(ក្រចេះ) ៖ អាវុធហត្ថស្រុកចិត្របុរី ក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ត្រីសាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ដឹកនាំដោយលោក អុឹម ចិត្រា មេបញ្ជាអាវុធហត្ថស្រុកចិត្របុរី នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ក្រាបរថយន្ដសាំងយ៉ុងដឹកឈើគ្មានច្បាប់អនុញ្ញាត្ត១គ្រឿង នៅម្ដុំសាលាដំបូងខេត្តក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ប្រគលជូនរដ្ឋបាលព្រៃឈើចាត់ការតាមច្បាប់។
លោក អុឹម ចិត្រា មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរីបានឲ្យដឹកថា កម្លាំងរបស់លោក បានប្រទះឃើញរថយន្ដមួយគ្រឿងនេះដឹកឈើតាំងពីចំនុចភូមិថ្មក្រែ ឃុំថ្មក្រែ ស្រុកចិត្របុរី រហូតមកដល់ម្ដុំសាលាដំបូងខេត្តទើបបង្ក្រាបបាន។តែមិនបានឃាត់ខ្លួនអ្នកបើកបររថយន្ដនោះទេ ក្រោយពីឃាត់រថយន្ដនោះបានអ្នកបើកបរបានចុះរត់គេចខ្លួនតែម្ដង។
លោកមេបញ្ជការស្រុករូបនោះបន្តទៀតថា រថយន្ដសាំងយ៉ុងនោះដឹកឈើប្រភេទឈើឃ្លុំ(ឈើឈ្លីក)ជិតពេញរថយន្ដតែម្ដង ។
បច្ចប្បន្នឈើ និងរថយន្ដត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សាដើម្បីធ្វើការវាសវែង និងចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ។






