- ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​!

នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្រុមគ្រួសារ លោក លី ហុង និង លោកស្រី បាន​បន្ត​នាំ​យក​ម៉ាស៊ីនថតចម្លង​ចំនួន ០៤​គ្រឿង បន្ថែមទៀត មក​ប្រគល់ជូន​ដល់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាលរ​បស់​អង្គភាព ក៏ដូចជា​តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ផងដែរ​។​

​ក្នុងឱកាស​នោះ ក្រុមការងារ​តំណាង លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គ្រួសារ លោក លី ហុង និង លោកស្រី ដែល​មានចិត្ត​សប្បុរស​ឧបត្ថម្ភ​ម៉ាស៊ីនថតចម្លង​ទាំង​លើក​មុន និង​ពេល​នេះ​សរុប​ចំនួន ១២​គ្រឿង មកហើយ ជូន​ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​សូម​ជូនពរ​ជួប​តែ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *