ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ចពាក់ក្នុងស្រុក ត្រពាំងប្រាសាទ បើកដៃឲ្យមានបទល្មើសព្រៃឈើ ដែលកើតឡើងយ៉ាង អនាធិបតេយ្យ គគ្រឹកគគ្រេងរាលជាល ដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់ខ្លួននិងមានការកាប់បំផ្លាញនិងដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃតែអំពើចិត្ត។
សេចក្តីរាយការណ៍បានឲ្យដឹងដែរថា មានឡធ្យូងជាច្រើនកន្លែងរីកដូចផ្សិត មានក្រុមឈ្មួញដឹកជញ្ជូនឈើថ្មីវៃដែកគោលធ្វើផ្ទះចាស់ស្កុកទុកនៅចំណុច ភូមិក្រសាំង ភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យកំពុងធ្វើសកម្មភាពដុតបានដោយសេរី។
សេចក្តីរាយការណ៍បន្ដទៀតថាក្រុមអ្នកដុតឡធ្យូងនិងឈ្មួញដឹកជញ្ជូនឈើ ទាំងនោះបានកាប់ព្រៃឈើចេញពីទឹកដី ខេត្តព្រះវិហារនិងមួយចំនួនទៀតកាប់ក្នុងទឹកដីស្រុកត្រពាំងប្រាសាទរួចហើយដឹកជញ្ជូនយកមកផលិតនៅក្នុងទីតាំងខាងលើរួចហើយបន្ដលក់និងចាយនៅខេត្តនាៗ។
សេចក្តីរាយការណ៍បញ្ជាក់ទៀតថាក្រុមអ្នកដុតធ្យូងនិងក្រុមឈ្មួញដឹកជញ្ជូនឈើទាំងនោះគឺមានឈ្មួញធំៗនៅពីក្រោយខ្នងសម្រាប់ដាក់ប្រាក់ដើម្បើឲ្យផលិតធ្យូង ឈ្មួញដឹកជញ្ជូនឈើទាំងនោះយកមកលក់ឲ្យខ្លួនរួចហើយនឹងដាក់បន្ដយកទៅចែកចាយទៅតាមខេត្តបាបដោយសេរី។
ប្រភពពីប្រជាពលរដ្ឋមូលដ្ឋាននៅក្នុងភូមិក្រសាំង និងភូមិអូរសោម ឃុំ ត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានឲ្យដឹងដែរថា មន្ដ្រីបរិស្ថាន ដែនមានស្នាក់ការនៅក្នុងស្រុកត្រពាំងប្រាសាទ គឺជាមេក្លោងក្នុងការបើកដៃឱ្យមានការកាប់ព្រៃឈើ ដើម្បីយកមកផលិតធ្វើជាធ្យូង លើសពីនេះទៅទៀតគឺបើកដៃឲ្យមានបទល្មើស ព្រៃឈើកើតឡើងគ្រាប់រូបភាព ដែលស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន។
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ និងលោក ហោ លិម ប្រធានស្នាក់ការ បរិស្ថានស្រុកត្រពាំងប្រាសាទ បានរក្សាភាគស្ងៀមស្ងាត់និងពុំមានចំណាក់ការទប់ស្កាត់បង្ក្រាបអ្វីទាល់តែសោះ?ដោយគេសង្ស័យថាក្រុមឈ្មួញទាំងនោះបានបែងចែកផលប្រយោជន៍អោយយ៉ាងជាទីពេញចិត្ត៕







