- ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បំផុស​នូវ​បច្ចេកទេស​ហាត់ប្រាណ​បែប​ថ្មី ដើម្បី​ពង្រឹង​កាយសម្បទា​កងកម្លាំង​!

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​គិតគូរ​ពី​សុខភាព​កាយសម្បទា​របស់​កម្លាំង​ក្រោម​ឱវាទ​ជា​អាទិភាព​ចម្បង​។ ដូច្នេះហើយ​បានជា កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ធ្វើ​ការហ្វឹកហាត់​ជាប់​ជាប្រចាំ​ដើម្បី​ពង្រឹង​កាយសម្បទា តាមរយៈ​ការ​ហាត់ប្រាណ​តាម​វិធីសាស្ត្រ​ចម្រុះ ដើម្បី​បង្កើន​សមត្ថភាព ក្នុង​ប្រតិបត្តិការ លើ​ការងារ បង្ការ បង្ក្រាប និង​សង្គ្រោះ​។​

​ដោយឡែក​នា​ពេល​ថ្មីៗ​នេះ ក្រោម​ការ​បំផុសគំនិត​របស់ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ មជ្ឈមណ្ឌល​កីឡា​បន្ទាយ (Banteay Athletics Center) រួម​គ្នា​បង្កើតឲ្យមាន​ការបណ្តុះ​បណ្តាល​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី​កាយសម្បទា ដល់​ក្រុម​គ្រូ​បង្គោល អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ការហ្វឹកហាត់ និង អនុវត្ត​របៀប​ហាត់ប្រាណ​តាម​បច្ចេកទេស​ថ្មី ដើម្បី​ពង្រឹង​កាយសម្បទា កងកម្លាំង​ឱ្យ​កាន់តែ​រឹងមាំ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត ដែល​អាច​ហាត់​បាន​គ្រប់​ទីកន្លែង ដោយ​មិន​រើស​ទីតាំង មិន​រើស​អាយុ​ចាស់​ក្មេង និង​មិន​ទាមទារ​មាន​ឧបករណ៍​ហាត់ប្រាណ​ច្រើន​សម្បូរ​បែប​នោះ​ឡើយ​។​
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី​ដែល​បាន​ចងក្រង​ឡើង ដោយ អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដូចតទៅ ៖​

Leave a Reply

Your email address will not be published. Required fields are marked *