូល​បំភ្លឺ ដូច​លោក​ស្រី សម ផល្លា នោះឡើយ​!​។​

-​ឆ្លើយតប​ទៅនឹង​លិខិតអញ្ជើញ​របស់​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​។​
​លោក ចាន់ ថន នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​«​ដើម​រាំង​»​បាន​ចាត់​តំណាង​ឱ្យ​ទៅ​ចូលរួម​ប្រជុំ​តាម កាលបរិច្ឆេទ​ខាងលើ​..!​។​
-​លោក ចាន់ ថន បញ្ជាក់ថា ក្នុង​ខ្លឹមសារ​នៃ​អត្ថបទ​«​ដើម​រាំង​»​គឺ​ចុះ​ផ្សាយ ទៅ​តាម​ប្រភព​ច្បាស់លាស់ នៃ​ការអះអាង​របស់​ម្ចាស់​«​ឡ​សត្តឃាត​»​និង​យោង​តាម​លិខិត​(​វេរ​លុយ​)​។ ដោយ​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​លោក នង ម៉េង​ហ៊ាង បុគ្គល​ដែល​រង​ការចោទប្រកាន់ ស្របតាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​..!​។​

​ពោល​គឺ​«​ដើម​រាំង​»​ផ្សព្វផ្សាយ​ព័ត៌មាន​គោរព​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​ត្រឹមត្រូវ​.​មិន​បំពាន​សិទ្ធ​អ្នកដទៃ​.​មិន​បំភ្លៃ​ការពិត​.​មិន​បំភ្លើស​ទម្លាក់កំហុស​.​មិន​និយាយ​អុច​អាល​.​បញ្ចេញបញ្ចូល​.​មិន​ដើរតួ​ជា​តុលាការ​កាត់សេចក្ដី​.​ហើយក៏​ពុំ​បាន​ធ្វើ​ការសន្និដ្ឋាន ឬ​វិនិច្ឆ័យ​ពាក់ព័ន្ធ​ការ ចោទប្រកាន់​គ្នា រវាង​ម្ចាស់​«​ឡ​សត្តឃាត​»​និង​លោក នង ម៉េង​ហ៊ាង នោះឡើយ​.​។ មិន​សម​ណា​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ចាម កោះហៅ​ឱ្យចូល​បំភ្លឺ​បែបនេះ​សោះ​.!​។​

-​ក្នុង​លិខិត​របស់​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម បាន​អញ្ជើញ​
-​ម្ចាស់​គេហទំព័រ កម្ពុជា​ឈ្នះ​
-​លោក សាន វី​ឡែន ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ថ្មី​
-​ម្ចាស់​គេហទំព័រ IPN Watch 24h
-​ម្ចាស់​គេហទំព័រ​CNM TVNews
-​ម្ចាស់​គេហទំព័រ​«​ដើម​រាំង​»​។​

​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​«​ដើម​រាំង​»​នៅ​ថ្ងៃ​ទី​០៥.០២.២០២៤ ម្ចាស់​អាជីវកម្ម​”​ឡ​សត្តឃាត​”​ឬ​ហៅ​ថា​(​កុងស៊ី​កាប់​គោ​.​កាប់​ជ្រូក​)​បាន​អះអាង​ថា លោក នង ម៉េង​ហ៊ាង ប្រធានការិយាល័យ ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ចាម​.!​។​
​ពិតជា​បាន​កំណត់​យក​លុយ ពី​ពួក​ខ្លួន​ក្នុង​ម្នាក់ៗ​ចំនួន​២.០០០​ដុល្លារ រយៈពេល​១​ឆ្នាំ​ម្ដង ប្រាកដ​មែន​..!​។ ជា​ថ្នូរ​នឹង​ការ អនុញ្ញាត​ឱ្យ​ពួកគាត់​ដែល​ជា​ម្ចាស់​ឡ​សត្តឃាត​នានា នៅតាម​បណ្ដា​ក្រុង​-​ស្រុក ទូទាំង​ខេត្ត​កំពង់ចាម ធ្វើ​អាជីវកម្ម កាប់​គោ និង​កាប់​ជ្រូក លក់​ប្រចាំថ្ងៃ​!​។​

​ទន្ទឹម​និង​នោះ​លោក នង ម៉េង​ហ៊ាង ក៏​បាន​ទទួលស្គាល់ថា ប្រាក់​ទាំងនោះ​ជា​ទឹកចិត្ត និង​មនោសញ្ចេតនា ដែល​អាជីវករ ឱ្យ​មក​ខ្លួន​ប៉ុណ្ណោះ ដោយ​រូបលោក ពុំ​បាន​ទារ​ឬ​បង្ខិតបង្ខំ​នោះឡើយ​..!​។​

​ប៉ុន្តែ​ម្ចាស់​”​ឡ​សត្តឃាត​”​បាន​បញ្ជាក់​ប្រាប់​«​ដើម​រាំង​»​ថា ប្រាក់​ដែល​ពួក​ខ្លួន​បង់​ឱ្យ​លោក នង ម៉េង​ហ៊ាង ក្នុង​១​ឆ្នាំៗ​ចំនួន​២.០០០​ដុល្លារ​នោះ ពុំមែន​ជា​ការស្ម័គ្រចិត្ត ឬ​មនោសញ្ចេតនា​អ្វី​ទេ គឺជា​ការ​ដាក់​ផែនការ កំណត់​យក​តែ​ម្ដង​!​។​

​ម្ចាស់​ឡ​សត្តឃាត បន្តទៀតថា ការ​កំណត់​យក​លុយ​ចំនួន​២.០០០​ដុល្លារ ក្នុង​១​ឆ្នាំ​ពី​សំណាក់​លោក នង ម៉េង​ហ៊ាង មក​លើ​ពួក​គាត់​។ គឺ​បាន​កើតមាន​ជា​យូរ​ឆ្នាំ​មកហើយ គ្រាន់​តែ​កន្លងមក តាម​បណ្ដា​ក្រុង​-​ស្រុក គ្មាន​អ្នក​តវ៉ា ឬ​ប្ដឹងផ្ដល់ ចេះតែ​នាំគ្នា ទ្រាំ​បង់លុយ​ដោយ​ស្ងាត់ៗ​ទៅ​។​

​លុះ​ថ្មីៗ​នេះ​ស្រាប់តែ​លោក នង ម៉េង​ហ៊ាង លក់​ពាក្យ​សម្រាប់​ធ្វើ​អាជីវកម្ម ក្នុង​តម្លៃ​ខ្ពស់​ខុស​ប្រក្រតី និង​ច្រើន​លើស​ផែនការ​។​
​ពោល​គឺ​លក់​ពាក្យ ទាំង​ដែរ ផុត​ឱសានវាទ​បិទ​បញ្ចប់ រហូត​កើតជា​ទំនាស់​ផលប្រយោជន៍​..!​។​
​ឈានដល់ រំ​លើក បើក​កកាយ​រឿងអាស្រូវ​ពុករលួយ របស់លោក នង ម៉េង​ហ៊ាង តែម្ដងទៅ​…!​។​

​ជាក់ស្ដែង តាម​បណ្ដា​ស្រុក​-​ក្រុង​នីមួយៗ នៃ​ខេត្ត​កំពង់ចាម គឺ​មាន​អាជីវកម្ម ឡ​សត្តឃាត​ចំនួន​១ ហើយ​រាល់​ម្ចាស់ ឡ​សត្តឃាត​ទាំងនោះ ត្រូវ​បង់លុយ​ឱ្យ​លោក នង ម៉េង​ហ៊ាង ក្នុង​១​ឆ្នាំ​ចំនួន​២.០០០​ដុល្លារ​ជា​កំហិត​!​។​

​ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា មិន​ត្រឹមតែ​”​ឡ​សត្តឃាត​”​ប៉ុណ្ណោះ​ទេ​ដែល​បង់លុយ​ច្រើន​។​
​ក្នុង​នោះ​សូម្បី អាជីវករ អ្នក​លក់​សាច់​ជ្រូក​.​សាច់គោ​.​តាម​ផ្សារ ក៏​ត្រូវ​បង់លុយ​ឱ្យ​ពេទ្យសត្វ​ខេត្ត អស់​ម្នាក់ៗ ចាប់ពី​ជាង​១​លាន​រៀល ទៅ​ជាង​២​លាន​រៀល​ក្នុង​១​ឆ្នាំ​ផង​ដែរ ជា​ថ្នូរ​នឹង​ការ​បន្ត​ច្បាប់​អាជីវកម្ម​។​

​ពាក់ព័ន្ធ​ករណី​នេះ​នៅ​ថ្ងៃ​ទី​០៥.០២.២០២៤ លោក នង ម៉េង​ហ៊ាង ប្រធានការិយាល័យ ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ចាម បាន​បកស្រាយ​បំភ្លឺ​ប្រាប់​«​ដើម​រាំង​»​ថា ប្រាក់​ដែល ម្ចាស់​”​ឡ​សត្តឃាត​” ឱ្យ​មក​លោក ជា​ទឹកចិត្ត និង​មនោសញ្ចេតនា ប៉​
​ុ​ណ្ណោះ ដោយ​រូបលោក ពុំ​បាន​ទាមទារ​ឬ​បង្ខិតបង្ខំ​ឡើយ​!​។​

​លោក​បន្តថា ម្ចាស់​ឡ​សត្តឃាត នៅ​ស្រុក​ខ្លះ គេ​ជូន​ប្រាក់​ដល់​លោក​ប្រាកដ​មែន រីឯ​ស្រុក​ខ្លះទៀត មិន​ឱ្យ​ទេ​!​។​
​ពោល​គឺ ពុំមែន​ម្ចាស់​ឡ​សត្តឃាត ទាំងអស់​នៅ​ខេត្ត​កំពង់ចាម សុទ្ធតែ​ឱ្យ​ប្រាក់​មក​លោក​ឯណា​.!​។​

​បើ​តាម​លោក នង ម៉េង​ហ៊ាង ម្ចាស់​ឡ​សត្តឃាត នៅ​ក្រុង​កំពង់ចាម​.​ស្រុក​ស្ទឹងត្រង់​.​និង​ស្រុក​ចំការលើ គឺ​ពុំ​បាន​ឱ្យ​ប្រាក់​មក​លោ​កឡើ​យ​។​

​ជាមួយគ្នា​នោះ​លោក នង ម៉េង​ហ៊ាង ក៏​បាន​ផ្ដាំផ្ញើ​ទៅកាន់ ម្ចាស់​ឡ​សត្តឃាត​ថា បើ​ឱ្យ​លុយ​លោក​ហើយ បែរ​ជា​រាយការណ៍ ប្ដឹង​ឱ្យ​ចុះផ្សាយ​ពី​លោក​បែប​នេះ លោក​សុខចិត្ត​ប្រគល់​លុយ​ឱ្យ​វិញ​៕

Leave a Reply

Your email address will not be published. Required fields are marked *