- ព័ត៌មានជាតិ

ពិធី​បិទ​ផ្សាយ​ជា​សារ​ធា​រណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ចំនួន​១៩​ភូមិ ក្នុង ស្រុក​អង្គស្នួល​

​ខេត្ត​កណ្តាល​៖ ប័ណ្ណកម្មសិទ្ធិ គឺ​មាន​ផលប្រយោជន៍​ជាច្រើន​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដូច​ជា​ធានា​នូវ​សិទ្ធិ​របស់​បងប្អូន​ក្នុ​ក្នុងការ​ធ្វើ​ជា​ម្ចាស់ ឬ​ការកាន់កាប់​ដីធ្លី អាច​យក​ទៅ​ប្រើប្រាស់​ជា​របស់​ធានា​នៃ​ការខ្ចីប្រាក់ ជា​ឯកសារ​សំអាង​នៅពេល​មាន​ជម្លោះ​ដីធ្លី ធ្វើអោយ​កាន់តែ​ប្រសើរ​ចំពោះ​ការផ្ទេរ​អចលនវត្ថុ និង​អាច​បង្កើន​តម្លៃ​ដី​កាន់តែ​បាន​ថ្លៃ ព្រោះ​ទីផ្សារ​ដី​ប្រកប​ដោយ​ទំនុកចិត្ត ឯកឧត្តម ប៊ុន ផេង អភិបាលរង​ខេត្ត​កណ្តាល បាន​មានប្រសាសន៍​បែបនេះ​ក្នុង​ពិធី​បិទ​ផ្សាយ​ជា​សារ​ធា​រណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ ដែល​មាន​ក្បាលដី​ចំនួន​១២ ៣៩២​ក្បាលដី ស្មើនឹង​១៩​ភូមិ គឺ​ភូមិ​ត្រ​យឹង ភូមិ​ត្រពាំង​ឈូក ភូមិ​ស្រះ​សង្គម ភូមិ​ថ្លើក ភូមិ​ត្រពាំង​ឈើ​នាង ភូមិ​ត្រពាំង​ភូមិ ភូមិ​ចំការ​ត្រាច ភូមិ​ទួល​ស្រម៉ ភូមិ​ចំកា​រជោ ភូមិ​ទឹកជោ ភូមិ​ព្រៃ​ព​ពេល ភូមិ​ត្រពាំង​ពើក ភូមិ​ទួល​ត្នោត ភូមិ​អង្គ​សំណាង ភូមិ​ខ្លា​កូន ភូមិ​ព្រៃ​ទំពូង ភូមិ​អង្គស្នួល​ទី​១ ភូមិ​អង្គស្នួល​ទី​២ និង​ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។

​ឯកឧត្តម ប៊ុន ផេង អភិបាលរង​ខេត្ត​កណ្តាល ក៏​បាន​ជម្រុញ​ដ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ពិនិត្យ​មើល​ការបិទ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ដីធ្លី​ដែល​មាន​រយៈពេល​១៥​ថ្ងៃ (​គិត​ចាប់ពី​ថ្ងៃ​ទី​១៦ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥) គឺ រាប់​បញ្ជូ​លទាំង​ថ្ងៃ​ឈប់សម្រាក់ ។ ដេ​ី​ម្បីមា​ន​លទ្ធភាព​អោយ​ម្ចាស់​ដី និង​នាក់​ពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាល់​ដី​របស់​ខ្លួន ព្រ​ទាំង​ធ្វើការ​តវ៉ា​ក្នុងករណី​មាន​ការខុសឆ្គង បើ​ក្នុង​ករណី​ផុត​រយៈពេល​កំណត់ នៃ​ការបិទ​ផ្សាយ​បងប្អូន​ប្រជាពលរដ្ឋ មិន​អាច​ជំទាស់​តវ៉ា​បាន​ទៀត​ឡើយ ។

​ឯកឧត្តម​បា​បាន​ធ្វើ​ការអំពាវនាវ ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​នា​ពេល​នេះ ពេល​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​សូម​បន្ត​ធ្វើ​ការផ្សព្វផ្សាយ​ពី​ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ឲ្យបាន​ដឹង និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដែល​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ របស់​មន្ទីរ​ដែល​បាន​អនុវត្ត​តាម​នីតិវិធី អោយបាន​គ្រប់ៗ​គ្នា​។

​លោក ព្រំ ឆាត អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បានអោយ​ដឹង​ពី​គោលបំណង នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​លើ​ក្បាល​ដី របស់​បងប្អូន ប្រជាពលរដ្ឋ​នៅ​ពេល​នេះ គឺ​ដើម្បី​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ ដែល​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​របស់​មន្ទីរ ដែល​បាន​ចុះ​អនុវត្ត​តាម​នីតិវិធី​កន្លងមក​។

​លោក​អនុប្រធាន​មន្ទីរ បានបញ្ជាក់​ថា​៖​ការបិទ​ផ្សាយ​នា ពេលនេះ​គឺជា​លើក​ទី​៤៥ សម្រាប់​ស្រុក​អង្គស្នួល និង​ជា​លើក​ទី​២៨៨ សម្រាប់​ខេត្ត​កណ្តាល​ទាំងមូល​៕​

Leave a Reply

Your email address will not be published. Required fields are marked *