- ព័ត៌មានជាតិ

​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣១ របស់​សាលា​អនុគណ​ស្រុក​ខ្សាច់កណ្តាល​

​ខេត្ត​កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សាលា​អនុគណ​ស្រុក​ខ្សាច់កណ្តាល បាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​៣១ របស់​សាលា​អនុគណ​ស្រុក​ខ្សាច់កណ្តាល ក្រោម​ព្រះ​វត្តមាន និង​វត្តមាន សម្តេចព្រះឧត្តម​មុនី ជា សំអាង សមាជិក​ថេរ​សភា ព្រះ​អគ្គារធិការង និង​ជា​ព្រះ​មេគណ​ខេត្ត​កណ្តាល និង​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ស្ថិត​នៅ​វត្ត​វិហារ​សួគ៌ ភូមិ​វិហារ​សួគ៌​ជើង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។

​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​៣១ នេះដែរ សម្ដេចព្រះ​ឧត្ដម​មុនី ព្រះ​វិន័យ​គ​ណធរ ព្រះ​រាជាគណៈ ព្រះ​មន្ត្រី​សង្ឃ ព្រះ​ថេរានុត្ថេរៈ គ្រប់​ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវ កិត្តិយស គណៈកម្មការ អាចារ្យវត្ត និង​ក្មួយៗ យុវជន បាន​គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​សោយ​ទិវង្គត​នៅវេលា​ម៉ោង ៥:៤០ នាទី ល្ងាច ថ្ងៃ​ចន្ទ ២​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ព្រះ​ជន្មាយុ ៩៣​ព្រះវស្សា​។

​មានប្រសាសន៍​ក្នុង​ពិធី​ផ្សព្វផ្សាយ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​លើកឡើង​ថា ការ​ប្រារព្ធ​ពិធី​អនុ​សំវ​ច្ឆ​រ នៅថ្ងៃនេះ គឺជា​សក្ខីភាព​បញ្ជាក់​ឱ្យ​ឃើញ​ច្បាស់​ពី​ការយកចិត្ត​ដាក់​ខ្ពស់បំផុត ចំពោះ​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ អភិវឌ្ឍ​ជាតិ និង​បណ្តុះបណ្តាល​ធនធានមនុស្ស ផ្នែក​បញ្ញា​ស្មារតី ចំណេះដឹង​ទូទៅ ក្នុង​ការអប់រំ​សីលធម៌ គុណធម៌ និង​សុជីវធម៌ ដល់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​មជ្ឈដ្ឋាន​សង្គម​នៅ​ទូទាំង​ខេត្ត ដើម្បី​បម្រើ​ដល់​វិស័យ​ព្រះពុទ្ធសាសនា​។

​ឯកឧត្ដម អភិបាលខេត្ត បន្តថា​៖ រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់ មាន​ចក្ខុវិស័យ​វែងឆ្ងាយ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គាំពារ​គ្រប់ សាសនា​ទាំងអស់​នៅ​កម្ពុជា ហើយ​បាន​ផ្ដល់​សិទ្ធិសេរីភាព​យ៉ាង​ទូលំទូលាយ ដែល​ធ្វើឱ្យ​គ្រប់​សាសនា​នៅ​កម្ពុជា​កំពុង​រីកចម្រើន​សុខដុម​នីយកម្ម រួមរស់​ជាមួយ​គ្នា​ជា​អន្តរ​សាសនា យ៉ាង​សុខសាន្ត​។ ជាមួយគ្នានេះ សេរីភាព​ខាង​ជំនឿ​សាសនា ក៏​ត្រូវបាន​លើកតម្កើង​ផងដែរ ក្នុងនោះ​មាន ព្រះពុទ្ធសាសនា ឥស្លាម​សាសនា គ្រឹស្ទសាសនា និង​សាសនា​ដទៃៗ​ទៀត បាន​នឹង​កំពុង​ប្រតិបត្តិ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ឈរ​លើ​គោលការណ៍​គោរព​គ្នា​ទៅវិញទៅមក ក្នុង​ក្រប់ខ័ណ្ឌ​ច្បាប់ ។

​ឯកឧត្ដម បន្ថែមថា​៖ ក្រោម​ដំបូល​នៃ​សន្តិភាព វត្ត​អារាម​ក៏​ត្រូវបាន​កសាង​ឡើង​វិញ​ជា​បន្តបន្ទាប់​ពាសពេញ​ប្រទេស ជាក់ស្ដែង វិស័យ​ព្រះពុទ្ធសាសនា នៅ​ខេត្ត​កណ្តាល មាន​ការរីកចម្រើន​គួរអោយកត់សម្គាល់ ដោយ​មាន​វត្ត ៣៥៩ វត្ត អាស្រម​៧ ពុទ្ធ​មណ្ឌល​៥ ក្នុងនោះ វត្ត​គណៈធម្មយុត្តិកនិកាយ ៣២​វត្ត ព្រះសង្ឃ​សរុប ៦៩០០ អង្គ​។ ដោយឡែក​ស្រុក​ខ្សាច់​កណ្តាល​មាន ២៩ វត្ត ព្រះសង្ឃ​សរុប ៤៧៧ អង្គ ។​

Leave a Reply

Your email address will not be published. Required fields are marked *