- ព័ត៌មានជាតិ

ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្ត​ក្រចេះ​និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​អភិបាលរង​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ត្រួតពិនិត្យ ផលប៉ះពាល់​ដែល​បាន​បង្កឡើង​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​និង​ទឹក​ទន្លេមេគង្គ​

​ក្រចេះ ៖ ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន តំណាង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ដើម្បី​ពិនិត្យ​លើ​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ទឹក​ទន្លេមេគង្គ ក្នុង​ការត្រៀម​អន្តរាគមន៍​ជួយសង្គ្រោះ និង​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លិចលង់​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងភូមិ​ម្រ៉ើ​ម ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។ ដោយ​មាន​ការចូលរួម​ពី លោកនាយក​រដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រចេះ ស្នងការរង​នគរបាល​ខេត្ត មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត អភិបាល​ក្រុង​ស្រុក នាយក​សាខា​កាកបាទក្រហម​ខេត្ត អង្គការ​ដៃគូ​ពាក់ព័ន្ធ និង​មន្ត្រី​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ក្រុង​ស្រុក ។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៥ គិត​ត្រឹម​ម៉ោង​១១:០០​នាទី ទឹក​កម្ពស់ ២១,៥០​ម (​កម្ពស់​ទឹក​ប្រុងប្រយ័ត្ន = ២២.០០​ម​) ។​

​ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន បាន​ណែនាំ​ដល់ ១)- មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង ស្រុក អង្គការ​ដៃគូ ត្រូវ​ត្រៀម​ធនធាន​សម្ភារ និង​កម្លាំង​អន្តរាគមន៍ ដើម្បី​ត្រៀម​អនុវត្ត​ផែនការ​ឆ្លើយតប​សង្គ្រោះបន្ទាន់​បាន​ទាន់ពេលវេលា​។ ២)- រដ្ឋបាល​ក្រុង​ស្រុក ឃុំ​/​សង្កាត់ ត្រូវ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​នៅ​តាម​មូលដ្ឋាន ដើម្បី​សម្របសម្រួល​ជួយ​ជម្លៀស​សត្វពាហនៈ និង​គ្រួសារ​រងគ្រោះ ទៅ​ទីទួល​សុវត្ថិភាព​។ ៣)-​លេខាធិការដ្ឋាន​គ្រោះមហន្តរាយ​ខេត្ត បន្ត​យកចិត្តទុកដាក់​សម្រប​សម្រួល​របាយការណ៍ និង​តាមដាន​ស្ថានភាព​អាកាសធាតុ និង​កម្ពស់​ទឹក​ទន្លេមេគង្គ ជូន​ថ្នាក់ដឹកនាំ​ខេត្ត និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឱ្យបាន​ទាន់​ពេលវេលា​។​

Leave a Reply

Your email address will not be published. Required fields are marked *