- ព័ត៌មានជាតិ

ពិធី​សំណេះសំណាល និង​ប្រគល់​កុំព្យូទ័រ ចំនួន ៦០ គ្រឿង ជូន​មន្ត្រី​ជំនួយការ​ហិរញវត្ថុ​រដ្ឋបាល​ឃុំ សង្កាត់ លើក​ទី​៣ ជា​ជំនួយ​ឧបត្ថម្ភ របស់​អគ្គលេខាធិការដ្ឋានគ​ណៈ​កម្មា​ធិ​ការ​ដឹក​នាំ​ការងារ​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​

ខេត្ត​កណ្ដាល ៖ ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្ត​កណ្តាល បាន​រៀបចំ​ពិធី​សំណេះសំណាល និង​ប្រគល់​កុំព្យូទ័រ ចំនួន ៦០ គ្រឿង ជូន​មន្ត្រី​ជំនួយការ​ហិរញវត្ថុ​រដ្ឋបាល​ឃុំ សង្កាត់ លើក​ទី​៣ ជា​ជំនួយ​ឧបត្ថម្ភ របស់​អគ្គលេខាធិការដ្ឋានគ​ណៈ​កម្មា​ធិ​ការ​ដឹក​នាំ​ការងារ​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​បណ្ឌិត ហ៊ែ​ល ចំរើន រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ មុនី​រ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋ​និង​ហិរញ្ញវត្ថុ និង ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឯកឧត្ដម​បណ្ឌិត យ៉េត វី​ណែ​ល អនុ​រដ្ឋ​-​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាន​គណៈ​កម្មា​ធិ​ការ ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ដ​កណ្ដាល​។​

​លោកស្រី​ខុន លក្ខិណា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្ត​កណ្តាល បានឲ្យដឹង​ថា​នេះ​ជា​លើក​ទី​៣​ហើយ ដែល​អគ្គលេខាធិការដ្ឋាន​គណៈ កម្មា​ធិ​ការ ដឹកនាំ​ការងារ កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បាន​ឧបត្ថម្ភ​សម្ភារៈ​បរិក្ខា​បច្ចេកទេស​ជា កុំព្យូទ័រ ជូន​ដល់​រដ្ឋបាល​ខេត្ដ រដ្ឋបាល​ក្រុង ស្រុក និង​រដ្ឋបាល​ឃុំ សង្កាត់ ក្នុង​គោលបំណង​ផ្ដល់​ការគាំទ្រ​ដល់​ការបំពេញ​មុខងារ ភារកិច្ច ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ស័ក្ដ​សិទ្ធ​ភាព និង​មាន​ភាពបុរេ​សកម្ម លើ​កិច្ចការ​គ្រប់គ្រង​ថវិកា​,​ការគ្រប់គ្រង​និង​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្ដិ និង​ការគ្រប់គ្រង​ចំណូល​មិនមែន​សារ ពើ ពន្ធ​នៅ​ថ្នាក់​មូលដ្ឋាន​ស្របតាម​គោលនយោបាយ និង​ផែនការ​សកម្មភាព​នៃ​ការ​អនុវត្ដ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​និង​កម្មវិធី​កែទម្រង់​វិជ្ឍការ និង​វិសហមជ្ឍកា​ររបស់​រាជរដ្ឋាភិបា​ល​។

​ឯកឧត្ដម​បណ្ឌិត ហ៊ែ​ល ចំរើន រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​កោតសរសើរ​ដល់​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ដ ដែល​ជា​តំណាងឱ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​សេនាធិការ​ឱ្យ​រដ្ឋបាល​ខេត្ដ លើ​កិច្ចការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ បាន​អនុវត្ដ​មុខងារ ភារកិច្ច​ប្រកបដោយ​ភាពបុរេ​សកម្ម លើ​កិច្ចការ​សម្របសម្រួល ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ដ និង​ការបណ្ដុះបណ្ដាល​ជាប្រចាំ​ដល់​មន្ដ្រី គ្រប់គ្រង​ហិរញ្ញវត្ថុ​រដ្ឋបាល​ខេត្ដ រដ្ឋបាល​ក្រុង ស្រុក រដ្ឋបាល​ឃុំ សង្កាត់ លើ​កិច្ចការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន FMIS , ការគ្រប់គ្រង​និង​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្ដិ​រដ្ឋ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​SARMIS,​ការ​កត់ត្រា​ចំណូល​មិនមែន​សារពើពន្ធ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន NRMIS ក្នុង​គោលបំណង​ធានា​ឱ្យ​ការ​អនុវត្ដ​ការគ្រប់គ្រង​ចំណូល ចំណាយ​ថវិកា​និង​ការគ្រប់គ្រង​ទ្រព្យសម្បត្ដិរ​ដ្ឋ​នៅរ​ដ្ឋ បាល​ខេត្ដ រដ្ឋបាល​ក្រុង ស្រុក និង​រដ្ឋបាល​ឃុំ សង្កាត់ បាន​ត្រឹមត្រូវ​ស្រប​តាម​លិខិត​បទដ្ឋាន​គតិ​យ​ត្ដ​ជា​ធរមាន ។​

​ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​លើកទឹកចិត្ដ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព រដ្ឋបាល​ក្រុង​-​ស្រុក រដ្ឋបាល​ឃុំ​-​សង្កាត់ បន្ដ​យកចិត្ដទុកដាក់​ខ្ពស់ ដើម្បី​ចូលរួម​អនុវត្ដ​គោលនយោបាយ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល កម្មវិធី​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កម្មវិធី​កំណែទម្រង់រដ្ឋបាល​សាធារណៈ កម្មវិធី​កំណែទម្រង់​វិម​ជ្ឍការ​និង​វិសហមជ្ឍការ និង​ចូលរួម​សម្រេចបាន​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល ក្នុង​ការកសាង​រដ្ឋបាល​ឌីជីថល (Digital Government)៖ បន្ត​ពង្រឹង​សមត្ថភាព បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ជូន​មន្ដ្រី​របស់​ខ្លួន ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​កត់ត្រា រៀបចំ គ្រប់គ្រង ទិន្នន័យ​និង​ឯកសារ ជាពិសេស​៖ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន FMIS ,​ការគ្រប់គ្រង​និង​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្ដិ​រដ្ឋ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន SARMIS ,​ការ​កត់ត្រា​ចំណូល​មិនមែន​សារពើពន្ធ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន NRMIS និង​បង្កើន​ការយល់ដឹង​អំពី​សុវត្ថិភាព​ទិន្នន័យ ការការពារ​មេរោគ​កុំព្យូទ័រ ការការពារ​ពី​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត (Cyberattacks) និង​ការថែទាំ​កុំព្យូទ័រ ព្រមទាំង​បង្កើន​ការយល់ដឹង​អំពី​ការរក្សា​ការសម្ងាត់​វិជ្ជាជីវៈ និង​ឯកជន​ភាព​នៃ​ទិន្នន័យ (Data Privacy) ជៀសវាង​ការចែករំលែក​ឯកសារ​សម្ងាត់ ឬ​សំខាន់ លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ដោយ​ចៃដន្យ និង​បន្ត​ចូលរួម​ថែរក្សា​កុំព្យូទ័រ​ដែល​នឹង​ត្រូវបាន​ប្រគល់​ជូន​នា​ថ្ងៃ​នេះ​ឱ្យបាន​ល្អ និង​ប្រុងប្រយ័ត្ន​ការប៉ះពាល់​ដោយ​ចូល​ទឹក ឬ​ធ្លាក់ ដើម្បី​រក្សា​ប្រើប្រាស់​បាន​យូរអង្វែង​។​

Leave a Reply

Your email address will not be published. Required fields are marked *