- ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អញ្ជើញ​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ អគ្គ​មហា​ឧបាសិកា កាំ​ង ម៉េង​ហ៊ាង ហៅ សេង ឌី ត្រូវ​ជា​ម្តាយក្មេក ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អញ្ជើញ​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ អគ្គ​មហា​ឧបាសិកា កាំ​ង ម៉េង​ហ៊ាង ហៅ សេង ឌី នៅ​គេហដ្ឋាន​លេខ ៦២ ផ្លូវ​លេខ​៣៣៧ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នា​រសៀល ថ្ងៃ​សៅរ៍ ៨​កើត ខែ​ស្រាពណ៍ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២៥​។

​អគ្គ​មហា​ឧបាសិកា កាំ​ង ម៉េង​ហ៊ាង ហៅ សេង ឌី ត្រូវ​ជា​ម្តាយក្មេក ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ឧបាសិកា បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ ម៉ោង​០១:៥៨​នាទី រំលង​អធ្រាត្រ ក្នុង​ជន្មាយុ​៧៨​ឆ្នាំ ដោយ​រោគាពាធ (​នៅ​សហរដ្ឋអាមេរិក​) ។

​មរណភាព​របស់​អគ្គ​មហា​ឧបាសិកា កាំ​ង ម៉េង​ហ៊ាង ហៅ សេង ឌី គឺជា​ការបាត់បង់​នូវ​ម្តាយក្មេក ជីដូន ដែល​ប្រកប ដោយ​ព្រហ្ម​វិហារធម៌ ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា និង​បណ្តុះបណ្តាល​កូនចៅរ​ហូត​បាន​ក្លាយជា​បញ្ញវ័ន្ត​។

​នៅក្នុង​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ និង​សូម​បួងសួង ដល់​តេជៈ​បារ​មីនៃ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាម​ជួយ​ថែរក្សា​ដួង​វិញ្ញាណក្ខន្ធ​របស់ អគ្គ​មហា​ឧបាសិកា កាំ​ង ម៉េង​ហ៊ាង ហៅ សេង ឌី បាន​ទៅ​សោយសុខ​ក្នុងឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *