- ព័ត៌មានជាតិ

ឃាត់ខ្លួន​មេបញ្ជាការរង​វរៈ​សេនា​តូច​ការពារ​ព្រំដែន ៨៩១ ២​នាក់ មេ​ប៉ុស្តិ៍ ១​នាក់ មន្ត្រី ៣​នាក់ ពាក់ព័ន្ធ​បទល្មើស​នាំ​ជនជាតិ​ថៃ​ឆ្លងដែន​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់ !

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​យប់​ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ ទាហាន​កងពល​លេខ ៥១ និង កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្ដមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​យោធភូមិ​ភាគ​៥ បាន​ឃាត់ខ្លួន​មន្ត្រីនគរបាល​ខេត្ត​បន្ទាយមានជ័យ ចំនួន ៦​នាក់ ពាក់ព័ន្ធ​បទល្មើស​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ នៅ​ចំណុច ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​អូរ​ល្ហុង ។ មន្ត្រីនគរបាល​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន ៖
១-​លោក​វរសេនីយ៍ត្រី សុខ សំអុល ហៅ​តុង តួនាទី មេបញ្ជាការរង វរ​:​សេនា​តូច​ការពារ​ព្រំដែន​៨៩១ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។
២- លោក​វរៈសេនីយ៍ត្រី ព្រឹម ដែន ភេទ​តួនាទី មេបញ្ជាការរង វរ​:​សេនា​តូច​ការពារ​ព្រំដែន​៨៩១ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។
៣- លោក​វរៈសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក តួនាទី មេ​ប៉ូស្តិ៍​នគរបាល​ការពា​រ​ព្រំដែន​គោក អូរ​ល្ហុង វរៈ​សេនា​តូច ៨៩១ ។
៤- លោក​ពលបាលត្រី ព្រឹម ឌុ​ន តួនាទី មន្ត្រី វរៈ​សេនា​តូច ៨៩១ ។​
៥- លោក​ពលបាលត្រី កាក់ សេង​ទ្រី តួនាទី មន្ត្រី វរៈ​សេនា​តូច ៨៩១ ។
៦- លោក​អនុសេនីយ៍ទោ ភុំ ចំរើន តួនាទី​មន្ត្រី វរៈ​សេនា​តូច ៨៩១ ។
៧- ឈ្មោះ ងុ​ិ​ក មិថុនា តួនាទី ចុងភៅ (​មិន​ពាក់ព័ន្ធ ) ។

​បន្ទាប់​ពី​ឃាត់ខ្លួន​រួចហើយ មន្ត្រីនគរបាល​ទាំង​នោះ​ត្រូវបាន​ប្រគល់​ជូន​ទៅ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដេ​ី​ម្បី​ចាត់ការ​បន្ត ។ មន្ត្រី​ពាក់ព័ន្ធ​បទល្មើស​មាន​ចំនួន ៦​នាក់ ដោយឡែក​ចុងភៅ​គ្មាន​ការ​ពាក់ព័ន្ធ​ទេ ។ មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ កំពុង​កសាង​សំណុំរឿង​ដេ​ី​ម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ។​

Leave a Reply

Your email address will not be published. Required fields are marked *