- ព័ត៌មានជាតិ

​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ចេញ​នៅ​សេចក្តីបំភ្លឺ​ព័ត៌មាន​ជូន​ដល់​សាធារណៈជន​ឲ្យបាន​ជ្រាប​ក្រោយ​ពី​កាសែត​ចេញ​បាន​ផ្សាយ ពាក់ព័ន្ធ​ទៅនឹង​រឿង​ល្បែងស៊ីសង​មួយកន្លែង​.១០.១០.២០២៥

​កណ្ដាល​.​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល មាន​កិត្តិយស​សូម​ឆ្លើយតប​បំភ្លឺ​ជូន​សាធារណជន​ទៅនឹង​គេហទំព័រ ព័ត៌មាន ព្រាប មេ​ស៊ីនជើ ធី​វី PREAB MESSENGER TV ដែល​បាន​ផ្សព្វផ្សាយ​មាន​ខ្លឹមសារ​៖ ទីតាំង​បង្កប់​ល្បែងស៊ីសង​ប្រភេទ​មាន់ ភូមិត្រេី​យ​បឹង ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កំពុងបេីក​លេង​យ៉ាង​អនាធិបតេយ្យ​គ្មាន​ខ្លា​ច​ញញេី​ត និង​អាជ្ញាធរ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​បន្តិច​សោះ​ឡើយ​។  ​សូម​គោរព​ស្នេី​សុំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​មេត្តា​ចុះ​ត្រួតពិនិត្យ​ទីតាំង​ល្បែងស៊ីសង​ប្រភេទ​មាន់ ខាងលើ​នេះផង​ទាន​ !

​ដោយ​អនុវត្ត​តាម​ការដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បញ្ជា​ឱ្យ​លោក​អធិការនគរបាល​ស្រុក​អង្គស្នួល ស្រាវជ្រាវ​ករណី​ខាងលើ​ជាបន្ទាន់​៖

​ជា​លទ្ធផល​៖
​នៅ​រសៀល​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២៥ លោក​អធិការនគរបាល​ស្រុក​អង្គស្នួល បាន​បញ្ជា​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគ​រន​បាល​រដ្ឋបាល​ព្រៃពួច ចុះ​ស្រាវជ្រាវ​ដល់​ទីតាំង​ដែល​បាន​ចុះផ្សាយ​មាន​ម្ចាស់​ឈ្មោះ ជា សា​វឺ​ន ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​លក់ដូរ នៅ​ភូមិ​ត្រើយ​បឹង ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​

-​ផ្អែក​តាម​លទ្ធផល​ពិនិត្យ​ជាក់ស្តែង​ឃើញថា នៅ​ទីតាំង​ខាងលើ​ជា​ហាង​លក់​កាហ្វេ ពុំ​មាន​លេង​ល្បែងស៊ីសង​ខុសច្បាប់​នោះ​ទេ​។
-​ទីតាំង​ខាងលើនេះ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃពួច សហការ​ជាមួយ​លោក​មេភូមិ ធ្លាប់​បាន​ចុះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការបើក​លេង​ល្បែងស៊ីសង ម្តង​រួច​មក​ហេ​ី​យ កាលពី​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៥​។​
-​ចំណាត់ការ​បន្តៈ កម្លាំង​ជំនាញ​ពាក់ព័ន្ធ​បន្ត​ល្បាត​ឃ្លាំមើល​ជាប្រចាំ ប្រសិន​មាន​ការ​លួចលាក់​បង្កប់​ល្បែងស៊ីសង​ខុស​ច្បាស់ នឹង​បង្ក្រាប​ចាត់ការ​តាម​នីតិវិធី​។​

​អាស្រ័យ​ហេតុ​នេះ​សូម​សាធារណជន និង​បណ្តាញសារព័ត៌មាន​មេត្តា​ជ្រាប​តាម​ការ​គួរ​!​៕

 

Leave a Reply

Your email address will not be published. Required fields are marked *