- ព័ត៌មានជាតិ

កិច្ចប្រជុំ​ជាមួយ​គណៈប្រតិភូ​ក្រសួង​អធិការកិច្ច ស្តី​ពី​ចុះ​ត្រួតពិនិត្យ​ទៅលើ​ការងារ​គ្រប់គ្រង​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ និង​ច្រកទ្វារ​តំបន់​ព្រំដែន ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល​.១៥.០២.២០២៤

​ខេត្ត​កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ ឯកឧត្តម ប្រាក់ ឧត្តម​សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួង​អធិការកិច្ច និង​ឯកឧត្តម ឌឹ​ម បូរ៉ា អភិបាលរង​ខេត្ត​កណ្តាល បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈប្រតិភូ​ក្រសួង​អធិការកិច្ច ស្តី​ពី​ចុះ​ត្រួតពិនិត្យ​ទៅលើ​ការងារ​គ្រប់គ្រង​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ និង​ច្រកទ្វារ​តំបន់​ព្រំដែន ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ឯកឧត្តម ប្រាក់ ឧត្តម​សម្បត្តិ បាន​មានប្រសាសន៍ថា ការចុះ​ធ្វើ​អធិការកិច្ច​នាពេលនេះ គឺ​ដើម្បី​ស្វែងរក​អោយ​ឃើញ​នូ​ចំនុច​ខ្វះខាត​មួយចំនួន ក្នុង​ការអនុវត្ត​ការងារ​នា​ពេលកន្លងមក ដើម្បី​រួមគ្នា​ធ្វើ​ការកែលម្អ​ឲ្យ​ការងារ​នោះ​ប្រព្រឹត្ត​ទៅ​កាន់តែ​ល្អប្រសើរ​ឡើង ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ស្របតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម ឌឹ​ម បូរ៉ា ក្នុង​នាម​រដ្ឋបាល​ខេត្ត​កណ្តាល បាន​ប្ដេជ្ញា​ចូលរួម​សហការ​ឲ្យបាន​ល្អ​ជាមួយ​ក្រុមការងា​ររបស់​ក្រ​សួង ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដោយស្មោះ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អធិការកិច្ច ក្នុង​ការងារ​តម្រែតម្រង់​និង​លើកកម្ពស់​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ​របស់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

​ឯកឧត្តម ឌឹ​ម បូរ៉ា អភិបាលរង​ខេត្ត បានបញ្ជាក់​ថា ក្រសួង​អធិការកិច្ច មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការជួយ​រាជរដ្ឋាភិបាល ទៅ​លើ​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ សំដៅ​លើកកម្ពស់​អភិបាលកិច្ច និង​ពង្រឹង​ភាព​ស្អាតស្អំ​ក្នុង​វិស័យ​សាធារណៈ ដោយ​ផ្តោត​អាទិភាព​លើ​ការពង្រឹង​យន្តការ​គ្រប់គ្រង និង​ផ្តល់​សេវាសាធារណៈ ការ​ផ្តល់​ការលើកទឹកចិត្ត​លើ​គុណា​-​ធិបតេយ្យ និង​ការចាត់វិធានការ​ម៉ឺន​ម៉ាត់​តាមច្បាប់ និង​ការដាក់ទណ្ឌកម្ម វិន័យ និង វិធានការ​ច្បាប់ ចំពោះ​មន្ត្រី​សាធារណៈ ដែល​ប្រព្រឹត្ត​បំពាន ក្រមសីលធម៌​វិជ្ជាជីវៈ ឬ​បំពាន​អំណាច នៅ​ពេល​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​។​

Leave a Reply

Your email address will not be published. Required fields are marked *