ខេត្តស្ទឹងត្រែង ៖ បណ្ដាញផ្សព្វផ្សាយក្នុងស្រុកបានលើកឡើងថា អំពីបញ្ហានៃ ការជួញដូរលក់សាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គី ខេត្តស្ទឹងត្រែង តែងឃើញជាញឹកញាប់ដោយសត្វព្រៃទាំងនោះ ត្រូវបានគេដាក់លក់នៅលើទីផ្សារដោយសេរី។
ជំនាញនៅទីនោះហាក់គ្មានវិធានការទប់ស្កាត់ចាប់បង្ក្រាបបានឡើយ ថែមទាំងមានការធូរលុងព្រងើយកន្តើយបណ្ដោយឲ្យជនខិលខូចធក់ឱកាសធ្វើការបំភ្លេចបំផ្លាញពពួកសត្វព្រៃ ដែលនៅសេសសល់ក្នុងដែនជំរក ថែមទាំងឲ្យមានការធ្វើរសារាចរ ជួញដូរលក់យ៉ាងអនាធិបតេយ្យ។
សត្វព្រៃទាំងនោះត្រូវបានគេសង្កេតឃើញថា ពួកអាជីវកមួយចំនួនបានដាក់តាំងលក់សាច់សត្វព្រៃពាសពេញទីលានផ្សារ និងមានទាំងសត្វដែលនៅរស់គ្រប់ប្រភេទជាច្រើន លក់ដង្ហែនៅតាមបណ្តោយដងផ្លូវខាងក្រោយផ្សារសាមគ្គីខេត្តស្ទឹងត្រែង។
ពួកអាជីវកលក់សត្វព្រៃទាំងនោះត្រូវបានមជ្ឃដ្ឋានពីខាងក្រៅលើកឡើងថា បានលក់ច្រើនឆ្នាំមកហើយ មិនទាន់បានឃើញចំណាត់ការជំនាញផ្នែកខាងណាមកធ្វើការហាមឃាត់នៅឡើយទុកឲ្យពួកអាជីវកមួយចំនួនដាក់លក់យ៉ាងចំហរ។
និយាយថា ជំនាញរួមមាន ទាំងបរិស្ថាន មេព្រៃ អង្គការការពារសត្វព្រៃ និងមានជំនាញពាក់ព័ន្ធជាច្រើនទៀតមិន មានវិធានការណាទប់ស្កាត់ឡើយ
បើប្រជាពលរដ្ឋរសនៅក្នុងស្រុកសៀមប៉ាងពួគគាត់ធ្វើស្រែនៅចំណុចទួលវែងហើយសង់ផ្ទះនៅខាងលិចផ្លូវនៅក្នុងដីស្រែពួគគាត់តែមន្ត្រីបរិស្ថានខាងលិចសៀមប៉ាងនិងអង្គការ ប៉ឺតឡាយ (ហៅថា) សត្វស្លាប បើជាមិនឲ្យពួកគាត់សង់ផ្ទះនៅទីនោះ ពីព្រោះប៉ះពល់ដែនជម្រកសព្វព្រៃ ចុះបើនាក់លក់សព្វព្រៃហេតុអី បានជាមើលមិនឃើញ ហេតុដូឆ្នេះហើយសូមឲ្យឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត សូមឲ្យជំនាញពាក់ពន់ដែលនាក់លក់សាច់ព្រៃនៅលើទីផ្សារសាមគ្គីក្នុងខេត្តស្ទឹងត្រែង
ប្រជាពលរដ្ឋរស់នៅទីនោះមានបំណងថា ដែនជំរកសត្វព្រៃនៅខេត្តស្ទឹងត្រែងបើ ឯកឧត្តម ដាក់ ចំណាត់ការ មឹងម៉ាត់ទប់ស្កាត់ប្រាកដ សត្វព្រៃទាំងនោះវាមិនវិនាសនោះទេតែខ្លាចមានមន្ដ្រីនៅក្រោមឪវាទ មិនអនុវត្តតាម និងអាចថា ឃុបឃិតជាមួយជនទុច្ចរិតមួយចំនួនទទួលលាភសក្ការៈ៕







