- ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​រតនគិរី​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព​និង​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩​និង​ពេល​បច្ចុប្បន្ន​របស់​រដ្ឋបាល​ខេត្ដ​»

នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ថង សាវុន នៃ​គណ​:​អភិបាលខេត្ត​រតនគិរី បាន​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព​និង​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ ២០១៩ និង​ពេល​បច្ចុប្បន្ន​របស់​រដ្ឋបាល​
​ខេត្ដ​រតនគិរី​»​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​នា​ទីស្តីការគណៈរដ្ឋមន្ត្រី​។​អង្គ​សន្និសីទ​ក៏​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឯកឧត្តម​អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម ផៃ ស៉ីផា​ន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ដែល​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩​និង​ពេល​បច្ចុប្បន្ន​របស់​រដ្ឋបាល​ខេត្ត​រតនគិរី » ជាពិសេស សូម​ថ្លែងអំណរគុណ​ចំពោះ​រាជ រដ្ឋា ភិបាល​ដែល​បាន​អនុញ្ញាត​អោយ​រដ្ឋបាល​ខេត្ត​រតនគិរី ចូលរួម​ធ្វើ​សន្និសីទ​នាពេលនេះ ។​

​សន្និសីទ​នេះ​មាន​គោលបំណង បង្ហាញ​ជូន​សាធារណជន ពី​សកម្មភាព សមិទ្ធផល និង​ទិសដៅ​ការងារ​របស់​រដ្ឋបាល​ខេត្ត​រតនគិរី ក្នុងទិសដៅ​ស្នូល ជំរុញ​គោលនយោបាយ អភិបាលកិច្ច​ល្អ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ។​

​ក្នុង​នាម​រដ្ឋបាល​ខេត្ត ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ខេត្តរតនគិរី​ទាំងមូល ឯកឧត្តម ថង សាវុន បាន​សម្ដែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​បិតា​ស្ថាបនិក​សន្តិភាព​នៃ​កម្ពុជា​ចាប់តាំងពី​ថ្ងៃ​៧​មករា មកដល់​បច្ចុប្បន្ន ។ ដោយឡែក​ខេត្តរតនគិរី​ក៍​បាន​នឹង​កំពុងមាន​ការអភិវឌ្ឍ​ន៍​រីកចម្រើន និង​ប្រែប្រួល​មុខមាត់​ជា​បន្តបន្ទាប់​ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​សា​ធា រ​ណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និង​សមិទ្ធ ផល​រូបវ័ន្ត​ជាច្រើន ជាពិសេស​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ កាន់តែ​លើកកម្ពស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។​

​គ្រប់​សមិទ្ធផល​ដែល​ខេត្តរតនគិរី​សម្រេចបាន គឺជា​មោទនៈភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ដែល​កើតចេញ​ពី​ការចូលរួម​ទាំង​កម្លាំង​កាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី​មុះមុត​ពី​សំណាក់​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​គឺ​ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ​ហ៊ុនសែន​ប្រមុខ​នៃ​រាជរដ្ឋាភិបា​ល​កម្ពុជា​៕

Leave a Reply

Your email address will not be published. Required fields are marked *