- ព័ត៌មានជាតិ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា​នៃ​អង្គ​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី ៥ នៅ​ឃុំ​គគីរ​សោម ខេត្ត​ស្វាយរៀង​.១១.០២.២០២៤

​ស្វាយរៀង ៖ ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​សំណេះសំណាល សមាជិក សមាជិកា​ម​នៃ​អង្គ​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី ៥ មកពី ៥​ឃុំ នៅ​ស្នាក់ការ​គណបក្ស​ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង រសៀល​ថ្ងៃ​អាទិត្យ ២​កើត ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។

​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ឧត្តម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​អនុប្រធាន​គណបក្ស សូម​កោត​ស​សើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក​នៃ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ក្នុង​តំណែង នៅ​ទូទាំង​ស្រុក​ស្វាយទាប ក៏ដូចជា ខេត្ត​ស្វាយរៀង ដែល​បាន​យក​អស់​កម្លាំងកាយ​កម្លាំងចិត្ត​ក្នុង​ការបំពេញ​ភារកិច្ច​បម្រើ​ប្រជាជន​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​អំពាវនាវ​ដល់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង ស្រុក គណៈកម្មាធិការ​គណបក្ស​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ជា​អង្គ​បោះឆ្នោត សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា សូម​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា ឱ្យ​បាន​សកម្ម​បំផុត ដើម្បី​បង្ហាញ​អំពី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ដ៏​រឹងមាំ​របស់​បក្ស ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​ភាពថ្លៃថ្នូរ និង​សីលធម៌​ដ៏​ល្អ​ប្រសើរ​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ផ្តាំផ្ញើរ​ដល់​សមាជិក សមាជិកា នៃ​អង្គ​បោះឆ្នោត​ទាំងអស់​ត្រូវ​អនុវត្ត​ឲ្យបាន​សម្រេច​នូវ​សេចក្តីកំណត់​ស្តីពី​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ ឆ្នាំ ២០២៤ ជាពិសេស ត្រូវ​ថែទាំ​សុខភាព​ឲ្យបាន​ល្អ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន ៕​

 

 

Leave a Reply

Your email address will not be published. Required fields are marked *