ខេត្តកំពង់ស្ពឺ ÷ បើយោងតាមប្រភពច្បាស់ការបានបញ្ជាក់មកថាមានការកាប់បំផ្លាញ និងដឹកជញ្ជូនព្រៃឈើដោយរថយន្តកែច្នៃផង ដោយរថយន្តប្រភេទមួយចំនួនផ្សេងៗទៀតផង គឺឧក្រិដ្ឋជនព្រៃឈើបានដឹកឆ្លងដែនពីទីតាំងជម្រកសត្វព្រៃឈើភ្នំឱរ៉ាល់ស្ថិតនៅក្នុងភូមិសាស្ត្រឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជញ្ជូនចូលទៅស្តុកក្នុងទីតាំងផ្ទះពលរដ្ឋមួយចំនួន ឬមានរថយន្តខ្លះឆ្ពោះចូលក្នុងទីតាំងមួយចំនួនទៀតនៅខេត្តកំពង់ស្ពឺ តែម្ដងក៏មាន។
ជាការពិតទិដ្ឋភាពរូបភាពមួយចំនួនដែលសូមបញ្ជាក់ថាគឺជាសកម្មភាពជាក់ស្ដែងដែលឈ្មួញដោយច្បាប់ចាត់ទុកថាជាឧក្រិដ្ឋជនព្រៃឈើបានធ្វើការដឹកជញ្ជូនពីចំណុចទីតាំងខាងលើនេះពិតប្រាកដដោយបង្ហាញអំពី(GPS)ដែលបានស្ដែងមករួមជាមួយទិដ្ឋភាពនៃរូបភាពមួយចំនួន ថាគឺជាការដឹកជញ្ជូននៅពេលថ្ងៃ ឬពេលរាត្រី ជាភស្ត្តតាងស្រាប់នាយប់ថ្ងៃទី ០៦ ខែកក្កដា និងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដែលបុគ្គលពាក់ព័ន្ធនៅក្នុងការរកស៊ីបទល្មើសព្រៃឈើនោះ នឹងត្រូវបានលេចឮជាបន្តបន្ទាប់ ហើយនិងក៏ត្រូវផ្ដន្ទជាទោសទៅតាមអ្វីដែលពួកគេបានប្រព្រឹត្តផងដែរ។
អង្គការសង្គមស៊ីវិល និងសាធារណៈជនទូទៅសង្ឃឹមថាក្រោមវត្តមានមន្ត្រីពាក់ព័ន្ធមាននាយខណ្ឌព្រៃឈើ មន្ត្រីសមត្ថកិច្ចដែនជំរកសត្វព្រៃ មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត និងមន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺផងដែរនោះសូមធ្វើការអនុវត្តច្បាប់ដោយមានប្រសិទ្ធភាពផងចុះ។
អង្គភាពសារព័ត៌មានរបស់យើងនឹងធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់នូវដំណឹងនេះផងដែរក្នុងការចូលរួមទប់ស្កាត់ជាមួយនឹងមន្ត្រីពាក់ព័ន្ធដែលអនុវត្តច្បាប់ ចៀសវាងឲ្យឈ្មួញជាឧក្រិដ្ឋជនព្រៃឈើទាំងអស់នោះតាមតែអំពើចិត្តដោយមកបំផ្លាញធនធានសម្បត្តិធម្មជាតិកម្ពុជាពិសេសព្រៃឈើ សត្វ ឬបក្សាបក្សី ដែលនៅសេសសល់មួយចំនួនដើម្បីសក្ដានុពលសង្គមជាតិកម្ពុជាផងដែរ! ។ ពាក់ព័ន្ធជុំវិញបញ្ហានេះការកាប់បំផ្លាញព្រៃឈើនិងការដឹកជញ្ជូនផលអនុផលព្រៃឈើ ចម្រុះគ្រប់ប្រភេទតាមមធ្យោបាយផ្សេងៗ ដែលបានកំពុងតែកើតឡើងនៅលើទឹកដីនៅស្រុកឱរ៉ាល់នេ ក៍គេនៅពុំទាន់បានដឹងដែរមិនថា តើអាចផ្ញាធរដែនដី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានចំណាត់ការយ៉ាងណាក៏ឡើយនោះដែរទេ ឬមួយក៏អស់លោកទាំងនោះ គាត់នៅតែបណ្ដែតបណ្ដោយហើយក្រុមឈ្មួញទាំងនោះ ចូលទៅកាប់បំផ្លាញព្រៃឈើនឹងដឹកជញ្ជូនផលអនុផលព្រៃឈើ ចេញពីក្នុងតំបន់ដែលចម្រុះសត្វព្រៃភ្នំឱរ៉ាល់យ៉ាងអនាធិបតេយ្យទើបតាមព្រះអំពើចិត្តរបស់ពួកគេដូចជាសព្វថ្ងៃជាបន្តទៅទៀតក៏មិនដឹងនៅដែរ ។







