(ក្រចេះ)÷ ពិធីប្រកាសចូលកាន់មុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកស្នួល លោក លន់ ប៊ុន ថុល មេបញ្ជាការស្នាក់ការសន្តិសុខ៧០៩ មកកាន់តំណែងមេបញ្ជាការអាវុធហត្ថស្រុកស្នួល លោក អ៊ល ឆាយ អត្តីតមេបញ្ជាការស្រុកទៅ មុខតំណែងថ្មី ជានាយការិយាល័យប្រតិបត្តការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។
ក្នុងពិធីនោះដែរធ្វើឡើង នៅរសៀលថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២០ ក្រោមអធីបតីភាព លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ លោក ស៊ុំ ជូនប្រធានក្រុមប្រឹក្សាស្រុក លោក គង់ គីមនី អភិបាលស្រុកស្នួល ព្រមទាំង អាជ្ញាធរ និង កងកម្លាំងទាំងបីប្រភេទ ចូលរួមយ៉ាងច្រើនកោះករ។
លោក គង់ គឹមនី អភិបាលស្រុក ក៍បានផ្ដាំផ្ញើរដល់ លោក មេបញ្ជាការអាវុធហត្ថដែលទើបនិងទទួលតំណែងថ្មី ឲ្យចេះសាម្គីគ្នា កុំប្រកាន់បក្យពួក និយម កុំគុំគួននិងគ្នា ត្រូវចេះរួបរួមសុខរួមទុកជាមួយ រួមគ្នាធ្វើការ ដើម្បីឲ្យអង្គភាពបានជោគជ័យ ត្រូវអនុវត្តន៍តាមច្បាប់របស់រាជរដ្ឋាភិបាល ព្រោះយើងជាមន្ត្រីនគរបាលយុត្តិធម៍ ត្រូវអនុវត្តន៍តាមក្រិត្យក្រំរបស់ខ្លួន ទៅតាមការណែនាំ គ្រប់ឯកសារកតិយុទ្ធ គោរពតាមបទបញ្ជារផ្ទៃក្នុងរបស់កងកម្លាំងប្រដាប់អាវុធ គោរពតាមបទបញ្ជា មេបញ្ជាការខេត្ត អាជ្ញាធរដែនដី និងត្រូវអនុវត្តន៍ទៅតាមច្បាប់ គ្រប់បទដ្ឋានកតិយុទ្ធទាំងអស់។
ក្នុងឱកាសនោះដែរលោក ឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ក៍បានផ្ដាំផ្ញើរឲ្យលោក លន់ ប៊ុនថុល ខិតខំប្រឹងប្រែងធ្វើការបន្តទៀតដើម្បី ដឹកនាំមន្ត្រីរបស់ខ្លួន បង្ក្រាបបទល្មើសផ្សេងៗ ក្នុងដែនដីរបស់ខ្លួន ដើម្បី រក្សាសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ។
លោកមេបញ្ជាការបន្តទៀតថា អាវុធហត្ថត្រូវតែក្ដោបព័ត៍មានឲ្យជាប់ មិនថាផ្នែកណាក៍ដោយ ត្រូវតែទទួលព័ត៍មានឲ្យច្បាស់ទើបយើងបង្ក្រាបបាន ព្រោះបាវច្ចនា របស់អាវុធហត្ថ បង្កា បង្ក្រាប និងសង្គ្រោះ ។
មន្ត្រីនគរបាលយុត្តិធម៍អាវុធហត្ថ បង្ក្រាបបទល្មើសព្រៃឈើ ជាបទបញ្ជារបស់រាជរដ្ឋាភិបាល ដូច្នេះអាវុធហត្ថត្រូវសហការយ៉ាងចិត្តស្និតជាមួយរដ្ឋបាលព្រៃឈើ ។






