ខេត្តមណ្ឌលគិរី ៖ នៅវេលាម៉ោង១.៥៩នាទីថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០១៩ ដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគីរី កម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងស្នាក់ការ៧៦១ចំនួន៤នាក់ សហការជាមួយកម្លាំងចំរុះ របស់គណៈបញ្ជាការឯកស្រុកកែវសីមា និងកម្លាំងស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
បានឆែកឆេផ្ទះឈ្មោះទឹម តាយ ភេទប្រុសអាយុ៣៤ឆ្នាំសញ្ជាត្តិខ្មែស្ថិតនៅចំណុចUTM07063651338116ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ខុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ហើយបានឃាត់ខ្លួន នឹងរឹបអូសឈើប្រភេទឈើប្រណិតចំរុះលេខមួយចំនួន ៨២ដុំបច្ចុប្បន្នៈ វត្ថុតាងដឹកយកមករក្សាទុក នៅសង្កាត់រដ្ធបាលព្រៃឈើស្រុកកែវមា ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕






