ក្រុងតាខ្មៅ.កណ្តាល ៖ គ្រូបង្រៀននៅសាលាបឋមសិក្សាវឌ្ឍនៈឈូងលាភ មួយចំនួន ពួកគាត់ក៏បានទម្លាយនូវរឿងរ៉ាវជាបន្តបន្ទាប់មកទៀតប្រាប់ឲ្យក្រុមការងារ បាសិទ្ធ ធីវី របស់យើងខ្ញុំដឹងថា លោកផាន់ គឹមលី នាយកសាលាបឋមសិក្សាវឌ្ឍន ឈូងលាភ សព្វថ្ងៃនេះ គាត់មិនត្រឹម តែ គាបសង្កត់ជិះជាន់ រឹតត្បិតសិទ្ធសេរីភាព រើសអើងប្រកាន់បក្សពួកនិយម ប្រព្រឹត្តនូវអំពើពុករលួយ ទៅលើគ្រូបង្រៀនមួយចំនួន នៅក្នុងសាលាបឋមសិក្សានោះសព្វថ្ងៃនេះតែប៉ុណ្ណោះនោះទេ ។ សូម្បីតែលុយ ដែលក្រសួងអប់រំយុវជននិងកីឡា បានផ្ដល់មកឲ្យ សាលា ក្នុងមួយឆ្នាំមួយឆ្នាំជាច្រើនពាន់ដុល្លារ ជាប្រចាំឆ្នាំ ជាច្រើនឆ្នាំកន្លងមកហើយនោះដែរ ក៏លោក ផាន់ គឹមលី នាយកសាលាបឋមសិក្សាវឌ្ឍនៈឈូងលាភ រូបនោះ ក៏គាត់មិនដែលប្រជុំប្រាប់ គ្រូបង្រៀន នៅក្នុងសាលាបឋមសិក្សានោះសព្វថ្ងៃនេះ ឲ្យបានដឹងអំពីគោលការណ៍ ដែលត្រូវចំណាយទៅលើអ្វីមួយអោយបានច្បាស់លាស់នោះឡើយ ។ ពោល គឺ ចាប់តាំងតែពីលោកផាន់ គីមលី គាត់បាន ឡើង មកអង្គុយនៅលើកៅអីធ្វើជានាយកសាលាបឋមសិក្សាវឌ្ឍនៈឈូងលាភ កាលណាមក រហូតមកដល់សព្វថ្ងៃនេះ គាត់សម្ងំយ៉ាងស្ងៀមស្ងាត់តែម្ដង។ ជួនកាលមានពេលខ្លះ គេបានឃើញលោកផាន់ គឹមលី នាយកសាលាបឋមសិក្សាវឌ្ឍនៈឈូងលាភរូបនោះ គាត់សរសេរចំនួនលុយនៅលើក្រដាស ហើយយកមកអោយ ពួកគាត់នឹងគ្រូបង្រៀនផ្សេងៗស៊ីញ៉េម្តងម្កាលដែរ ក៏ប៉ុន្តែគ្រូបង្រៀនទាំងនោះពួកគាត់ ក៏ មិនបានដឹងដែរនោះថា តើចំនួនទឹកលុយដែលលោកផាន់ គឹមលី នាយកសាលារូបនោះ ដែលគាត់បានសរសេរនៅក្រដាស យកទៅឱ្យពួកគាត់ស៊ីញ៉េកាលពីគ្រាកន្លងៗមកនោះ គាត់ យកទៅទិញសម្ភារៈអ្វីមួយយកមកសម្រាប់យកមកបម្រើកាជាផលប្រយោជន៍ រួមនៅក្នុងសាលានោះដែរនោះដែរ ពីព្រោះ ពួកគាត់ ក៏ពុំដែលបានឃើញលោកផាន់គឹមលី ទិញសម្ភារៈសម្រាប់ប្រើប្រាស់នៅក្នុងសាលាអ្វីមួយធំដុំគួរឱ្យកត់សម្គាល់នោះឡើយ។ ហើយស៊ីញ៉េមកដល់ម្ដងៗលោកផាន់ គឹមលី បានឱ្យលុយទៅពួកគាត់ក្នុងម្នាក់ៗចំនួនមួយម៉ឺនរៀល ។ ហើយចំណែកឯលុយចំនួនមួយម៉ឺនរៀលដែលលោកផាន់ គីមលី ឲ្យមកពួកគាត់ស៊ីញ៉េនៅលើក្រដាសចំនួនទឹកលុយ កាលពីគ្រាកន្លងៗមកនោះវិញ ក៏ពួកគាត់ពុំបានដឹងដែលនោះថា តើលោកផាន់ គឹមលី ឲ្យមកពួកគាត់ជាមនោសញ្ចេតនា ឬមួយក៏ឲ្យមកពួកគាត់នៅក្នុងបំណងយ៉ាងណាទៅវិញនោះដែរ។ ហើយពួកគាត់ក៏មិនបានដឹងដែរនោះថា តើលោកផាន់ គឹមលី នាយកសាលា បឋ មសិក្សាវឌ្ឍនៈឈូងលាភ សព្វថ្ងៃនេះ គាត់នឹងយកលុយ ដែលក្រសួងអប់រំ យុវជននិងកីឡា បានផ្ដល់មកឱ្យសាលាជារៀងរាល់ឆ្នាំកន្លងមកនោះ រហូតមក ដល់ សព្វថ្ងៃនេះ ទៅណា ហើយចំណាយទៅលើអ្វីមួយឲ្យប្រាកដ ឬក៏កសាងនូវសមិទ្ធផលអ្វីមួយនៅក្នុងសាលាឲ្យបានលេចធ្លោ គួរឲ្យកត់សម្គាល់នោះដែរ ឬមួយក៏លោកផាន់ គឹមលី នាយកសាលាបឋមសិក្សាវឌ្ឍនៈឈូងលាភ រូបនោះ គាត់គ្រាន់តែសរសេរចំនួនទឹកប្រាក់នៅលើក្រដាស យកមកឱ្យពួកគាត់ដែលជាគ្រូបង្រៀន នៅក្នុងសាលាបឋមសិក្សានោះ ស៊ីញ៉េឬក៏ចុះហត្ថលេខា នៅលើក្រដាសនោះ គ្រាន់តែយកហត្ថលេខារបស់ពួកគាត់ ដើម្បីជាខែល ធ្វើរបាយ ការណ៍ ឬ រាយការណ៍ជូន មន្ទីរអប់រំយុវ ជននិងកីឡាខេត្តកណ្ដាល និងក្រសួងអប់រំ ដើម្បីឲ្យលោកប្រធានមន្ទីរអប់រំ ខេត្តកណ្ដាលនិងក្រសួងអប់រំ យុវជននិងកីឡា ឱ្យបានដឹងអំពីការចំណាយចំណូល ជាប្រចាំខែឬជាប្រចាំឆ្នាំនៅក្នុងសាលា។ ដើម្បីបិទបាំងនូវទង្វើរ ពុករលួយ ដែលគាត់បានប្រព្រឹត្តនៅពីខាងក្រោយខ្នង របស់គ្រូបង្រៀននៅក្នុងសាលាបឋមសិក្សាវឌ្ឍនៈឈូងលាភ សព្វថ្ងៃនេះផងក៍មិនដឹងនោះដែរ
សេចក្តីរាយការណ៍ បានលើកឡើងបន្តទៀតថា ម្យ៉ាង វិញទៀតនោះ ចំណែកឯរឿងលុយផ្ញើកង់ផ្ញើម៉ូតូនៅក្នុងសាលា និងលុយយក ផាស៊ីលក់ដូរ ពីក្រុមអាជីវករនៅក្នុងសាលាបឋមសិក្សាឈូងលាភសព្វថៃ្ងនេះ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយវិញនោះទៀតសោត ក៏ពួកគាត់ពុំបានដឹងដែរនោះថា តើលោកផាន់ គឹមលី នាយកសាលាបឋមសិក្សា វឌ្ឍនៈឈូងលាភ រូបនោះ គាត់យកទៅធ្វើអ្វី ឬក៏ចំណាយទៅលើអ្វីមួយ ឲ្យបានដឹងមុខដឹងមាត់និងពិតប្រាកដនោះដែរ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ពាក់ព័ន្ធជុំវិញបញ្ហានៃការលើកឡើងដូចជាខាងលើនោះ មានគ្រូបង្រៀនមួយចំនួនពួកគាត់ក៏បានសំណូមពរ ដល់លោកប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកណ្ដាល និងឯកឧត្តមរ ដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា មេត្តា ចាត់វិធានការ ចុះមកត្រួតពិនិត្យ និង បើកការស៊ើបអង្កេតស្រាវជ្រាវ ឲ្យបានស៊ីជម្រៅ ពាក់ព័ន្ធទៅនឹងបញ្ហា និងរឿងរ៉ាវ អយុត្តិធម៌ ប្រកាន់បក្សពួកនិយម រួមផ្សំជាមួយនឹងការប្រព្រឹត្តនូវអំពើពុករលួយ មកលើគ្រូបង្រៀននៅក្នុង សាលា នៅមួយចំនួន ដែលបានមានការកើតឡើងដ៏ចម្រូងចម្រាស់ រ៉ាំរ៉ៃ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ នៅក្នុងសាលាឋមសិក្សា វឌ្ឍនៈឈូងលាភ ក្រុង តាខ្មៅ សព្វថ្ងៃនេះ ឱ្យមានតម្លាភាព ដើម្បីផ្ដល់នូវភាពយុត្តិធម៌ជូនដល់គ្រូបង្រៀនមួយចំនួន ដែលពួកគាត់បានទទួលរងនូវភាពអយុត្តិធម៌ ពីសំណាក់លោកផាន់ គឹមលី នាយកសាលាបឋមសិក្សាវឌ្ឍនៈឈូងលាបរូបនេះ ដែលបានយកអំណាចរបស់គាត់ជានាយកសាលា មកធ្វើការគាបសង្កត់ជិះជាន់ រឹតត្បិតសេរីភាពរបស់ពួកគាត់ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយនោះ រហូតមកដល់ពេលបច្ចុប្បន្ននេះ ជូនដល់ពួកគាត់ឲ្យបានត្រឹមត្រូវផង។ ចំណែកឯលោកផាន់ គឹមលី នាយកសាលាបឋមសិក្សាវឌ្ឍនៈឈូងលាភវិញនោះ ក្រុមការងារបាសិទ្ធ ធីវី របស់យើងខ្ញុំ នៅពុំទាន់អាចស្វែងរកប្រភពណាមួយ ដើម្បីធ្វើការទំនាក់ទំនង សុំការប្រតិកម្ម ពីគាត់ជុំវិញបញ្ហានៃការលើកឡើងដូចជាខាងលើនោះបាននៅឡើយនោះទេ នៅក្នុងថ្ងៃនេះ។
គ្រូបង្រៀននៅសាលាបឋមសិក្សាវឌ្ឍនៈឈូងលាភមួយចំនួនបានទម្លាយព័ត៌មាន ជាបន្តបន្ទាប់មកទៀតថា លោកផាន់គឹមលី នាយកសាលា បឋមសិក្សានោះ មិនត្រឹមតែប្រើអំណាច របស់គាត់ ជិះជាន់គាបសង្កត់ បង្ករធ្វើឲ្យមានរឿងរ៉ាវអយុត្តិធម៌អយុត្តិធម៌ ប្រកាន់បក្ខពួកនិយម ប្រព្រឹត្តអំពើពុករលួយ មកលើគ្រូបង្រៀនមួយចំនួននៅក្នុងសាលានោះតែប៉ុណ្ណោះនោះទេ ចំណែកឯរឿងលុយរលាប់រាប់សិបលានរៀល ដែលក្រសួងអប់រំយុវជននិងកីឡាបានផ្ដល់មកឲ្យសាលាជាប្រចាំឆ្នាំ និងលុយផ្ញើកង់ផ្ញើម៉ូតូនៅក្នុងសាលា ព្រមទាំងលុយយកផាស៊ី ពីអាជីវករលក់ដូរនៅក្នុងសាលាវិញនោះសព្វថ្ងៃនោះទៀតសោត ក៏គាត់មិនដឹងជាយកលុយទាំងនោះទៅណាឬក៏ចំណាយទៅលើអ្វីឲ្យបានច្បាស់លាស់នោះដែរ.១០.០២.២០២៤ ៕







