- ព័ត៌មានជាតិ

លេខាធិការដ្ឋាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​រៀបចំ​របាយការណ៍ និង​ជម្រុញ​ការរៀបចំ​លេខាធិការដ្ឋាន​ថ្នាក់ក្រុង ស្រុក ឃុំ​សង្កាត់​

(​ក្រចេះ​)÷​លោក​រាជ សុភ​ទ្ទ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ប្រចាំការ​លេខាធិការដ្ឋាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន និង លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​រៀបចំ​របាយការណ៍ និង​ជម្រុញ​ការរៀបចំ​លេខាធិការដ្ឋាន​ថ្នាក់ក្រុង ស្រុក ឃុំ​សង្កាត់ ជាមួយ​ក្រុម​ការងារ​រាជដ្ឋាភិបាលចុះ​មូលដ្ឋា​ន ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដោយ​មាន​ការចូលរួម​ពី​ប្រតិភូ​នែ ក ជ ម អមរ​ដំណើរ​លោក​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក​រដ្ឋបាល​សាលាខេត្ត​ភិបាល អភិបាលរងក្រុង ស្រុក និង​នាយក​រដ្ឋបាល​ក្រុង ស្រុក​ផង​ដែរ ។​

​គោលបំណង​នៃ​កិច្ចប្រជុំ ៖ រួមមាន​-​ស្វែងរក​ធាតុ​ចូល សម្រាប់​ទម្រង់​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ដើម្បី​ត្រួត​ពិន​ត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤​។​-​ដោះស្រាយ​បញ្ហា​ដែល​ប្រឈម និង​បង្ហាញ​ពី​នីតិវិធី បូក​សរុប​របាយការណ៍ -​ជម្រុញ​ការរៀបចំ​លេខាធិការដ្ឋាន​ថ្នាក់ក្រុង ស្រុក ឃុំ​សង្កាត់ ជាមួយ​ក្រុម​ការងារ​រាជដ្ឋាភិបាលចុះ​មូលដ្ឋា​ន នៅ​ខេត្ត​ក្រចេះ ។​
​ក្នុងឱកាស​នោះ​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ​បាន​បញ្ចាក់​ថា ៖ យោង​តាម​សេចក្តីសម្រេច​បង្កើត​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ថ្នាក់ក្រុង​-​ស្រុក ឃុំ​សង្កាត់ ក្នុង​ខេត្ត​ក្រចេះ​ទាំងមូល​ខិតខំ​បំពេញ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ មាន​ឆន្ទះ​មោះមុត ពុះពារ​រាល់​ការលំបាក​ដោយ​ឈរ​លើ​ស្មារតី​សាមគ្គី សហការ រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព ស្ថិរភាព សណ្ដាប់ធ្នាប់ ដែល​សម្រេចបាន​លទ្ធផល​គួរឲ្យកត់សម្គាល់ ទទួលបាន​ការគាំទ្រ និង​សាទរ​ពី​ប្រជាពលរដ្ឋ ។ ជាក់ស្ដែង​គិត​ត្រឹម​ឆ្នាំ​២០១៩​កន្លងទៅនេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ថ្នាក់ក្រុង​-​ស្រុក ឃុំ​សង្កាត់ បាន​ចូលរួម​ការផ្សព្វផ្សាយ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​កម្មវិធី​សំណេះសំណាល​ផ្សេងៗ ជាមួយ និង​ការរៀបចំ​ធ្វើ​វេទិការ​សាធារណៈ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ដើម្បី​ប្រមូល​បញ្ហា​ប្រឈម សំណូមពរ និង​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​បាន​ចំនួន​៨៤​លើក ដែល​មាន​អ្នកចូលរួម​ចំនួន ១០,៣៨៥​នាក់ និង​ប្រមូល​បាន​បញ្ហា​ប្រឈម កង្វល់ សំណើរ និង​ទំនាស់​របស់​ប្រជាពលរដ្ឋ​និង​សហគមន៍​នៅ​មូលដ្ឋាន​បាន​ចំនួន ៤១៤​ករណី ដោះស្រាយបាន ៣០៨​ករណី កំពុង​ដោះស្រាយ ៨៧​ករណី មិន​ទាន់​ដោះស្រាយ ១៩​ករណី​ដែល​ផ្នែក​ជំនាញ​បាន​សិក្សា និង​លើក​សំណើរ​ទៅ​ក្រសួង​ស្ថាប័ន និង​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ដោះស្រាយ និង​ដាក់បញ្ចូល​ក្នុង​ផែនការ​អភិវឌ្ឍ​ក្នុង​ឆ្នាំ​បន្ត​។​

​លោក រាជ សុភ​ទ្ទ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​របស់​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ ដែល​បាន​ដោះស្រាយ​បាន​សំណូមពរ បញ្ហា​ប្រឈម​ដែល​កើតមានឡើង​នៅ​មូលដ្ឋាន​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធិភាព ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ជាមួយគ្នានេះ គោលបំណង​សំខាន់​បំផុត​ដែល​បង្កើត​ក្រុមការងារ​ថ្នាក់ជាតិ គឺ​៖ -​ដើម្បី​ចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល និង​ការពង្រឹង​អភិបាលកិច្ច​ល្អ​ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ។ -​ដើម្បី​បង្ខិត​មន្ត្រី​រាជរដ្ឋាភិបាល​មក​ជិត​ប្រជាពលរដ្ឋ តាមរយៈ​ការចុះ​ផ្សព្វផ្សាយ កម្មវិធី​នយោបាយ ការទទួលខុសត្រូវរ​បស់​ក្រសួង​ស្ថាប័ន ក៏​ដូច​ជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការបំពេញ​ការងា​រ​-​ដើម្បី​ដឹង​ពី​សុខទុក្ខ សំណូមពរ បញ្ហា​ប្រឈម​របស់​មូលដ្ឋាន និង​អាច​ដោះស្រាយ ឆ្លើយតប​នូវ​សំណូមពរ បញ្ហា​ប្រឈម​នានា​ដែល​មូលដ្ឋាន​បានលើកឡើង ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព និង​គៀងគរ​ប្រភព​ធនធាន​ដើម្បី​ចូលរួម​ដោះស្រាយ​កង្វល់ សំណូមពរ​របស់​មូលដ្ឋាន​៕

Leave a Reply

Your email address will not be published. Required fields are marked *