- ព័ត៌មានជាតិ

កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​ព្រេជ និង​ប្រជា​ការពារ បាន​ព័ទ្ធ​ចាប់​បាន​ក្រុម​ចោល​ចិត្ត​ឆើត​ដៃ​ឆៅ​ថ្លើមពាសមេឃ ០២ នាក់​ដែល​ហ៊ាន​ចូល​ទៅ​លួច​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​រំដួល​ទាំង​កណ្ដាល​ថ្ងៃ​

កណ្តាល​.​ក្រុមចោរ​ចិត្ត​ឆើត​ដៃ​ឆៅ​ដែល​បាន​ទៅ​លួច​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​រំដួល ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាលពី​រសៀល​ថ្ងៃ​ទី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២៥ ថ្មីៗ​នេះ​ដែល​ត្រូវបាន​ប្រជា​ការពារ​និង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទូល​ព្រេជ​ពទ្ធ័​ចាប់​បាន​នោះ​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ហើយ ៕ ហើយ​ចំណែក​ឯ​ប្រជាពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ​ដោយសារតែ​ជនសង្ស័យ​ទាំង​ពីរ​នោះ​បាន​លួច​គាស់​ផ្ទះ​របស់​គាត់​នៅ​ក្នុង​គ្រា​នោះ
​មាន ឈ្មោះ ឈឺ​ន នុង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​រំដួល ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​

​រីឯ​ក​ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​វិញ
១-​ឈ្មោះ រិន ខ័ណ្ឌសីម៉ា ហៅ​ប្រុស ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្ត​កណ្ដាល នឹង ២-​ឈ្មោះ សែម វាសនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​សង្កា​ត​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ដកហូត​វត្ថុតាង​ពី​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​រួមមាន​ដូចខាងក្រោម
១-​ម៉ូតូ​០១​គ្រឿង Honda MSX ពណ៌​ខៀវ គ្មាន​ផ្លាកលេខ​។​
២-​ក្បាំង Honda dream សេរី​ឆ្នាំ​២០២២ ម៉ូ​ឈុត​
+​សម្ភារៈ​បាត់បង់​រួមមាន​
-​ក្បាំង Honda dream សេរី​ឆ្នាំ​២០២២ មួយឈុត​។​

​សមត្ថកិច្ច​បានឲ្យដឹង​ថា​មុន​ពេលរ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​០៨.១០.២០២៥ វេលា​ម៉ោង​០៧ និង​១៥​នាទី​ព្រឹក ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​ផ្ទះ​ដឹក​ប្រពន្ធ និង​កូន​ទៅ​ដាក់​នៅ​ផ្ទះ​ម្ដាយ​ក្នុងភូមិ រួច​ខ្លួន​បាន​បន្ត​ជិះ​ទៅ​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ដូច​សព្វមួយដង​។ លុះដល់​វេលា​កើតហេតុ​កូន​របស់​ជនរងគ្រោះ​បាន​មក​មើល​ផ្ទះ រួច​ក៏​បាន​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុងតែ​ធ្វើ​សកម្មភាព​ចូល​ក្នុង​ផ្ទះ​លួច​យក​របស់រប​រហើយ​បម្រុង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ភ្លាម​នោះ​កូន​ជនរងគ្រោះ​ក៏​បាន​ស្រែក​ឆោឡោ ពេល​នោះ​ជនសង្ស័យ​ភ័យ​រត់​ចូល​ក្នុង​ស្រែ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញ​ប្រផាប់​ចាប់​ប្រផីង​ទើប​ឃាត់ខ្លួន​បាន ក្រោយមក​ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​តេ​ហៅ​ជនរងគ្រោះ​ឲ្យ​ត្រឡប់មកផ្ទះ​វិញ និង​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​ព្រេជ​។ ក្រោយពី​ទទួលបាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​អង្គស្នួល បាន​ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​នាំខ្លួន​ជនសង្ស័យ និង​បក្ខពួក​រួមទាំង​វត្ថុតាង​មក​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី​សួរនាំ​។​

-​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ និង​បក្ខពួក​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ចូល​ទៅ​ផ្ទះ​ជនរងគ្រោះ​ហើយ​ធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ ហើយ​បាន​បន្ត​សារភាព​ទៀត​ថា ពួក​ខ្លួន​ចេះ​ប្រើប្រាស់​ថ្នាំញៀន​រយ​:​ពេល​០៤​ឆ្នាំ​មកហើយ​។​
​បច្ចុប្បន្ន​នេះ​កម្លាំង​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ជា​បន្ត​។​

Leave a Reply

Your email address will not be published. Required fields are marked *