- ព័ត៌មានជាតិ

« បងប្អូន​អ្នក​ឃុំ​កា​ហែង សម្តែង​ការសប្បាយ​រីករាយ ដែល​បាន​ជួប​ជាមួយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង​ទទួលបាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​កម្ម​សិទ្ធ​អចលនវត្ថុ »

នា​រសៀល​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​កម្ម​សិទ្ធ​អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ មកពី ៧​ភូមិ នៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ចំនួន ២២១​បណ្ណ ។ ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក នៃ​ខេត្ត​កំពង់ស្ពឺ ថ្នាក់ដឹកនាំ គណៈ​អភិបាលខេត្ត មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ឃុំ ស្រុក ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ប្រមាណ ១៥៥​គ្រួសារ ដែល​បាន​ប្រព្រឹត្ត​ទៅ​បរិវេណ​សាលាឃុំ​កា​ហែង​ផ្ទាល់​។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​វត្តមាន ឯកឧត្តម ហ៊ុន ម៉ា​នី និង​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ ជាពិសេស លើ​ការងារ​ចុះបញ្ជី​កម្ម​សិទ្ធ​ដីធ្លី ដែល​ជា​យន្តការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការផ្តល់​ភាពស្របច្បាប់​នូវ​ការកាន់កាប់​ទ្រព្យសម្បត្តិ​របស់​បងប្អូន​។​

​មាន​មតិ​ទៅ​កាន់​អង្គពិធី ឯកឧត្តម ហ៊ុន ម៉ា​នី បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ជួបជុំ អ៊ំ​ពូ​មីង ខេត្ត​កំពង់ស្ពឺ​ទាំងអស់គ្នា​។ ជាមួយគ្នានេះ ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក នៃ​ខេត្ត​កំពង់ស្ពឺ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំ ជាពិសេស​ក្រុម​ការងារ​ទាំងអស់ នៃ​ក្រសួង និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កំពង់ស្ពឺ​ក្នុង​ការជំរុញ​ការចុះបញ្ជី​ដីធ្លី ជូន​ប្រជាពលរដ្ឋ​។ ឯកឧត្តម សូម​ចូលរួម​អបអរសាទរ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​វិញ្ញាបនបត្រ​អចលនវត្ថុ​ទាំងអស់ ដែល​បាន​ទទួល​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ក្នុងថ្ងៃនេះ​។​

Leave a Reply

Your email address will not be published. Required fields are marked *