ខេត្តឧត្តរមានជ័យ ៖ មហាជនទូទាំងខេត្តឧត្តរមានជ័យ សូមអំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន គណៈកម្មាធិការថ្នាក់ជាតិ បង្ក្រាបបទល្មើសព្រៃឈើ និងការពារធនធានម្មជាតិ សូមជួយមានវិធានការទៅលើមេឧក្រិដ្ឋកម្មព្រៃឈើ ឈ្មោះ អឹុង ជាវឆាយ មានទីលំនៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ដៃលជា១០ឆ្នាំ មកនេះនៅតែបន្ដសកម្មភាពបទល្មើសឈើ ដដែល។
ជាក់ស្តែង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ សមត្ថកិច្ចបង្ក្រាបបានរថយន្តយីឌុចំនួន ពីរគ្រឿងបង្កប់ឈើលេខពីរ ជាច្រើនម៉ែត្រគូប នៅផ្លូវចូលផ្ទះឈ្មោះ អឹុង ជាវឆាយ ក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ក្បែផ្ទះមេឈ្មួញឈ្មោះ អឹុង ជាវឆាយ ។
សមត្ថកិច្ចបានអោយដឹងថាករណីបង្ក្រាបរថយន្ដយីឌុបចំនួន ២គ្រឿង កាលពីថ្ងៃ២២ ខែឧសភា ឆ្នាំ២០២០ ពិតជារបស់ឈ្មោះ ឆាយ ពិតប្រាកដមែន ទាំងរថយន្ត និងឈើ បានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ក្នុងនោះមានសាច់ញាតិឈ្មោះ អឹុង ជាវឆាយ ម្នាក់ផងដែរ។
ជុំវិញករណីខាង សមនាយឧត្តមសេនីយ៍ សៅ សុខា គួរចាត់វិធានការ កោះហៅឈ្មោះ អឹុង ជាវឆាយ ជាមន្ត្រីយោធាទៅបំភ្លឺ ចំពោះអាជីវកម្មបទល្មើសជាង ១០ ឆ្នាំ រហូតដល់បច្ចុប្បន្ន និងវិធានការផ្លូវច្បាប់ផងទាន? ដើម្បីលុបបំបាត់ឲ្យបាននូវបទឧក្រិដ្ឋកម្មឈើពីសំណាក់មេឈ្មួញឈើខាងលើដើម្បីរក្សាបាននូវធនធានធម្មជាតិនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានមួយចំណែកធំ ពីព្រោះមេឈ្មួញខាងលើ បានធ្វើសកម្មភាពប្រមូលទិញ និងដឹកជញ្ជូនចេញពីនៅខេត្តសៀមរាប ខេត្ត បន្ទាយមានជ័យ និងខេត្តបាត់ដំបង អស់រយៈពេលជាង ១០ឆ្នាំ មកហើយ រហូតមកដល់បច្ចុប្បន្ននេះ៕






