- សន្តិសុខ សង្គម

មេ​ប៉ុស្តិ៍​ពោធិ៍​អង្គ្រង ដែល​ទើបតែ​ឡើងកាន់ដំណែង​បាន បាញ់ប្រហារ​ទៅលើ​បុរស​ពីរ​នាក់ បណ្តាល​ធ្វើ​ឲ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ យ៉ាង​អាណោច​អធម​នៅ​កន្លែងកើតហេតុ

កំពង់ស្ពឺ ៖ មេបុ​ស្តិ៍ពោ​ធិ៍​អង្ក្រង ទើប​ឡើង​ថ្មី បាន​បាញ់​ទៅលើ​បុរស​ពីរ​នាក់​បណ្តាលអោយ​ស្លាប់​ម្នាក់ ហើយ​ជនសង្ស័យ​ក៏​រត់គេចខ្លួន​បាត់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ក្រ​យូ​ង ឃុំ​ពោធិ៍​អង្ក្រង ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ កាលពី​យប់​ថ្ងៃ​ទី 03 ខែតុលា ឆ្នាំ​2025​នេះ ។​

​បើ​តាម​សាក្សី​នៅក្នុង​ហេតុការណ៍​នោះ​បាន​អោយដឹងថា បុរស​ពី​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​ទឹកកក​នៅពេល​យប់​ថ្ងៃទី​03 ខែតុលា​ឆ្នាំ​2025 ក៏​បាន​ជួប​និង​កម្លាំង​សមត្ថកិច្ច​របស់​បុ​ស្តិ៍ន​គ​បាល ពោធ៍អ​ង្ក្រ​ង ស្រុក​បរសេដ្ឋ ដេញតាម​ពីក្រោយ ហើយ​បាន​បាញ់​លើ​ជនរងគ្រោះ​ទាំង​ពីរ​នាក់​នោះ បណ្តាលអោយ​ស្លាប់​ម្នាក់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ហើយ​ដោះសា​រថា កាំភ្លើង​រាលកៃ​។

​បើ​យោង​ងៅ​តាម​ការបញ្ជាក់​ពីរ​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ មេ​ប៉ុស្តិ៍​ខាងលើ​បាន ឃាត់​អោយ​ជនរងគ្រោះ​ឈប់​ម៉ូតូ តែ​ជនរងគ្រោះ​មិន​ព្រម​ឈប់ បម្រុង​ជិះ​បុក ក៏​ជនសង្ស័យ ទាញ​កាំភ្លើង​បាញ់​តែ​ម្តង ប៉ុន្ដែ​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ថា ជាការ​ប៉ុនប៉ង​មនុស្សឃាត ដោយ​មាន​បំណង​បាញ់​ចំ​កណ្ដាលដើមទ្រូង ទៅលើ​ជនរងគ្រោះ​តែម្តង ។​

​ប​ច្ច​ប្បន្ន កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់​ជនសង្ស័យ ដើម្បី​យក​មក​ដាក់ទោស​តាម​និតិ​វិធី​ច្បាប់ ឯ​សព​ជនរងគ្រោះ ក្រុមគ្រួសារ​សព យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

Leave a Reply

Your email address will not be published. Required fields are marked *