- ព័ត៌មានជាតិ

អាយ្យ​ការ​អម​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ និង​ចៅក្រម​ម្នាក់ និង​លោក​ផ្កាយ​២​ទេស​សំអាត ត្រូវបាន​គ្រួសារ​ជនពិការ​រក​ព្រឹក​ខ្វះ​ល្ងាច​ប្ដឹង​ទៅ​អង្គភាពប្រ​ឆាំង​អំពើពុករលួយ ព្រោះតែ​រឿង​អយុត្តិធម៌​

​ខេត្ត​ឧត្ដរមានជ័យ​៖ អាយ្យ​ការ​អម​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ លោក​ទ្រី​សុភត័ ចៅក្រម និង​លោក​ផ្កាយ​២​ទេស សំអាត បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ក្រសួង​ការពារជាតិ ត្រូវបាន​តែងតាំង​ជា គ្រួសារ​ជនពិការ​ជើង​មួយ​ចំហៀង​ជា​អតិ​ត​:​យុទ្ធជន កាន់​បណ្ណ័​ក្រីក្រ​ប្រភេទ​លេខ​២ ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​២២​ខែ​មិថុបា​ឆ្នាំ​២០២០​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​យោង​ទៅ​តាម​ពាក្យបណ្ដឹង​ទាំងស្រុង​៖
នាង​ខ្ញុំ​ឈ្មោះ ញ៉េប ពៅ ភេទ​ស្រី​អាយុ ៤៤​ឆ្នាំ ជាតិខ្មែរ ប្ដី​ឈ្មោះ ធឹ​ម ឆន ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ទីលំនៅ ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។​

​សូម​គោរព​ជូន​ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

​កម្មវត្ថុ​៖​សុំ​ប្ដឹង​អាយ្យ​ការ​អម​សាលាដំបូង ខេត្ត​ឧត្ដរមានជ័យ និង​លោក ទ្រី សុភត័ ចៅក្រម
​ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​លោក​ផ្កាយ​២ ទេស សំអាត ចាប់​ឃុំ​ខ្លួន​ខ្ញុំ បាទ​នាង​ខ្ញុំ ទាំងពី​នាក់​ប្ដី​ប្រពន្ធ ដាក់​ពន្ធ​ធានា​គា ទាំង​អយុត្តិធម៌​ខ្លាំងណាស់​។
​ចាប់​ឃុំ ខ្លួន​កាលពី​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១៩ ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ នៅ​ថ្ងៃ​ទី ០៤ ខែ​មិនា ឆ្នាំ​២០២០ សនា​ការ ជំនំជម្រះ​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ ប្រកាស​សាលក្រម នៅ​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ឆ្នាំ​២០២០ ។​
​ដោយ​បង្វែ​សំនំរឿង​ជម្លោះ​ដី​ទៅ​ជា​រឿង​បរិហារ​បង្កាច់​កេរ្ដិ៍ យោងតាម​ពាក្យបណ្ដឹង របស់​ខ្ញុំបាទ​នាង​ខ្ញុំ ដាក់​សុំ​អន្តរាគមន៍​ចូល​ក្រសួង​ការពារជាតិ និង​សវនាការ​អោយ​ខ្ញុំបាទ​នាង​ខ្ញុំ​សងជំងឺចិត្ត​លោក​ផ្កាយ​២ ទេស សំអាត ចំនួន​៥០០០​ដុល្លា​(​ប្រាំ​ពាន់​ដុល្លា​)​។​

លោក ផ្កាយ​២ ទេស សំអាត អាយុ ៤៨ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ អភិវឌ្ឍន៍ ឃុំ​ត្រពាំងប្រិយ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​បញ្ជូន​សារ​ក្រសួង​ការពារជាតិ​។​
​នៅក្នុង​សវនាការ ចៅក្រម ទ្រី​សុ​ភ័ត មិន​អនុញ៉ាត​អោយ​ដើមបណ្ដឹង​លោក​ទេស សំអាត ធ្វើ​សម្បថ និង​មិន​អោយ​ខ្ញុំ​ជនរងគ្រោះ ទាំងពី​នាក់​ប្ដី​ប្រពន្ធ បញ្ចូល​សាក្សី បំភ្លឺ នៅ​សវនាការ ថែម​ទាំង​កាត់ក្ដី​អយុត្តិធម៌ អោយ​ខ្ញុំ​សងជំងឺចិត្ត​៥០០០​ដុល្លា​(​ប្រាំ​ពាន់​ដុល្លា​)​ទៅ​លោក​ទេស សំអាត ថែម​ទៀត ទាំង​ដែល​ខ្ញុំ​តាំងពី​នាក់​ប្ដី​ប្រពន្ធ​គ្មាន​កំហុស​។​

​តប​តាម​កម្មវត្ថុ​ខាងលើ​៖ នៅ​ឆ្នាំ​២០០២ ខ្ញុំបាទ​នាង​ខ្ញុំ មាន​គ្នា​ចំនួន​១២​គ្រួសារ ត្រូវបាន​លោក ផ្កាយ​២​ទេស​សំអាត ជួល​ពួក​ខ្ញុំ​ទៅ​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ យក​ធ្វើ​ជា​កម្ម​សិទ្ធ​ចំនួន​២​ទីតាំង មាន​ទំ​ហ៊ុំ​២២០​ហិតា​ស្ថិតនៅ​ភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។​
​នៅ​ឆ្នាំ​ដដែល​លោក​ផ្កាយ​អត់​ប្រាក់​ឈ្នួល​អោយ ក៍​សុំ​ពួក​ខ្ញុំ កាប់​រាន​ព្រៃឈើ​យក​ដី​រដ្ឋ ចែកគ្នា លោក​ផ្កាយ​ពី​នៅចាំ​ការពារ​មិន​អោយ​មេព្រៃ​និង​បរិស្ថាន​ចាប់​និង​ចេញថ្លៃ​សាំង​៣​កាន អង្ករ​២​កា​រ៉ុង និង​តំលៃ​ឈ្នួល​កាប់​ព្រៃ ៤០​ម៉ឺន​រៀល​ក្នុង​មួយ​ហិតា​។​
រហូត​កាប់​ព្រៃ​រួចរាល់ ពួក​ខ្ញុំ​បរ​បួល​ទៅ​វាស់ដី​ចែកគ្នា តែ​លោក​ផ្កាយ​ពី​យក​ឡេះ​ថា​ជាប់រវល់​រហូត ក្រោយមក​នៅ​ឆ្នាំ​២០១៤​លោក​ផ្កាយ​២​ទេស សំអាត បាន​យក​អាវុ​ទ្ធ​ខ្លី​ទៅ​បាញ់​គំរាម ចំនួន​២​គ្រប់​សំដៅទៅ​ប្ដី​របស់​នាង​ខ្ញុំ តែ​មិន​ផ្ទុះ នៅលើ​ផ្ទះ​នាង​ខ្ញុំ នៅ​ភូមិ​ស្រឡៅ​ស្រោង ឃុំ​លំ​ទង ស្រុក​អន្លង់វែង​។

​នៅ​ឆ្នាំ​២០១៣ ខ្ញុំ​ទៅ​សុំ​ក្រុមយុវជន​វាស់វែង​ធ្វើ​បណ្ណ័ កម្ម​សិទ្ធ តែ​គេ​មិនទាន់​បាន​វាស់​អោយ ក្រោយមក​ស្រាប់តែ លោក​ផ្កាយ​ពី​ទៅ​លួច​ធ្វើ​បណ្ណ​កម្ម​សិទ្ធ​យក​អស់ រួច​យក​ទៅ​លក់​អស់​ទៀត​។​
​នៅ​ពេល​ខ្ញុំ​ប្ដឹង​អោយ​ក្រសួង​ការពារជាតិ​ជួយ​អន្តរាគមន៍ បែ​ជា​លោក​ទេស​សំអាត យក​ពាក្យ​សុំ​អន្តរាគមន៍​របស់​ខ្ញុំ នៅ​ក្រសួង​ការពា​ជាតិ ប្ដឹង​ខ្ញុំ​ទៅ​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ ពី​បទ​បរិហា​បង្កាច​កេរ្ដិ៍ ចាប់​ខ្ញុំ​ដាក់គុក ទាំង​អយុត្តិធម៌ និង​អោយ​ខ្ញុំ​សងជុំងឺចិត្ត​៥០០០​ដុល្លា​ថែម​ទៀត​។​

​អាស្រ័យ​ដូច​បាន​គោរព​ជម្រាប​ជូន​ខាងលើ សូម​ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា ដាក់​ការ ស៊ើបអង្កេត ក្នុង រឿង​របស់​ខ្ញុំបាទ​នាង​ខ្ញុំ​និង​ផ្ដល់​ភាព​អយុត្តិធម៌ ដល់​ខ្ញុំ ផង​។​

​ពលរដ្ឋ​ខាងលើ​បានបញ្ជាក់​ថា​ពួកគាត់​សម្រេចចិត្ដ​ប្ដឹង​អាយ្យ​ការ​ចៅក្រម និង​លោក​ផ្កាយ​២​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដោយសា​តែ គាត់​សុំ​តែ​រួចខ្លួន​មិន​ទាមទា​អី​ទៀត​ទេ​តែ​គេ​មិន​ព្រម ហើយ​អោយ​គាត់​សងជំងឺចិត្ត​៥០០០​ដុល្លា​(​ប្រាំ​ពាន់​ដុល្លា​)​បើ​មាន​ប្រាក់​បង់​ក្នុង​រយ​:​ពេល​១​ខែ​ចៅក្រម លោក​ទ្រី​សុភត័ ថា​និង​ចាប់​ដាក់គុក​វិញ ។​

 

Leave a Reply

Your email address will not be published. Required fields are marked *