កំពង់ស្ពឺ ៖ កិច្ចប្រតិបត្តការដោយបានអនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៌ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងបានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌនឹងការចុះបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ស្រុកគងពិសី ស្រាវជ្រាវឈានដល់ការបំបែកករណីចោរលួចគោឆ្លងខេត្ដនៅវេលាម៉ោង០២និង៥៦នាទីរំលងអាធ្រាត្រ ។
កម្លាំងនគរបាលបានឃាត់រថយន្ដមួយគ្រឿងលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៦.១៧ ភូមិព្នៅ ឃុំព្រៃញាតិ ស្រុកគងពិសី រថយន្តកូរ៉េពណ៌ខៀវមានបាំងទ្រុងជិត ស្លាកលេខរតនគីរី3A.0074 បើកពីត្បូងទៅទិសខាងជើង ធ្វេីការត្រួតពិនិត្យឃើញមានដឹកគោ៦ក្បាល (ញី៥ក្បាលឈ្មោល១ក្បាលសម្បុលសរ៥ធ្លក១) ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់មកសាកសួរ១/ ឈ្មោះ ពៅ ម៉េងហុង ភេទប្រុស អាយុ៣០ឆ្នាំ លំនៅភូមិអន្លង់គគីត ឃុំអន្លង់គគីរ ស្រុកកងមាស ខេត្តកំពង់ចាម ២./ឈ្មោះ យូសូ ម៉ូសស្លីម ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ៣/.ឈ្មោះ ម៉ាត់ យូស៊ូស ភេទប្រុស អាយុ៥៣ឆ្នាំ លំនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
តាមការបញ្ជាក់ពីជំនាញបានអះអាងថា គោទាំងនេះពួកគេបានលួចនៅស្រុកជំគីរី ខេត្តកំពតដកហូតវត្ថុតាងរួមមាន: •រថយន្តកូរ៉េពណ៌ខៀវ ទ្រង់ជិត ០១គ្រឿង -ទូរស័ព្ទដៃ ០៥ គ្រឿង -គោ ០៦ ក្បាល -ដង្កាប់ ១ -ខ្សែគោ ៤ ខ្សែរ -ពិលកែវ ០១ -ធូបមូស ០២ ដុំ ។
បច្ចុប្បន្នមុខសញ្ញាលួចគោនិងវត្ថុតាងមធ្យោបាយ បានប្រគល់ជូនទៅម្ចាស់ករណីអធិការដ្ឋាននគរបាលស្រុកជុំគីរី នៃស្នងការដ្ឋាននគរបាលខេត្ដកំពតដេីម្បីកសាងសំណុំរឿងបន្តនិតិវិធី៕







