ដោយអនុវត្តតាមការដឹកនាំបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការចង្អុលបង្ហាញដឹកនាំបញ្ជាដោយផ្ទាល់ពី ឯកឧត្តមគណៈបញ្ជាការឯកភាពខេត្ត លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំលោក លោកស្រីស្នងការរងប្រធានផែន និងប្រតិភូអមដំណើរ បាននាំយកនូវថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួន ចុះសួរសុខទុក្ខកម្លាំងនគរបាលខេត្តមណ្ឌលគិរី ដែលកំពុងឈរជើងការពារព្រំដែន នៅសមរភូមិជួរមុខនៅប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី លោកបានឧបត្ថម្ភ នៅក្នុងកញ្ចប់ឃីបមួយចំនួននិងមានសម្ភារៈប្រើប្រាស់មួយចំនួនធំរួមមាន៖ , អង្រឹងមុង , អាវភ្លៀង , មី , ត្រីខ កំប៉ុង , ប៊ីចេង ,ស្ករ , អំបិល , និងថវិកា ៨០០,០០០៛ (ប៉ែតសិបម៉ឺងរៀល)ក្នុង ១នាក់។
លោក ឧត្តមសេនីយ៍ស្នងការខេត្តមណ្ឌលគិរី ក៏បានឧបត្ថម្ភថវិកា ក្នុង ១នាក់ ៥០០,០០០៛ (ហាសិបម៉ឺនរៀល) និងសម្ភារៈប្រើប្រាស់ហូបចុកមួយចំនួនធំរួមមាន៖ អង្រឹងមុង , ស្បែកជើង , ខោ អាវប្រយុទ្ធ ,ប្រហុក , ត្រសក់ចាវ , អំពូលភ្លើងសូឡា , ចង្ក្រានហ្គាស , បាយកន្ទាក ច្រាសថ្មាំដុសធ្មេញ និងសម្ភារៈសម្រាប់ប្រើប្រាស់ហូបចុកមួយចំនួនផងដែរ។-ដោយឡែកលោកស្នងការក៏បានផ្ដល់ថវិកាផ្ទាល់ខ្លួន ចំនួន ២,០០០,០០០៛(ពីរលានរៀល)ជូនកម្លាំងនគរបាលដែលបានខូចឡានក្នុងពេលកំពុងធ្វើសឹកសង្គ្រាមជាមួយសត្រូវឈ្លានពានសៀម។
ក្នុងនោះដែរ លោក ឧត្តមសេនីយ៍ទោស្នងការ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរ សាកសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តខេត្ត ទៅដល់កងកម្លាំងនគរបាលយើងសូមឱ្យបងប្អូនយើងថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្ននៅចំណុចខ្ពស់ សូមជូនពរដល់កម្លាំងនៅជួរមុខទទួលបាននៅសុខភាពល្អបរិបូរណ៌ និងជោគជ័យគ្រប់ភារកិច្ច សាមគ្គីភាពគ្នាទៅវិញទៅមកឈ្នះអស់មាសត្រូវ ការពារនៅបូរណៈទឹកដី សូមជួបតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕







