កណ្តាល ៖ ក្រោយពីគេបានឃើញបាន លោកស្រីម៉មស្រីលន់ និងសាក្សីរបស់គាត់ ចំនួនពីរនាក់ទៀត ១ ឈ្មោះចាន់ ជន នឹង ២ឈ្មោះសួស សាវុធ ដែលបានដាក់ពាក្យបណ្ដឹងប្ដឹងលោកគិន សារី ជាច្រើន ទៅកាន់អាយយកាអមសាលាដំបូងខេត្តកណ្ដាល.តុលាការរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ជាបន្តបន្ទាប់ ដោយបានចោទប្រកាន់លោកគិន សារី ពីបទ លួងលោម និងរំលោភលើទំនុកចិត្ត ហើយបច្ចុប្បន្ននេះ សំណុំរឿងដែលលោកស្រីម៉ម ស្រីលន់ និងរួមជាមួយនឹងសាក្សីរបស់គាត់ ឈ្មោះចាន់ ជន និងឈ្មោះសួស សាវុធ ដែលបានប្ដឹងគាត់ទៅកាន់តុលាការគ្រប់កន្លែងនោះ បានកំពុងតែស្ថិតនៅក្នុងយុត្ថាធិការ របស់តុលាការកំពុងតែដំណើរការនៅឡើយនោះ ។
ដោយឡែកនៅក្នុងអំឡុងខែកញ្ញា ២០២៥ ថ្មីៗ លោកស្រី ម៉ម ស្រីលន់ និងសាក្សីរបស់គាត់ទាំងពីរនាក់នោះ នៅតែមិនអស់ចិត្តទៀត ក៏បានទូងស្គរវាយឃ្មោះ ហៅបុគ្គលដែលជាអ្នកកាសែតស៊ីឈ្នួល មួយក្តាប់តូច ឱ្យយករូបភាពវីដេអូចាស់ៗ ដែលលោកស្រី ម៉ម ស្រីលន់ បានទៅអុកឡុកនិងរករឿងដល់ផ្ទះរបស់ គិន សារី កាលពីអំឡុងឆ្នាំ ២០២៤ កន្លងមក និងយក សកម្មភាពរូបភាពវីដេអូ ដែលសាក្សីរបស់គាត់ ឈ្មោះចាន់ ជន និងឈ្មោះ សួស សាវុធ បានជិះម៉ូតូតាមទៅបង្កបញ្ហ រករឿង លោក គិន សារី ដោយ លោកចាន់ ជន និងលោកសួស សាវុធ ដែលជាសាក្សីរបស់លោកស្រីម៉មស្រីលន់ទាំងពីរនាក់នោះ បានរៀបគម្រោងការទុកជារួចជាស្រេច លុះទៅដល់ នៅក្នុងហាងលក់កាហ្វេមួយកន្លែង ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ ៥១ ស្ថិតនៅក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ លោកចាន់ ជន និងលោកសួសសាវុធ បាននិយាយឌឺដង វ៉ៃផ្លែវ៉ៃផ្កា ម៉ាត់កាទានដ៏អសុរោះគ្រប់សព្វបែបយ៉ាង មកលើលោកគិន សារី ក្នុងចេតនា បង្ករបញ្ហាប្រើអំពើហិង្សា ហ្នឹងបានប្រើប្រាស់នៅកាយវិការដ៏ច្រង៉េង ច្រង៉ាងមកលើលោកគិន សារី កាលពីថ្ងៃទី ១៥ ខែ មិថុនា ២០២៥ កន្លងមកនោះ មកឱ្យបុគ្គលដែលជាអ្នកកាសែតមួយក្តាប់តូចនោះ ធ្វើការបង្ហោះនៅតាមបណ្ដាញសង្គម តាមរយៈអាខោន facebook របស់ពួកគេដោយផ្ទាល់ លើសពីនេះទៅទៀត លោកស្រីម៉ម ស្រីលន់ គាត់ក៏បាននិយាយឡាយដោយផ្ទាល់ តាមអាខោនហ្វេសប៊ុករបស់អ្នកកាសែតមួយក្រុមនោះ ដោយបាននិយាយ បរិហារបង្កាច់កេរ្តិ៍ របស់លោកគិន សារី ដោយបានប្រើប្រាស់នៅពាក្យសម្ដីប្រមាថកាតទានដ៏អសុរោះជាទីបំផុត មកលើលោកគិន សារី ដោយពុំមានសំចៃមាត់ថែមទៀតមកផង ក្នុងគោលបំណង ធ្វើឲ្យសាធារណជនមានការយល់ច្រឡំមកលើលោកគិន សារី យ៉ាងធ្ងន់ធ្ងរ ជាបន្តបន្ទាប់ដោយជាប់ៗគ្នានៅក្នុងគ្រានោះ ថែមទៀតនោះផង។
ក្រោយពីបានឃើញទង្វើរបស់លោកស្រីម៉មស្រីលន់ និងសាក្សីរបស់គាត់ទាំងពីរនាក់នោះ ធ្វើមកឮលោកគិន សារីយ៉ាងដូច្នេះ មហាជនជាច្រើន ពួកគាត់បានបញ្ចេញនូវទស្សនៈងឿងឆ្ងល់ថា.ចុះចាំបាច់អ្វីបានជាលោកស្រីម៉មស្រីលន់ និងសាក្សីរបស់គាត់ទាំងពីរនាក់នោះ ធ្វើដូច្នេះមកលើលោកគិន សារី ដែលជាចុងបណ្ដឹងរបស់គាត់ថែមទៀតនោះ បើលោកស្រីមមស្រីលន់ និងសាក្សីរបស់គាត់ ឈ្មោះចាន់ ជន និងឈ្មោះ សួស សាវុធ បានរួមគ្នាដាក់ពាក្យបណ្ដឹងដឹងលោកគិនសារី ទៅកាន់តុលាការជាច្រើនកន្លែងនេះហើយនោះ ហើយតើលោកស្រី ម៉មស្រីលន់ រួមទាំងសាក្សីរបស់គាត់ ដែលមានឈ្មោះចាន់ ជន និងឈ្មោះសួស សាវុធ អ្នកទាំងបីនាក់នេះ មានបំណងអ្វីឲ្យពិតប្រាកដមកលើលោកគិន សារី ដែលចង់ចោទរបស់គាត់ ដែលបានកំពុងតែរងនៅពាក្យបណ្ដឹងរបស់ពួកគេទាំង០៣នាក់នោះ នៅឯតុលាការជាច្រើនកន្លែង ដូចបានលើកឡើងខាងលើនោះដូចជាសព្វថ្ងៃនេះ នោះ ? រីឯគិន សារី គាត់តែងតែចុះទៅឆ្លើយបំភ្លឺ នៅចំពោះមុខតុលាការគ្រប់ទីកន្លែង ទើបតាមដេការកោះឲ្យរូបលោកចូលខ្លួនទៅបំភ្លឺ ពាក់ព័ន្ធទៅនឹងពាក្យបណ្តឹងមនុស្សស្រីម៉មស្រីលន់សាក្សីគាត់ទាំងពីរនាក់នោះ ដែលបានចោទប្រកាន់ មកលើរូបគាត់ ដោយពុំដែលមានការខកខានឬក៏គេចវេសដងណាទាល់តែសោះនោះឡើយ បែរជាលោកស្រីម៉ម ស្រីលន់ នៅសាក្សីរបស់គាត់ទាំងពីរនាក់នោះ បែរជាហៅឬក៍ជួលអ្នកកាសែតមួយក្រុមមក ឲ្យជួយឡាយផ្សាយព័ត៌មាន ចោទប្រកាន់មកលើលោកគិន សារី ទាំងបំពានថែមទៀតថា លោកគិន សារី គេចវេស មិនដែលចូលខ្លួនទៅឆ្លើយបំភ្លឺទៅតាមដីការបស់តុលាការទៅវិញ លើសពីនេះទៅទៀត រីឯអ្នកកាសែតមួយក្រុមនោះ ពួកគេបណ្តែតបណ្ដោយពន្យុះលោកស្រី ម៉ម ស្រីលន់ នឹង លោក ចាន់ ជន លោក ព្រមទាំងលោក សួស សាវុធ និយាយឡាយឬក៏ផ្សាយព័តមាន តាមអាខោន facebook ដោយផ្ទាល់ខ្លួនរបស់ពួកគេ ដោយប្រើប្រាស់នៅពាក្យសម្ដីប្រមាថកាតទានដ៏អសុរោះ គ្រប់សពបែបយ៉ាង និងប្រើប្រាស់នៅកាយវិការច្រង៉ែង ច្រង៉ាង ច្រឡោងខាម ទៅតាមតែកំហឹងរបស់ពួកគេទាំង០៣នាក់នោះ ដោយបំពានមកលើលោក គិន សារី យ៉ាងកំរោលប្រាសចាកពីក្រមសីលធម៌និងវិជ្ជាជីវៈអ្នកសារព៌តមានថែមទៀតទៅវិញនោះផង ហើយបើទោះបីជាលោកគិន សារី បានទំនាក់ទំនងតាមទូរសព្ទមដើម្បីផ្ដល់បទសម្ភាសន៍ និងផ្ដល់ឯកសារវត្ថុតាង ប្រកបទៅដោយគតិយុត្តិ ដោយយោងទៅតាមពាក្យបណ្ដឹងរបស់លោកស្រីម៉ម ស្រីលន់ និងសាក្សីរបស់គាត់ទាំងពីរនាក់នោះ ដែលបានប្ដឹងលោក គិន សារី ទៅកាន់តុលាការជាច្រើនន្លែង ដូចបានលើកឡើងខាងលើនោះ ដើម្បីឲ្យអ្នកកាសែតមួយក្រុមនោះពិនិត្យពិច្ច័យ មើលឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីធ្វើការកែតម្រូវព័ត៌មាននោះឡើងវិញ ។ យ៉ាងណាក៏ដោយ ក៏អ្នកកាសែតមួយក្រុមនោះមិនទទួលយកបានឡើយ ផ្ទុយទៅវិញ ពួកគេរឹតតែធ្វើការចេញផ្សាយ ឬក៏ឡាយផ្ទាល់ បន្តបន្ទាប់ថែមទៀត ដោយអ្នកកាសែតមួយក្រុមនោះ ពួកគេធ្វើឡើង តម្រូវទៅតាមតែចិត្តរបស់លោកស្រីម៉ម ស្រីលន់ តែប៉ុណ្ណោះ ហាក់ដូចជាពួកគេពុំបានយល់ដឹង អំពីច្បាប់ស្ដីអំពីរបបសាពរដែលមាននោះឡើយ ឬមួយក៏ពួកគេផ្សាយព័ត៌មានដើម្បីចង់តែឈ្នះចង់ចាញ់តែប៉ុណ្ណោះមើលទៅនោះក៏មិនដឹងនោះដែរ។
លោក គិន សារីបានលើកឡើងបន្តទៀតថា ចំពោះរឿងរ៉ាវដែលលោកស្រី ម៉មស្រីលន់ និងឈ្មោះចាន់ ជន ព្រមទាំងឈ្មោះ សួស សាវុធ ដែលជាសាក្សីស៊ីឈ្នួលជូនព័ទ្ធរបស់លោកស្រី ម៉ម ស្រីលន់ទាំងពីរនាក់នោះ រួមជាមួយបុគ្គលដែលជាអ្នកកាសែតមួយក្រុមនោះ បានធ្វើឡើងៗកក្រើកនៅតាមបណ្ដាញសង្គម មកលើ រូបគាត់ ជាលក្ខណៈប្រព័ន្ធកាលពីពេលថ្មីៗនេះ វាហាក់បីដូចជាអយុត្តិធម៌សម្រាប់រូបគាត់ដែលជាជនរងគ្រោះជាឋទីបំផុត ហើយគាត់នឹងត្រៀម ដាក់ពាក្យបណ្ដឹង ប្ដឹងបុគ្គលទាំងនោះ ទៅកាន់តុលាការ ដើម្បីរកយុត្តិធម៌ជូនដល់រូបគាត់ និងសងភាពស្អាតស្អំជូនដល់រូបគាត់ដែលជាជនរងគ្រោះនៅក្នុងពេលដ៏ឆាប់ៗនាថ្ងៃខាងមុខនេះ ៕







