- ព័ត៌មានជាតិ

ពលរដ្ឋ​អះអាងថា លោក​ផ្កាយ​២ អៀម រតនា ប្រធាន​នាយកដ្ឋាន​អធិការកិច្ច ស៊ីដាច់​លុយ​៦០​ម៉ឺន​ដុល្លារ ពាក់ព័ន្ធ​ករណី​ទិញ​លក់​ដី​នៅ​ស្រុក​គងពិសី​!

(​ភ្នំពេញ​)៖ ពលរដ្ឋ​ជា​អ្នក​លក់​ដី កំពុងស្រែ​ក​ដង្ហើយ​រក​យុត្តិធម៌ ដោយ​អះអាង​ថា លោក​ឧត្តមសេនីយ៍ទោ អៀម រតនា អត្តលេខៈ ០៧៣៧៦ ប្រធាន​នាយកដ្ឋាន​អធិការកិច្ច កិច្ចការ​នគរបាល​ថ្នាក់កណ្តាល នៃ​អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ស៊ីដាច់​លុយ​ចំនួន​៦០​ម៉ឺន​ដុល្លារ​..!!​។​
​ខណៈ​ខ្លួន​បាន​ប្ដឹង​ចូល​តុលាការ ក្នុងនោះ តុលាការ ក៏​បាន​ចោទប្រកាន់​លោក អៀម រតនា ពីបទ​”​រំលោភ​លើ​ទំនុកចិត្ត​”​ផងដែរ ប៉ុន្តែ​ជន​ត្រូវ​ចោទ​រូបនេះ ពុំ​ត្រូវបាន​ចាប់​ខ្លួន​ឡើយ​!!​។​

-​នេះ​បើ​យោងតាម ការ​រ​អះអាង​ពី​តំណាង​ជនរងគ្រោះ​.​លិខិត​បំភ្លឺ​.​លិខិត​ប្រគល់​ទទួល​ប្រាក់​.​និង​ដីកា​របស់​តំណាង​អយ្យការ ស្ដី​ពី​ការចោទប្រកាន់​លើ​ឈ្មោះ អៀម រតនា ដែល​ផ្ញើ​មក​កាន់​”​ដើម​រាំង​”​។​

-​ករណីនេះ ពុំ​មាន​ការបកស្រាយ​បំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍ទោ អៀម រតនា នោះទេ​!​។​

-​សេចក្តីរាយការណ៍​បាន​ឱ្យ​”​បា​សិទ្ធ​ធី​”​ដឹងថា ជនរងគ្រោះ​ឈ្មោះ អឿន ធួន ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ស្វាយទាប ឃុំ​អង្គ​ព​ពេល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​.​ជា​ភាគី​(​អ្នក​លក់​ដី​)​។​
-​រីឯ​”​ក្រុមហ៊ុន ហ្គេន ប្រដា​ក់សិន ឯ​.​ក​”​ជា​ភាគី​(​អ្នកទិញ​ដី​)​។​
-​ចំណែក​លោក​ឧត្តមសេនីយ៍ទោ អៀម រតនា ជា​អ្នក​(​គួ​កជេរ​ដី​)​និង​នាំ​ក្រុមហ៊ុន​មក​ទិញ​ដី​។​

-​ជុំវិញ​រឿងនេះ តំណាង​ជនរងគ្រោះ​បាន​អះអាង​ប្រាប់​”​ដើម​រាំង​”​នៅ​ថ្ងៃ​ទី​២៣.០៧.២០២៥​ថា លោក​ឧត្តមសេនីយ៍ទោ អៀម រតនា មាន​ចេតនា​ទុច្ចរិត​.​ឆបោក​.​ស៊ីដាច់​លុយ​ជនរងគ្រោះ​ចំនួន​៦០​ម៉ឺន​ដុល្លារ​.​ប្រាកដ​មែន​!!​។​
​ក្រោមរូបភាព ទទួល​លុយ​ពី​ក្រុមហ៊ុន អ្នកទិញ​ដី​ខាងលើ ហើយ​មិន​ព្រម​ប្រគល់​លុយ​នោះ ឱ្យ​មក​ជនរងគ្រោះ​ជា​អ្នក​លក់​ដី​.!!​។​

​ប្រភព​បន្តថា ដើមចម​ដំបូង កាលពី​អំឡុង​ឆ្នាំ​២០២១ ឈ្មោះ អឿន ធួន បាន​លក់​ដី​១​កន្លែង ស្ថិតនៅ​ភូមិ​ត្រពាំងស្ទង ឃុំ​ស្នំ​ក្រពើ ស្រុក​គង​ពីសី ខេត្ត​កំពង់ស្ពឺ ឱ្យ​”​ក្រុមហ៊ុន ហ្គេន ប្រដា​ក់សិន ឯ​.​ក​”​ដោយ​ការប្រគល់ និង​ទទួល​ប្រាក់ តាម​ដំណាក់កាល​..!​។

​ប៉ុន្តែ​ការប្រគល់​ប្រាក់​លើក​ទី​៤ នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២ ចំនួន​៦០​ម៉ឺន​ដុល្លារ គឺ​លោក​ឧត្តមសេនីយ៍ទោ អៀម រតនា ជា​អ្នក​ទទួល​ពី​”​ក្រុមហ៊ុន ហ្គេន ប្រដា​ក់សិន ឯ​.​ក​”​តែម្នាក់ឯង ខណៈ​ជនរងគ្រោះ​ឈ្មោះ អឿន ធួន ភាគី​(​អ្នកលក់​)​ពុំ​បាន​ទទួល​ប្រាក់​នេះឡើយ​។​

-​យោង​លិខិត​ប្រគល់​ទទួល​ប្រាក់​បន្ថែម នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២ បញ្ជាក់​យ៉ាង​ច្បាស់​ថា ទាំង​ជនរងគ្រោះ អឿន ធួន​(​អ្នក​លក់​ដី​)​និង​”​ក្រុមហ៊ុន ហ្គេន ប្រដា​ក់សិន ឯ​.​ក​”(​អ្នកទិញ​ដី​) បាន​ឯកភាពគ្នា​ប្រគល់​ប្រាក់​ចំនួន​៦០​ម៉ឺន​ដុល្លារ ឱ្យ​លោក​ឧត្តមសេនីយ៍ទោ អៀម រតនា ដើម្បី​ទូទាត់​ក្នុង​ការចំណាយ​លើ​ការប្រមូល​(​ប័ណ្ណ​រឹង​)​ដែល​នៅសល់​ចំនួន​២០​ប័ណ្ណ ជាមួយ​ជនរងគ្រោះ អឿន ធួន​(​អ្នក​លក់​ដី​)​។​

-​តំណាង​ជនរងគ្រោះ​បញ្ជាក់ទៀតថា ក្រោយ​មាន​កិច្ចសន្យា​នេះ ជនរងគ្រោះ អឿន ធួន បាន​បំពេញ​កាតព្វកិច្ច​ប្រមូល​(​ប័ណ្ណ​រឹង​)​តាម​ការព្រមព្រៀង​!​។​
-​ផ្ទុយទៅវិញ​បែរជា លោក​ឧត្តមសេនីយ៍ទោ អៀម រតនា ទទួល​ប្រាក់​ហើយ​យក​ទៅ​បាត់​! ដោយ​មិន​យក​មក​ចំណាយ​ទូទាត់ ឬ​ប្រគល់​ឱ្យ​ជនរងគ្រោះ អឿន ធួន នោះឡើយ​!​។​

-​បើ​តាម​តំណាង​ជនរងគ្រោះ ក្រោយ​ជួប​រឿង​ហួសចិត្ត​បែបនេះ លោក អឿន ធួន ក៏​បាន​តាម​ទារលុយ​វិញ​ជា​បន្តបន្ទាប់​!​។​
​ប៉ុន្តែ​លោក​ផ្កាយ​២ អៀម រតនា មិន​ព្រម​ប្រគល់​មក​ឱ្យ​លោក អឿន ធួន នោះឡើយ​!!​។​

-​ជា​វិធី​ទាល់ច្រក​លោក អឿន ធួន សម្រេច​ប្ដឹង​លោក​ឧត្តមសេនីយ៍ទោ អៀម រតនា ចូល​តុលាការខេត្ត​កំពង់ស្ពឺ រហូត​ដល់​អំឡុង​ខែកក្កដា ឆ្នាំ​២០២៤ តំណាង​អយ្យការ បាន​ចោទប្រកាន់​លោក អៀម រតនា ពីបទ​”​រំលោភ​លើ​ទំនុកចិត្ត​”​។​

​បច្ចុប្បន្នៈ សំណុំរឿង​មួយ​នេះ ស្ថិតក្រោម​ការអនុវត្ត​នីតិវិធី របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​។​
​ខណៈ​ជន​ត្រូវ​ចោទ​ឈ្មោះ អៀម រតនា ពុំ​ទាន់​ត្រូវបាន​ចាប់ខ្លួន ហើយ​ជន​នេះ​កំពុង​ធ្វើការ និង​ដើរហើរ​ក្រៅ​ឃុំ​យ៉ាង​សប្បាយ​រីករាយ​។​

-​ដើម្បី​ឱ្យ​មាន​ចម្លើយ​ទាំងសងខាង នៅ​រសៀល​ទី​២៣.០៧.២០២៥”​បា​សិទ្ធ ធី​វី​”​បាន​ព្យាយាម​សុំ​ការបំភ្លឺ ពី​លោក​ឧត្តមសេនីយ៍ទោ អៀម រតនា តាមរយៈ​លេខ 012849377 ជាច្រើន​ដង ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក ដាក់​ឱ្យ​ជាប់រវល់​មិន​អាច​ទំនាក់ទំនង​បាន​!​។​
​បន្ថែម​ពី​នេះ​”​ដើម​រាំង​”​ក៏​បាន​ផ្ញើ​សារ​ជា​សំណួរ​តាម​ប្រព័ន្ធ​Telegram ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ទោ ពុំ​ចូល​មើល​.!!​។​

​ក្នុងន័យនេះ​”​បា​សិទ្ទ ធី​វី​”​រង់ចាំ​ការបកស្រាយ​បំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍ទោ អៀម រតនា រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​លម្អិត​នៅ​លេខ​ក្រោយ​ទៀត​.​ស្របតាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​!!​។​

-​ទោះជា​យ៉ាងណា​ក្ដី ជនរងគ្រោះ​ខាងលើ សុំ​ស្នើ​យ៉ាងទទូច​ដល់ ឯកឧត្ដម ឡុង កេស​ភី​រម្យ ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​.​ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​
​ក្រសួង​យុត្តិធម៌​.​ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​.​ជាពិសេស​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មេត្តា​ជួយ​អន្តរាគមន៍ ចាត់វិធានការ​លើ​លោក​ឧត្តមសេនីយ៍ទោ អៀម រតនា ដោយ​ក្ដី​អនុគ្រោះ ដើម្បី​មាន​យុត្តិធម៌​សម្រាប់​ខ្លួន ដែល​ជា​ជនរងគ្រោះ​៕

Leave a Reply

Your email address will not be published. Required fields are marked *