- ព័ត៌មានជាតិ

មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ចុះសួរសុខទុក្ខ​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​!

នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក ភួង សុ​ភី មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​ដឹកនាំ​កម្លាំង​ចុះ​សួរសុខទុក្ខ លោក​អនុសេនីយ៍ត្រី ញ៉ូវ រតនា ជំនួយការ​ខណ្ឌ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព ស្ថិតនៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ លោក​មេបញ្ជាការ​ខណ្ឌ បាន​នាំយក​ថវិកា​ផ្ទាល់ខ្លួន រួម​នឹង​ថវិកា​ដែល​បាន​ចូលរួម​ពី នាយ​-​នាយរង នៃ​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ១​លាន ២០​ម៉ឺន​រៀល​, ទឹក​សុទ្ធ ភេសជ្ជៈ ៥​កេស​, ទឹកដោះគោឆៅ ០២​យួរ ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​ក្នុង​ការ​សម្រាក​ព្យាបាល​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *