- ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​ជូនពរ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឱកាស​ខួបកំណើត​

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត​ជូនពរ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱកាស​ខួបកំណើត​គម្រប់ ៥៩ ឈានចូល ៦០​ឆ្នាំ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០១ ខែតុលា​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ប្រពៃ​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់គ្នា​សូម​សម្តែង​នូវ​ការគោរព និង​កោតសរសើរ ដោយ​ស្មោះ​អស់ពី​ដួងចិត្ត​ជូន​ចំពោះ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ដែល​តែងតែ​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​បទពិសោធ​ក្នុង​ការរៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការងារ​រៀបចំ​កំណែ​ទម្រង់ការ​គ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ និង​ការងារ​ជំរុញ​ផលិតភាព​របស់​កម្ពុជា ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ ប្រសើរឡើង ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

​ជាងនេះទៅទៀត ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ បាន​រួមចំណែក​ស្តារ អភិវឌ្ឍន៍ កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ លើកកម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការកសាង​សមិទ្ធផល​សង្គម​នានា ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ ដើម្បី​ធ្វើឱ្យ ប្រទេសជាតិ​មាន​ការរីកចម្រើន​ជឿនលឿន​យ៉ាង​ឆាប់រហ័ស ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ប៉ិនប្រសប់ និង​ប្រកបដោយ​គតិបណ្ឌិត ដ៏​ឈ្លាសវៃ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​ទេវតា ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​ប្រោះព្រំ​សព្ទ​សាធុការពរ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ មហាប្រសើរ គ្រប់ប្រការ​ជូន​ចំពោះ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ​ជា​ទីស្រឡាញ់ សូម​បាន​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *