- ព័ត៌មានជាតិ

ទីតាំង​ស្តុក​ឈើ​ប្រណីត​ពី​កន្លែង​ផ្សេងគ្នា ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​

ខេត្ត​រតនគិរី​÷ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ប្រណីត​ពី​កន្លែង​ដាច់ដោយឡែក​ពីគ្នា និង​បាន​រឹបអូស​រថយន្ត​កាមរី​ហើម​១​គ្រឿង​ឈើ​ប្រណីត​ចំនួន​៥​រ៉ឺម៉ក​ម៉ូតូ​យក្ខ​ផងដែរ​។​

​ការចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាងលើ​នេះ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​លាក់​ស្តុក​ឈើ​ប្រណីត​ពី​កន្លែង​ដាច់ដោយឡែក​ពីគ្នា​។​

​លោក នូវ ដា​រ៉ា ស្នងការរង​នគរបាល​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បានឲ្យដឹងថា ក្នុងនោះ​មាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត កម្លាំង​អធិការ​ក្រុង​បាន​លុង​និង​កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង ដោយ​មាន​ការសម្របសម្រួល​ពី​លោក ងិន ពេជ្រ ព្រះរាជអាជ្ញា​និង​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​រថយន្ត​១​គ្រឿង ម៉ាក​កាមរី​ហើម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង 2A-0431​បាន​លួច​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ខុស​ច្បាប់ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​មៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​

​លោក​ស្នងការរង​រូបនេះ​បាន​បន្តទៀតថា ដោយ​មាន​ការសាកសួរ​ចម្លើយ​ពី​ទីតាំង​ខាងលើនេះ​ថា មានផ្ទះ​មួយ​កន្លែង​ទៀត​បាន​ស្តុក​ឈើ​ប្រណីត ក្រោយមក កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក៏​បន្ត ចុះ​ទៅ​ផ្ទះ​មួយ​កន្លែង​ទៀត ដែល​ស្ថិតនៅក្នុង​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ហើយ​បាន​ឆែកឆេរ​រកឃើញ​ឈើ​ប្រណីត​ខុសច្បាប់​ជាច្រើន​ដុំ​តូចៗ​ចំនួន​៥ រ៉ឺម៉ក​ម៉ូតូ​យក្ខ និង​រួម​ទាំង​តាប​ឈូសឈើ​កែច្នៃ​ឈើ​ចំនួន​ពី​សម្រាប​ផងដែរ​។

​បច្ចុប្បន្ន​វត្ថុតាង​ទាំងអស់នោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​រឹបអូស​និង​ដឹកជញ្ជូន​យក​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដោយ​មិនទាន់​បាន​ធ្វើការ​វាស់វែង​នៅឡើយ​។​

ប្រភព​ពី​សមត្ថកិច្ច​ចម្រុះ​បាន​បង្ហើប​ឲ្យដឹងថា ផ្ទះ​ដែល​ស្តុក​ឈើ​ប្រណីត​មួយ​កន្លែង​នោះ គឺ​ម្ចាស់ផ្ទះ​ឈ្មោះ​ចែ រ៉ា​ន ហើយ​គាត់​ក៏​បាន​ជួល​ផ្ទះ​នេះ​ឲ្យគេ​នៅ​បន្ត​៕

 

Leave a Reply

Your email address will not be published. Required fields are marked *